សមត្ថកិច្ចបង្ក្រាប នឹងឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់នៅទីតាំងក្លឹប GT សង្ស័យពាក់ព័ន្ធករណីគ្រឿងញៀន
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញបានដឹកនាំកម្លាំងនគរបាលជំនាញចុះឆ្មក់បង្ក្រាបទីតាំងក្លឹបមួយកន្លែងដោយឃាត់ខ្លួនមនុស្សប្រុសស្រីជាង ១០០នាក់ នាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
កម្លាំងនគរបាលព្រហ្មទណ្ឌ សហការជាមួុយកម្លាំងនគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្ក្រាបទីតាំងក្លឹបមួយកន្លែងដែលមានយីហោ GT ដែលស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះផងដែរធ្វើឡើងនៅវេលាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំផ្ទាល់ដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំឆ្មក់ចុះបង្ក្រាបទីតាំងក្លឹបនេះនឹងឃាត់ខ្លួនមនុស្សប្រុសស្រីជាង១០០នាក់នាំខ្លួនទៅចាត់ការតាមនីតិវិធី។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលបានឲ្យដឹងថាទីតាំងក្លឹបមួយកន្លែងនេះគឺមានមនុស្សជាច្រើនចេញចូលនៅទីតាំងនេះរួមមានជនជាតិបរទេសផងដែរ។ ដោយទីតាំងក្លឹប GT នោះ មានការពាក់ព័ន្ធនឹងសារធាតុញៀនផងដែរ។
ក្រោយប្រតិបត្តិការកម្លាំងនគរបាលជំនាញបានឃាត់ខ្លួនមនុស្សជាង១០០នាក់ រួមមានជនបរទេសជាច្រើននាក់និងវត្ថុតាងមួយចំនួននាំយកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕
Post a Comment