Top News

មានភាពមិនប្រក្រតីស្តីពី : ពិធីកិច្ចប្រជុំប្រកួតប្រជែងទទួលជំណើដេញថ្លៃ និងបើកសំណើដេញថ្លៃ នៅសាលាឃុំស្រែអំពូម ស្រុកពេជ្រាដា


(ខេត្តមណ្ឌលគិរី )៖ ពិធីកិច្ចប្រជុំដាក់សំណើដេញថ្លៃគម្រោងមូលនិធិឃុំស្រែអំពូមបានរៀបចំឡើងក្រោមអធិបតីភាពគណៈកម្មការលទ្ធកម្មក្រុមប្រឹក្សាឃុំស្រែអំពូម ជាម្ចាស់គម្រោង។ 

ពិធីនោះ  លោក ច្រាវ ធ្វេ មេឃុំស្រែអំពូមជា គណ:អធិបតី.។  ក្នុងពិធីទទួលសំណើដេញថ្លៃគម្រោងឃុំស្រែអំបូម+ សមាសភាពចូលរួមដ៏ខ្ពង់ខ្ពស់មានដូចខាងក្រោម ! 

.លោក កុយ រតនា នាយកទីចាត់ការផែនការវិនិយោគខេត្តមណ្ឌលគិរី មន្ត្រីគាំទ្រស្រុកទទួលបន្ទុកសម្របសម្រួលឃុំ.............។

.គណ:កម្មាធិការសមាជិកសមាជិកាក្រុមប្រឹក្សាឃុំ ជាម្ចាស់គម្រោងជាច្រើនរូប ព្រមទាំងអ្នកទទួលការក្នុងខេត្ត និងក្រៅខេត្ត បានចូលរួមក្នុងពិធីប្រកួតប្រជែងបើកសំណើដេញថ្លៃនៅសាលាឃុំស្រែអំពូម កាលពីវេលាម៉ោង៨.៣០ នាទីព្រឹក ថ្ងៃច័ន្ទ ៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤។

 ខណៈពេលនោះ  កិច្ចប្រជុំទទួលសំណើដេញថ្លៃដើម្បីប្រកួតប្រជែង គម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង២៥០ម៉ែត្រទទឹង០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងដាក់លូទោលកាត់ផ្លូវមុខ១០០០មម ០៧កង់ ចំនួន០១កន្លែង ស្ថិតនៅភូមិពូរ៉ាដែត ។

ក្នុងតម្លៃប៉ាន់​ស្មាន១៦១,២២៧,៦០៩ រៀលតែត្រូវបរាជ័យ ព្រោះពេលនោះសំណើទទួលបានតែពីរប៉ុណ្ណោះព្រោះពេលវេលាគណៈកម្មការបានដល់ម៉ោងកំណត់ឈប់ទទួលសំណើ។ 

ខណៈដែលសំណើមានតែពីរសំណើនោះ គ្រា"នោះប្រធានគណ:កម្មាធិការ

បានប្រកាស់ជាសាធារណៈថា"យោងតាមលក្ខខណ្ឌដោយសាសំណើមានតែពីរ  គឺមិនអាចបើកសំណើទាំងនោះបានទេ!។

គឺផ្អែកទៅតាមនិតិវិធីនៃសៀវភៅភីមបានណែនាំថា"គណៈកម្មធិការលិទ្ធកម្មមានសិទ្ធិបើកសំណើទាំងនោះបាន   លុះត្រាតែ!ចាប់ពី៣សំណើឡើងទៅ ទើបមានសុពលភាពអាចបើកសំណើនោះបាន!,,,។

ខណៈពេលនោះ!ប្រធានគណកម្មាធិការលទ្ធកម្មឃុំមិនបានប្រកាស់ ឬលើកការប្រកួតប្រជែងដេញថ្លៃទៅថ្ងៃក្រោយទេ! បែជា គណៈកម្មាធិការទាំងអស់ក្នុងពិធីនោះសម្រេចវិចខ្ចប់សំណើពីរនោះយកទៅ ទីចាត់ការផែនការវិនិយោគខេត្ត ដើម្បីស្នើសុំ ស.ជ.ណ ពីអភិបាលខេត្ត សុំបើកសំណើទាំងពីរនោះទៅវិញ។

