ជនជាតិចិន ២ក្រុម បម្រុងបើកឆាកប្រយុទ្ធគ្នាមានដុំថ្ម និងដំបង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានជាង ១០នាក់ នៅក្រុងប៉ោយប៉ែត..
បន្ទាយមានជ័យ៖ ជនជាតិចិន២ក្រុមបម្រុងបើកឆាកប្រយុទ្ធគ្នាមានដុំថ្ម និដំបង ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនបានជាង ១០នាក់ នៅល្ងាចថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ស្ថិតភូមិប៉ាលិលេយ្យពីរ សង្កាត់/ក្រុងប៉ោយប៉ែត។
កម្លាំងនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថានៅពេលឃាត់ខ្លួនជនជាតិចិនជាង ១០នាក់មានក្នុងនោះពួកគេមាន ដំបង ដុំថ្ម និងដំបងដែកដែលបម្រុងធ្វើសកម្មភាពវ៉ៃគ្នាហើយត្រូវបាន កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ប៉ោយប៉ែតបានរាយការណ៍ទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចុះប្រតិបត្តិការបង្ក្រាបភ្លាមៗឃាត់ខ្លួនបានជាង ១០នាក់ មានដំបងឈើ និងដំបងដែក ដុំថ្ម។
កម្លាំងនគរបាលបានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួនជនជាតិចិនដែលបម្រុងធ្វើសកម្មភាពវ៉ៃគ្នាដែលឃាត់ជាង ១០នាក់ ត្រូវកម្លាំងជំនាញដឹកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីសាកសួរ និងអនុវត្តន៍តាមនីតិវិធីច្បាប់បន្ត។
ប្រជាពលរដ្ឋបានបញ្ជាក់ថា នៅពេលដែលជនជាតិចិន១ក្រុមប្រមាណជាង ១០នាក់ មានដំបងឈើ និងដំបងដែក ដុំថ្ម បម្រុងធ្វើសកម្មភាពចូលវ៉ៃទៅលើជនជាតិចិន១ក្រុមទៀត ដែលនៅក្នុងផ្ទះជួល ហើយកម្លាំងនគរបាលបានចុះទៅបង្ក្រាបទាន់ពេល និងឃាត់បានប្រមាណជាង១០នាក់។
ប្រជាពលរដ្ឋបានកោតសសើរចំពោះកម្លាំងនគរបាលក្រុងប៉ោយប៉ែត និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលប៉ោយប៉ែត បានសហការបង្ក្រាបជនជាតិចិនដែលបម្រុងធ្វើសកម្មភាពវ៉ៃគ្នាតែត្រូវបានបង្ក្រាបទាន់ពេលឃាត់ខ្លួនបានជាង១០នាក់ ហើយឃើញដឹកទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត៕
Post a Comment