Top News

កម្លាំងនគរបាល​ ចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន​ ២ករណី​ ឃាត់ខ្លួនមនុស្សចំនួន​ ១១នាក់​ និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួននៅក្រុងប៉ោយប៉ែត..



កម្លាំងនគរបាល​ ចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន​ ២ករណី​ ឃាត់ខ្លួនមនុស្សចំនួន​ ១១នាក់​ និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួននៅក្រុងប៉ោយប៉ែត..


បន្ទាយមានជ័យ៖​ កម្លាំងនគរបាលចុះប្រតិបត្តិការបង្ក្រាបគ្រឿងញៀន២ករណី​ ឃាត់ខ្លួនមនុស្សចំនួន​ ១១នាក់​ និងរឹបអូសវត្ថុតាងគ្រឿងញៀនមួយចំនួននៅក្រុងប៉ោយប៉ែត​ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤។ 


លោកវរៈសេនីយ៍ទោ កែវ ដូល អធិការរងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែតបានប្រាប់ថា​ ជនសង្ស័យដែលត្រូវឃាត់ខ្លួនចំនួន១១នាក់មាន​ ១.ឈ្មោះ ស៊ីម ពៅ អាយុ២០ឆ្នាំ ២.ឈ្មោះ នី សុភ័ក្រ អាយុ១៧ឆ្នាំ ៣.ឈ្មោះ លន់ ឡៃគាន់ អាយុ​ ១៥ឆ្នាំ ៤.ឈ្មោះ ម៉េង សំ អាយុ១៦ឆ្នាំ ៥.ឈ្មោះ ឆេង ចំរ៉ាត អាយុ១៧ឆ្នាំ ៦.ឈ្មោះ ណេត យួន អាយុ១៩ឆ្នាំ ៧.ឈ្មោះ សុ ខា អាយុ៤១ឆ្នាំ ៨.ឈ្មោះ វិត ឆក អាយុ២៣ឆ្នាំ ៩.ឈ្មោះ អ៊ុត រ៉ូ អាយុ២៦ឆ្នាំ ១០.ឈ្មោះ មឿង សៀកហៃ អាយុ១៧ឆ្នាំ ១១.ឈ្មោះ ខៀវ សារឿម អាយុ២៦ឆ្នាំ​ ដែលរស់នៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ 

លោកបានបញ្ជាក់ថា​ នៅពេលឃាត់ខ្លួនជនសង្ស័យ គឺកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរជ្រៅ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២ករណីដោយឡែកពីគ្នា ១.ករណីនៅចំណុចផ្សារមង្គលឃាត់ចំនួន​ ៨នាក់ និងករណីទី២​ នៅចំណុចផ្សារអគារថ្មីឃាត់ខ្លួនចំនួន​ ៣នាក់​ សរុបចំនួន​ ១១នាក់​ និងរឹបអូសគ្រឿងញៀនមានប្រភេទម្ស៉ៅក្រាមសថ្លាចំនួន​ ៤២ថង់តូច និងគ្រឿងញៀនប្រភេទគ្រាប់ចំនួន​ ១៥គ្រាប់​ និងសម្ភារៈប្រើប្រាស់មួយចំនួនដែលបង្ក្រាបកាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ដែលស្ថិតនៅសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ 

លោកវរៈសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត​ បានឱ្យដឹងថា​ នៅពេលដែលកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត​ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ ចុះប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន២ករណី​ ដោយឡែកគ្នាក្នុងភូមិសាស្គ្រសង្កាត់អូរជ្រៅឃាត់ខ្លួនជនសង្ស័យចំនួន​ ១១នាក់​ និងរឹបអូសគ្រឿងញៀនមួយចំនួន​ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត​ ដើម្បីធ្វើការសាកសួរត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ​ ដើម្បីអនុវត្តន៍តាមច្បាប់៕












Post a Comment

Previous Post Next Post

Kdaily-news ads