ក្រោយពីនាយកទីចាត់ការផែនការវិនិយោគវិចខ្ចប់ទៅខេត្តអស់រយៈពេល១០ថ្ងៃ  អង្គភាពសារព័ត៌មានរាល់ថ្ងៃយើងទទួលបានព័ត៌មានថ្មីថា"សំណើដេញថ្លៃគម្រោងមូលនិធិឃុំស្រែអំពូម ដែលដេញថ្លៃកាលពីថ្ងៃី២៧  ខែឧសភា  ឆ្នាំ២០២៤ នៅគម្រោងសាងសង់ផ្លូវបេតុងអាមេស្ថិតនៅភូមិពូរ៉ាដែតដែលមាន ប្រវែង២៥០ម៉ែត្រទទឹង០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងដាក់លូទោលកាត់ផ្លូវមុខ១០០០មម ០៧កង់ ចំនួន០១កន្លែងក្នុងតំលៃ​ប៉ាន់​ស្មាន១៦១,២២៧,៦០៩ រៀល បានបើកហើយ បានទៅក្រុមហ៊ុន អេចប៊ី អេសឌី ដេញបានក្នុងតម្លៃទាប១៥៧.៥៥០.០០០៛។ 


សូមបញ្ជាក់ថា"បើយោងតាមច្បាប់សៀវិភៅភីម លុះត្រាការដេញថ្លៃបរាជ័យលើកទី.១.លើកទី.២.ឬលើកទី.៣. នៅតែបរាជ័យក្នុងការទទួលសំណើដេញថ្លៃនោះ មិនត្រូវនិងនិតិវិធីដដែល ទើបគណៈកម្មាធិការអាចវិចខ្ចប់និងស្នើ ទាំងនោះសុំគោលការណ៍ពីអភិបាលខេត្ត អនុញ្ញាត ស.ជ.ណ សុំបើក(ប៊ីប)សំណើទាំងនោះបាន ។


ជុំវិញករណីនេះនាយកប្រតិបត្តិព័ត៌មានរាល់ថ្ងៃបានខលសួរទៅលោកកុយរតនា នាយកទីចាត់ការផែនការវិនិយោគខេត្តមណ្ឌលគិរី កាលពីថ្ងៃីទី១កក្កដា២០២៤ជំវិញករណីនេះ លោកបានតបប្រាប់ថា:មូលហេតុដែលលោកបើកសំណើរដែលមានតែពីនៅឃុំស្រែអំពូមបាន. ដោយយោងតាមមេឃុំធ្វើសំណើរ។ បន្ទាប់មកនៅថ្ងៃខែដដែលនោះ នាយប្រតិបត្តិព័ត៌មានរាល់ថ្ងៃបានទៅសុំកិច្ចសម្ភាសន៍ផ្ទាល់ជាមួយលោក ច្រាវ ធ្វេ មេឃុំ ស្រែអំពូម លោកប្រាប់ក្នុងកិច្ចសម្ភាសន៍ថា"លោកមិនសូវដឹងច្បាប់ទេ ព្រោះរូបខ្ញុំទើបឡើងថ្មី។ រួចលោកបន្តថា"មូលហេតុដែលលោកធ្វើសំណើរទៅខេត្ត ដោយមើលឃើញការធ្វើដំណើរបងប្អូនប្រជាពលរដ្ឋលំបាក ខ្ញុំចង់បានផ្លូវឲ្យប្រជាពលរដ្ឋបានធ្វើដំណើរស្រួលនៅរដូវវស្សានេះអស់រយៈពេលដប់ថ្ងៃ ទើប លោកនាយកទីចាត់ការផែនការវិនិយោគខេត្តបានសម្រេចតាមសំណើរ រួចក្រុមការងារ លោកកុយរតនា នាយកទីចាត់ការផែនការវិនិយោគខេត្ត បើកសំណើពីរនោះ។  ជាលិទ្ធផលទទួលបានទៅក្រុមហ៊ុនឈ្មោះ អេច ប៊ី....អេសឌី.បានអនុវត្តគម្រោងនេះតែម្ដង  ដែលក្នុងតម្លៃទាបជាងក្រុមហ៊ុន រុន ស្រីហ៊ុច អ្នកដេញថ្លៃ រ៉ែម ផល្លាក់។


ក្នុងហេតុផលទាំងអស់ខាងលើនេះ អ្នកទទួលការក្នុងខេត្តក្តី ក្រៅខេត្តក្តី បានសម្តែងការមិនពេញចិត្តចំពោះទង្វើ

