ចៅក្រមសម្រេចឃុំខ្លួនជនជាតិវៀតណាមម្នាក់ជាម្ចាស់ក្រុមហ៊ុន CamShip Expressករណីស្តុកទុក និងលក់ចែកចាយអាវុធជំពាមកែច្នៃបាញ់គ្រាប់ដែក
ភ្នំពេញ៖ ចៅក្រម ស៊ើបសួរ នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ នៅ ថ្ងៃ ទី ២៧ សីហា ២០២៤នេះ បាន ចេញ ដីកា បង្គា បើ ឲ្យ ឃុំខ្លួន ជនជាតិ វៀតណាម ម្នាក់ ឈ្មោះ Do Hoang Viet ជា ម្ចាស់ ក្រុមហ៊ុន CamShip Express ពាក់ព័ន្ធ ប្រព្រឹត្ត បទល្មើសធ្វើ ចរាចរណ៍ អាវុធ សម្រាប់ ប្រហារ ផ្សេង ៗ( អាវុធ ជំ ពាម កែ ច្នៃ បាញ់ គ្រាប់ ដែក ) ។
សូម បញ្ជាក់ ថា៖ ដោយ អនុវត្ត តាម បញ្ជា ផ្ទាល់ របស់ លោកនាយ ឧត្តមសេនីយ៍ ស ថេ ត អគ្គស្នងការ នគរបាល ជាតិ កាលពី ថ្ងៃ ទី ២២ ខែសីហា ឆ្នាំ ២០២៤ ក្រុមការងារ Hotline Scam 24/7 របស់ អគ្គស្នងការដ្ឋាន នគរបាល ជាតិ បាន បើក ការ ស្រាវជ្រាវ លើ ទំព័រ ហ្វេ ស ប៊ុ ក ឈ្មោះ D-Store ដែល បាន បង្ហោះ ផ្សព្វផ្សាយ លក់ អាវុធ ជំ ពាម កែ ច្នៃ បាញ់ គ្រាប់ ដែក តាម បណ្តាញ សង្គម និង ឈាន ទៅ ដល់ ការ ចុះ បង្ក្រាប ទីតាំង រក្សា ទុក និង ចែកចាយ អាវុធ កែ ច្នៃ ប្រភេទ នេះ នៅ ទីតាំង មួយ កន្លែង ស្ថិត នៅផ្ទះ លេខ ១១ ផ្លូវ ៣១BT សង្កាត់ បឹង ទំពុន ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ព្រមទាំង ធ្វើការ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ដែល ជា ម្ចាស់ ក្រុមហ៊ុន CamShip Express ឈ្មោះ Do Hoang Viet ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិ វៀតណាម ដើម្បី យក មក សាកសួរ នៅ អគ្គស្នងការដ្ឋាន នគរបាល ជាតិ ។
ប្រតិបត្តិការ នេះ ធ្វើ ឡើង ក្រោម ការ បទបញ្ជា ពី នាយ ឧត្តមសេនីយ៍ ស ថេ ត អគ្គស្នងការ នគរបាល ជាតិ និង ដឹកនាំ បញ្ជា ផ្ទាល់ ពី ឧត្តមសេនីយ៍ឯក ជា ពៅ អគ្គស្នងការ រង និង ជា ប្រធាន ក្រុមការងារ Hotline Scam 24/7 ដោយ សហការ ជាមួយ ស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ និង មានការ សម្របសម្រួល នីតិវិធី ដោយ លោក ស៊ិ ត វណ្ណៈ ព្រះរាជអាជ្ញា រង នៃ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ក្នុង នោះ ក៏ មាន ចូលរួម ពី សមត្ថកិច្ច មូលដ្ឋាន ពាក់ព័ន្ធ ដោយមានការចូលរួមពី លោក សុខ ពេញ វុ ធ អភិបាលរង នៃ អភិបាល រាជធានី ភ្នំពេញ និង លោក សេង គន្ធ អភិបាល នៃ អភិបាល ខណ្ឌមានជ័យផងដែរ ។
សមត្ថកិច្ច ជំនាញ បាន រក ឃើញ និង ដកហូត សម្ភារៈ ជា គ្រឿង បង្គុំ អាវុធ កែ ច្នៃ មួយ ចំនួន រួម មាន ៖ កាំភ្លើង ( អាវុធ ជំ ពាម កែ ច្នៃ បាញ់ គ្រាប់ ដែក ), ខ្សែ កៅស៊ូ , ឧបករណ៍ គ្រឿង បង្គុំ និង គ្រាប់ លោហៈ ដែក មួយ ចំនួន ធំ ។
ក្រោយ ពី ការ សាកសួរ ជនសង្ស័យ ខាងលើ បាន សារភាព ថា៖ ពិតជា បាន ប្រព្រឹត្ត ប្រាកដ មែន បច្ចុប្បន្ន ជនសង្ស័យ ខាងលើ ត្រូវ បាន សមត្ថកិច្ច ជំនាញ កសាង សំណុំរឿង បញ្ជូន ទៅ កាន់ អយ្យការ អម សាលាដំបូង រាជធានី ភ្នំពេញ ដើម្បី ចាត់ការ តាម នីតិវិធីច្បាប់។
អគ្គស្នងការដ្ឋាន នគរបាល ជាតិ សូម ធ្វើការ អំពាវនាវ ដល់ ប្រជាពលរដ្ឋ ដល់ ប្រជាពលរដ្ឋ បញ្ឈប់ នូវ ការ ផ្សព្វផ្សាយ និង ធ្វើ អាជីវកម្ម ទិញ - លក់ អាវុធ កែ ច្នៃ ផ្សេង ៗ តាម បណ្តាញ សង្គម គ្រប់ ប្រភេទ ដែល បង្ក អសន្តិសុខ ដល់ សង្គម និង អាយុជីវិត មនុស្ស ។
អគ្គស្នងការដ្ឋាន នគរបាល ជាតិ សូម ក្រើនរំលឹក និង លើកទឹកចិត្ត ដល់ ប្រជាពលរដ្ឋ ដែល បាន ទិញ អាវុធ កែ ច្នៃ គ្រប់ ប្រភេទ សូម យក មក ប្រគល់ ជូន សមត្ថកិច្ច ឬ អាជ្ញាធរ មូលដ្ឋាន ពាក់ព័ន្ធ ជៀសវាង សមត្ថកិច្ច ចុះ ធ្វើការ រឹប អូ ប និង ឃាត់ខ្លួន ដោយកសាង តាម នីតិវិធីច្បាប់៕
Post a Comment