Top News

សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិ-ង្សាទៅលើសមត្ថកិច្ច..



សមត្ថកិច្ចបញ្ជូនខ្លួនជនសង្ស័យ៣នាក់ទៅសាលាដំបូងខេត្ត ពាក់ព័ន្ធករណីហិ-ង្សាទៅលើសមត្ថកិច្ច..


ត្បូងឃ្មុំ៖ ដោយបានការឯកភាពពីលោក ឧត្តមសេនីយ៍ស្នងការ និងបានការសម្របសម្រួលពីលោក សូ សុវិទ្យា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ បានអនុញ្ញាតឲ្យកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំឃាត់ខ្លួនជនសង្ស័យទាំង៣នាក់ ដែលបានប្រើហិង្សាដោយចេតនា ដោយបានប្រើកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះម្នាក់ និងប៉ូលីសម្នាក់រងរបួសជាទម្ងន់ នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅចំណុចភូមិ១៥ ឃុំជប់ ស្រុក/ខេត្តត្បូងឃ្មុំ ។

លោកវរៈសេនីយ៌ឯក សាំហេង អធិការនគរបាលស្រុកត្បូងឃ្មុំបានបញ្ជាក់ឲ្យដឹងថា ករណីហិង្សាដោយចេតនាបានកើតឡើងនៅ ចំណុចមុខផ្ទះឈ្មោះ បាន អ៊ិនយ៉េង ភេទស្រី អាយុ៦៥ឆ្នាំ ស្ថិតនៅភូមិ១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានជនសង្ស័យឈ្មោះ យ៉េងស្រស់ ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងត្បូងឃ្មុំ បានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះឈ្មោះ ប្រាក់ ទ្រី ភេទប្រុស អាយុ៥៤ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិ១៥ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បណ្ដាលឲ្យរងរបួសក្បាល១កន្លែងត្រង់សៀតផ្កាខាងឆ្វេង(ដេរ៤ថ្នេរ) មូលហេតុជនសង្ស័យខឹងនឹងជនរងគ្រោះ កាន់ក្បាលបងប្រុសរបស់ខ្លួន។


លោកអធិការបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានបណ្ដឹងពីជនរងគ្រោះ ភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ ចំនួន៣នាក់ ដោយសហការជាមួយកម្លាំងប្រជាការពារ១នាក់ បានចុះអត្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ នៅវេលាម៉ោង១៧ និង២៦នាទីពេលសមត្ថកិច្ចចុះដល់ភ្លាមស្រាប់តែជនសង្ស័យឈ្មោះ យ៉េង ស្រស់ ខាងលើ បានធ្វើសកម្មភាពដេញកាប់មកលើសមត្ថកិច្ចដោយកាំបិតផ្គាក់ដដែល លើកម្លាំងសមត្ថកិច្ចបណ្ដាលឲ្យរងរបួសម្នាក់ឈ្មោះលោក អនុសេនីយ៍ឯក កែវ សុភ័ក្រ ជាមន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ត្រូវចំកំភួនដៃ ឆ្វេង១កន្លែង(កម្រិតធ្ងន់) និងបន្តដេញកាប់លើលោក អនុសេនីយ៍ទោ ត្រា សុណារិន ជានាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលជប់ពីក្រោយជាច្រើនកាំបិត តែមិនបណ្ដាលឲ្យរងរបួស ភ្លាមៗនោះកម្លាំងសមត្ថកិច្ចបានប្រើវិធានការកាពារខ្លួនផ្ទុះអាវុធ១គ្រាប់បំបុកដី បណ្ដាលឲ្យផ្លាតគ្រាប់ត្រូវជនសង្ស័យត្រង់កំភួនជើងខាងស្តាំ១កន្លែង ហើយជនសង្ស័យក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបានដាក់ខ្នោះនៅចំណុចមុខផ្ទះកើតហេតុនោះ ក្នុងពេលនោះ ក៏មានឈ្មោះ យ៉េង ស្រីនាង ភេទស្រី អាយុ២៩ឆ្នាំ ជាតិខ្មែរ និងឈ្មោះ យ៉េង សុខឃីម ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ទាំងពីរនាក់រស់នៅភូមិកើតហេតុ ត្រូវជាបងបង្កើតរបស់ជនសង្ស័យ បានមករារាំងដល់កម្លាំងសមត្ថកិច្ចហើយបានដណ្ដើមជនសង្ស័យពីសមត្ថកិច្ចជិះម៉ូតូឌុបគេចចេញពីកន្លែងកើតហេតុ រហូតដល់ចំណុចផ្លូវជាតិលេខ៧ ភូមិវាលកណ្ដៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ទើបកម្លាំងសមត្ថកិច្ចស្ទាក់ចាប់ជនសង្ស័យបានទាំង៣នាក់បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ។


បច្ចុប្បន្នជនសង្ស័យឈ្មោះ យ៉េង ស្រស់ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ មិត្តភាព កម្ពុជា ចិន ខេត្តត្បូងឃ្មុំ ចំណែកលោក អនុសេនីយ៍ឯក កែវ សុភ័ក្រ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យមិត្តភាព កម្ពុជា ចិន ខេត្តត្បូងឃ្មុំ ផងដែរ ៕





Post a Comment

Previous Post Next Post

Kdaily-news ads