នៅករណីដូចបានជម្រាបជូនខាងលើនោះទេ  ដោយពួកគេយល់ឃើញថា"ព្រោះវាបានផ្ទុយទាំងស្រុងពីនិតិវិធីសៀវភៅភីម។ មួយវិញទៀតបើយោងតាមច្បាប់សៀវភៅភីមចំណុច៣.កំណត់សម្គាល់៖


+ អ្នកដេញថ្លៃត្រូវចូលរួមដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយគ្មានឃុបឃិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រិត្តអំពើពុករលួយ ប្រសិនបើត្រូវរកឃើញថា​អ្នកដេញថ្លៃមានការពាក់ព័ន្ធនិងការឃុបឃិត ការក្លែងបន្លំ ឬការប្រព្រិត្តអំពើពុករលួយ អ្នកដេញថ្លៃទាំងនោះនឹងត្រូវបានដាក់​ក្នុងបញ្ជី​ខ្មៅជារៀងរហូត និងមិនត្រូវបានអនុញ្ញាតិឲ្យដាក់សំណើដេញថ្លៃកិច្ចសន្យាឃុំ សង្កាត់ទាំងអស់នៅទូទាំងប្រទេសកម្ពុជា​ ហើយប្រាក់កក់ធានាការដេញថ្លៃរបស់អ្នក​ដេញថ្លៃទាំងនោះនឹងត្រូវបានរឹបអូសផ្ទេរបង្វែរបង់ចូលថវិការដ្ឋ។

យោង:ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុក្រឹត្យលេខ២២អនក្រ.បក ចុះថ្ងៃទី២៥ខែមិនាឆ្នាំ២០០២ស្តីពីការ ធ្វើ វិមជ្ឈការ អំណាច តួនាទី និងភារកិច្ច ទៅឲ្យក្រុមប្រឹក្សា ឃុំសង្កាត់ សេចក្តីសម្រេច លេខ០៩៧សសរ/គ ជ អ ប ចុះថៃទី២៧ខែតុលាឆ្នាំ២០១៧របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធីបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប) ស្ដីពីការដាក់ឲ្យ ប្រើប្រាស់ សៀវភៅណែនាំ ស្ដីពីការអនុវត្ត គម្រោងមូលនិធិ ឃុំសង្កាត់.យោង:តាមលិខិតលេខ២៣.០៧សជណ ចុះថ្ងៃទី១៦កក្កដា២០២៤ ស្ដីពីការ ពង្រឹងរៀបចំ និងការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ដែលមានចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិ សន្តិ បណ្ឌិត ស សុខា ដែលមានខ្លឹមសារថា: សូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានីខេត្ត ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ បំផុត ចំពោះមន្ត្រី រាជការ សមាជិក ក្រុមប្រឹក្សា ស្មៀនឃុំសង្កាត់  អ្នកទទួលការទាំងឡាយណា  ដែលបានប្រព្រឹត្ត កំហុសឆ្គង បំពានក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនបាន អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធ ទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗ ក្នុងការដេញថ្លៃ គម្រោងមូលនិធិ ឃុំសង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ស្របតាមច្បាប់ មាត្រា៨៤ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល ឃុំសង្កាត់។ មាត្រា៤០នៃច្បាប់ស្ដីពី សហលក្ខខណ្ឌិក មន្ត្រីរាជការស៊ីវិល ចំណុច៣.២. ៧.និង ៣.១១ នៃសៀវភៅ ណែនាំ ស្ដីពីការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ចំពោះអ្នកទទួលការ

បញ្ចប់កិច្ចសន្យា វិន័យទាំងនេះ មិនរាប់បញ្ចូល នៅទោសទណ្ឌ ផ្សេងៗឡើយ៕


«សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ បង្ហាញ ពីភាពមិនប្រក់ក្រតី របស់មន្ត្រី  ដែលជាប់ពាក់ព័ន្ធ នៅក្នុងគម្រោង មូលនិធិ ឃុំសង្កាត់ តែប៉ុណ្ណោះ បើសិនជាអង្គភាពយើងខ្ញុំ។ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូម ប្ដឹង មកការិយាល័យ យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ ទាំងនោះនិងផ្សាយជូនឡើងវិញ រាល់ម៉ោងធ្វើការខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានរបស់បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា»។






Post a Comment

Previous Post Next Post

Kdaily-news ads