Top News

កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនមនុស្ស ៣នាក់ ជាមួយវត្ថុតាងថ្នាំញៀន ១៣កញ្ចប់



ម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនមនុស្ស ៣នាក់ ជាមួយវត្ថុតាងថ្នាំញៀន ១៣កញ្ចប់

 

កំពង់ឆ្នាំង៖ កម្លាំងនគរបាលខេត្តកំពង់ឆ្នាំង ចាប់ខ្លួនមនុស្ស ៣នាក់ ជាមួយវត្ថុតាងថ្នាំញៀន ចំនួន ១៣កញ្ចប់ បញ្ជូនទៅកាន់សាលាដំបូង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់។ 

លោក ហ៊ុល វាសនា ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់លោកឧត្តម សេនីយ៍ទោ តេង ច័ន្ទណាត ដែលជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ផ្លង់ ផែន ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមពពេល ឃុំថ្មឥដ្ឋ ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ 

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចឆែកឆេរកឃើញវត្ថុតាងថ្នាំញៀន ១កញ្ចប់ ទម្ងន់០,៧៧ក្រាម។ 

លោក ហ៊ុល វាសនា បានឲ្យដឹងថា នៅក្នុងថ្ងៃដដែល កម្លាំងការិយាល័យប្រឆាំគ្រឿងញៀន បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត ម្នាក់ឈ្មោះ ស៊ុយ គឹមស៊ី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ និងម្នាក់ទៀតឈ្មោះ បុឹក រដ្ឋា ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិ ឃុំ ជាមួយគ្នា។ 

ក្នុងពេលឃាត់ខ្លួនសមត្ថកិច្ចឆែលឆេរកឃើញថ្នាំញៀន ចំនួន១២កញ្ចប់ ទម្ងន់១,៥០ក្រាម និងទីរស័ពដៃ ១គ្រឿង។ 

លោក ហ៊ុល វាសនា បានបញ្ជាក់ឲ្យដឹងទៀតថា ក្រោយពេលសាកសួរសមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូង ខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕





Post a Comment

Previous Post Next Post

Kdaily-news ads