Top News

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់និងចែកនូវសារធាតុញៀនខុសច្បាប់



ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីប្រើប្រាស់និងចែកនូវសារធាតុញៀនខុសច្បាប់ 


កណ្តាល៖ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់សង្ស័យប្រើប្រាស់និងចែកចាយនូវសារធាតុញៀនខុសច្បាប់ កាលពីវេលាម៉ោង០៩.១៥ នាទីព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៤ នៅចំណុចផ្ទះជនសង្ស័យ ស្ថិតក្នុងភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ 


    លោកវរសេនីយ៏ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានប្រាប់អោយដឹងថា . ជនសង្ស័យមានឈ្មោះ ឌីន សុភគ្រ័ ភេទប្រុសអាយុ៣១ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកើតហេតុខាងលើ ។ វត្ថុតាងចាប់យកមាន . -ម្ស៉ៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ទម្ងន់០,៣៤ក្រាម -កែវសម្រាប់ជក់ចំនួន០១-កន្ត្រៃចំនួន០១-ដែកកេះចំនួន០២ និងសម្ភារៈវេចខ្ចប់មួយចំនួន ។


    លោកអធិការបានប្រាប់អោយដឹងទៀតថា .  ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានការចែកចាយគ្រឿងញៀននៅទីតាំងកើតហេតុខាងលើ  ភ្លាមនោះលោកវរសេនីយ៏ត្រី ឃួន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរដ្ធបាលរកាខ្ពស់ បានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ ក៍ប្រទះឃើញជនសង្ស៍យ រួចធ្វើការឃាត់ហើយឆែកឆេររកឃើញម្សៅក្រាមពណ៏សថ្លាសង្ស័យជាសារធាតុញៀនចំនួន០៤កញ្ចប់ លាក់ទុកនៅក្នុងបន្ទប់ដេករួមទាំងវត្ថុតាងមួយចំនួនទៀត និងបាននាំជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើកាសួរនាំ។


នៅចំពោញមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឌីន-សុភក្រ័បានឆ្លើយសារភាពថា . ម្សៅក្រាមចំនួន០៤នេះ ជារបស់ខ្លួនពិតប្រាកដមែន ដែលបានទិញពីឈ្មោះថនភេទប្រុស នៅភូមិព្រែកថីសង្កាត់ក្រុងជាមួយគ្នា ក្នុងតម្លៃ៥០០០០រៀល(ប្រាំម៉ឺនរៀល)ពិតប្រាកដមែនដើម្បីយកមកប្រើប្រាស់និងលក់ចែកចាយបន្ត។


បច្ចប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានបញ្ជូនមកផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ

ដើម្បីកសាងសំណុំរឿងចាត់កាតាមនីតិវិធី៕







Post a Comment

Previous Post Next Post

Kdaily-news ads