Top News

ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីរំ លោភសេពសន្ថវៈ (រំ លោភ បូក)



ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីរំ លោភសេពសន្ថវៈ (រំ លោភ បូក)


ភ្នំពេញ៖ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី នៅចំណុចផ្ទះជួល ភូមិអន្លងគង សង្កាត់ព្រៃស ខណ្ឌដង្កោ សមត្ថកិច្ចអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់ ពាក់ព័ន្ធករណីរំ ../លោ ..;ភសេពសន្ថវៈ (រំ ../លោ ..;ភបូក) ប្រព្រឹត្តល្មើសកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១៣:០០នាទី នៅចំណុចផ្ទះជួល ភូមិអន្លងគង សង្កាត់ព្រៃស ខណ្ឌដង្កោ។


ឃាត់ខ្លួនជនសង្ស័យចំនួន០៥នាក់៖

១.ឈ្មោះ សុជា សុវត្ត្រា ភេទប្រុស ទីលំនៅភូមិអន្លង់គងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ។

២.ឈ្មោះ ម៉ៅ សុចាន់ ភេទប្រុស ទីលំនៅភូមិអន្លងគងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ។

៣.ឈ្មោះ លាភ សុលាក់ ភេទប្រុស ទីលំនៅបន្ទប់ជួល ភូមិអន្លងគងចាស់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។៤.ឈ្មោះ ឡន សុធី ភេទប្រុស ទីលំនៅភូមិម៉ឺន្ត្រា សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។

៥.ឈ្មោះ យឿន ណុច ភេទប្រុស ទីលំនៅបន្ទប់ជួល ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ។


ដំណើររឿង ៖ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០នាទី ជនសង្ស័យឈ្មោះ ឡន សុធី បានជិះម៉ូតូមកដឹកជនរងគ្រោះ នៅផ្ទះជួលជនរងគ្រោះ ទៅផ្ទះជួលជនសង្ស័យ ហើយបានធ្វើសកម្មភាព រំ ../លោ ..;ភ សេពសន្ថវៈបានសម្រេចម្ដងម្នាក់ៗ រួចដឹកជនរងគ្រោះត្រលប់មកផ្ទះជនរងគ្រោះវិញ។ បន្ទាប់មកនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៣ទាបភ្លឺ ជនរងគ្រោះមានអាការៈចូលបន្ទប់ទឹកញឹកញាប់ ម្ដាយជនរងគ្រោះក៏សួរនាំជនរងគ្រោះ ហើយជនរងគ្រោះក៏បានប្រាប់ម្ដាយពីសកម្មភាពខាងលើទៅម្ដាយ រួចម្ដាយជរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច ហើយសមត្ថកិច្ចក៏បានចុះដល់កន្លែងកើតហេតុ ដើម្បីឃាត់ខ្លួនជនសង្ស័យ និងបក្សពួកខាងលើតែម្ដង។


បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការទៅតាមផ្លូវច្បាប់។



Post a Comment

Previous Post Next Post

Kdaily-news ads