សមត្ថកិច្ចបានឃាត់ខ្លួនយុវជន ម្នាក់ ដែល ជាអ្នកញុះញ៉ង់ឲ្យមានការចូលរួមបាតុកម្ម ប្រឆាំង រាជរដ្ឋាភិបាល កម្ពុជា រឿងគម្រោងអភិវឌ្ឍន៍តំបន់ ត្រីកោណ (CLV -DTA) បញ្ជូនទៅ ពន្ធនាគារ ខេត្ត កំពង់ ស្ពឺ..
កំពង់ស្ពឺ ៖ សមត្ថកិច្ចបានឃាត់ខ្លួនយុវជន ម្នាក់ បញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តកំពង់ស្ពឺនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤នេះ ក្រោយជាប់ពាក់ព័ន្ធនឹងការញុះញ៉ង់ឱ្យមានបាតុកម្មផ្តួលរំលំរាជរដ្ឋភិបាលស្របច្បាប់។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានឱ្យដឹងថា យុវជនដែលបានឃាត់ខ្លួនមានអាខោនបណ្តាញសង្គមឈ្មោះ ដា សុវណ្ណ មករា ( កូន ទារក) ជាសិស្ស នៃសាលាមួយក្នុងខេត្ត កំពង់ ស្ពឺ រៀននៅថ្នាក់ ទី១២ ។ យុវជនរូបនេះបានអំពាវនាវ ឱ្យយុវជនទាំងអស់ និងអ្នកចូលរួម ជួយគាំទ្រ បាតុកម្មប្រឆាំង ផ្ដួលរំលំ រាជរដ្ឋាភិបាល កម្ពុ ជា និងទាមទារឱ្យរាជរដ្ឋាភិបាលលុបគម្រោងអភិវឌ្ឍន៍រួមគ្នានៅតំបន់ត្រីកោណ CLV (DTA) និងបានញុះញង់ ឱ្យជឿតាមជនជ្រុលនិយមដែលជាមេក្លោងជនក្បត់ជាតិ៣ ជំ នាន់ អោយត្រៀមចូលរួមបាតុកម្មនៅថៃ្ងទី១៨ ខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។
លោកបន្ថែមថា យុវជន ដែលញុះញង់ឱ្យមានការចូលរួមបាតុកម្មមាន ឈ្មោះ ធឹម មករា បានទទួល ស្គាល់ ថា ខ្លួនពិតជាបានធ្វេីសកម្មភាពគៀងគរ និងញុះញង់ឱ្យមានការតវ៉ាប្រឆាំងជាមួយរាជរដ្ឋាភិបាលកម្ពុជាឱ្យមានការផ្លាស់ប្ដូរពិតប្រាកដមែន ដោយយកតាមយុវជននៅក្រៅប្រទេស ។ បច្ចុប្បន្ន សមត្ថកិច្ច បានដំណេីរការ កសាងសំណុំរឿង បញ្ជូនទៅ អ យ្យការ ដើម្បីធ្វើ ការចោទប្រកាន់ ពីបទ រួម គំនិត ក្បត់ ជាតិដែលត្រូវឃុំខ្លួនដាក់ពន្ធនាគារ ។
ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បានសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋ និងយុវជនផ្សេងទៀត សូមកុំបន្តជឿលង់ទៅលេី ការឃោសនា ញុះញុង់ ពីក្រុមជ្រុលនិយមមួយក្ដាប់តូចនិងជនក្បត់ជា តិ ៣ជំនាន់ ហើយប្រឆាំងជាតិសាសន៍ខ្លួនឯង និងរាជរដ្ឋាភិបាល ដែលប្រសូត្រចេញពីបោះឆ្នោតដោយឆន្ទៈ ពលរដ្ឋ ជាងមួយប្រទេស៕
Post a Comment