Top News

ដ្ឋបាលរាជធានីភ្នំពេញ ផ្លាស់ប្តូរ និងការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានថ្មី, លោក កើត ឆែ ជាប្រធាន..



រដ្ឋបាលរាជធានីភ្នំពេញ ផ្លាស់ប្តូរ និងការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានថ្មី, លោក កើត ឆែ ជាប្រធាន..

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានផ្លាស់ប្តូរ និងការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មាន របស់រដ្ឋបាលរាជធានីភ្នំពេញជាថ្មី គឺជា «អ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ» ក្រោយពីលោក ម៉េត មាសភក្តី នាយកទីចាត់ការផែនការ និងវិនិយោគ​ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានផ្លាស់ប្តូរទៅបំពេញការងារថ្មី នៅខេត្តឧត្តមានជ័យ។

យោងតាមដីកាស្តីពីការបង្កើត មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបានអនុម័តពីក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៣ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ឆ្នាំទី១ អាណត្តិទី៤ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោក កើត ឆែ អភិបាលរងរាជធានី តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ដីកាស្តីពី ការបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ សម្រេច៖

ប្រការ១៖ ត្រូវបានបង្កើតមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលមានសមាសភាពដូចខាងក្រោម៖

* ១៖ លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ ជាប្រធាន។ 
* ២៖ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ ជាសមាជិកា។ 
* ៣៖ លោកស្រី ដោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាលសាលារាជធានីជាសមាជិកា។
* ៤៖ លោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគរាជធានី ជាសមាជិក។

ប្រការ២៖ មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលរាជធានីភ្នំពេញ។ មន្ត្រីទទួលបន្ទុកព័ត៌មាន ត្រូវជួយក្រុមប្រឹក្សាក្នុងការធានា ឲ្យមានការទទួលផ្សព្វផ្សាយ និងកែតម្រូវព័ត៌មានជាសាធារណៈ ឲ្យបានកាន់តែទូលំទូលាយ មានតម្លាភាព និងមានប្រសិទ្ធភាព៕



Post a Comment

Previous Post Next Post

Kdaily-news ads