Top News



បង្ក្រាបទីតាំងខារ៉ាអូខេ (KTV LONGPHI) ដែលលូចលាក់ជួញដូរ និងប្រើប្រាស់គ្រឿងញៀន នៅតាមបន្ទប់ ឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ និងជនជាតិចិនតៃវ៉ាន់១នាក់..


ខេត្តស្វាយរៀង៖ នគរបាលខេត្តស្វាយរៀងបើកកិច្ចប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ផ្តល់ទីតាំងចាត់ចែងសម្រួលឲ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវ ដោយគ្មានការអនុញ្ញាតនៅក្រុងបាវិត ខេត្តស្វាយរៀង ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន៩នាក់ និងជនជាតិចិនតៃវ៉ាន់១នាក់ថ្នាំញៀនប្រភេទកេតាមីនទម្ងន់១៣កញ្ចប់ អាវុធខ្លី១ដើម។


អនុវត្តតាមបទបញ្ជាដ៍មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរ: ស្នងការនគរបាលខេត្ត និងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលផ្ទាល់ពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងខេត្តស្វាយរៀង កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក កាន កេន នាយការិយាល័យសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ដឹកនាំដោយលោកវរសេនីយ៍ទោ អែម សុវណ្ណារិទ្ធិ អធិការនគរបាលក្រុងបាវិតបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់រក្សាទុកអាវុធគ្រាប់រំសេវដោយគ្មានការអនុញ្ញាត នៅចំណុចហាងខារ៉ាអូខេយីហោKTVLONGPHIស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។


ជាលទ្ធផល: ឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាមចំនួន០៩នាក់ស្រី០១នាក់និងជនជាតិចិនតៃវ៉ាន់០១នាក់។ ក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានដកហូតនិងចាប់យកសម្ភារ:វត្ថុតាងដែលពាក់ព័ន្ធក្នុងបទល្មើសរួមមាន: – ថ្នាំញៀនប្រភេទកេតាមីនទម្ងន់ ១៣កញ្ចប់(ធំ០៥កញ្ចប់)។ -ថ្នាំគ្រាប់ពណ៌លឿងប្រភេទអុិចស្តាសុីចំនួន៣៧គ្រាប់។ – ថ្នាំគ្រាប់ពណ៌ក្រហមប្រភេទអុិចស្តាសុីចំនួន៨១គ្រាប់។
-រុក្ខជាតិក្រៀម០១កញ្ចប់។ – ជញ្ជីងថ្លឹងថ្នាំញៀន ០១គ្រឿង។ – អាវុធខ្លី០១ដើម(ម៉ាកK54)បង់០១ គ្រាប់១៩គ្រាប់។ – ទូរស័ព្ទដៃ ១៣ គ្រឿង។


រថយន្ត០២គ្រឿង។ – ម៉ូតូ០១ គ្រឿង។ – លិខិតឆ្លងដែន០៦ ក្បាល។ – កុំព្យូទ័រ ០១ គ្រឿង។ ព្រមទាំង ឧបករណ៍សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។ បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមច្បាប់៕







Post a Comment

Previous Post Next Post

Kdaily-news ads