តុលាការចេញដីកា បង្គាប់ឱ្យចាប់ខ្លួនលោកជំទាវ លី អ៊ុំអេង ខណៈលោកជំទាវ រត់គេចតាមបង្អួចផ្ទះ!
(សៀមរាប)៖ លោកជំទាវ លី អ៊ុំអេង ជាបុគ្គលល្បីឈ្មោះមិនល្អ១រូប ពាក់ព័ន្ធទំនាស់ដីធ្លីក្នុងខេត្តសៀមរាប…!។
ឥឡូវត្រូវតុលាការ ខេត្តសៀមរាម ចេញដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទ«ប្រើប្រាស់ឯកសារសាធារណៈក្លែង»ប្រព្រឹត្តនៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីអំឡុង ខែកុម្ភៈ រហូតដល់ ខែតុលា ឆ្នាំ២០២២។
-នេះបើយោងតាមដីបង្គាប់ឱ្យចាប់និងឃុំខ្លួន ចេញដោយលោក ហេង ឈៀងគ្រី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៤។
សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា ក្រោយមានដីបង្គាប់ឱ្យចាប់ខ្លួនបែបនេះ!។
នៅថ្ងៃទី១៩.០៨.២០២៤ សមត្ថកិច្ចកងរាជអាវុធហត្ថ បានអនុវត្តដីកា ដោយចុះទៅតាមចាប់ខ្លួនលោកជំទាវ លី អ៊ុំអេង នៅក្នុងបុរីសៀងណាំ ផ្ទះលេខ១៧ ផ្លូវ០១ ភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ប៉ុន្តែលោកជំទាវ បានរត់គេចតាមផ្លូវក្រោយ..!។
ប្រភពបន្តថា ខណៈពេលសមត្ថកិច្ចព័ទ្ធផ្ទះនោះ ស្រាប់តែលោកជំទាវ លី អ៊ុំអេង ចុះតាមបង្អួចផ្ទះ រួចដាក់ជណ្ដើរគេចខ្លួនបាត់តែម្ដង…!។
ដោយរហូតមកទល់នឹងពេលនេះ នៅពុំទាន់មានដំណឹង អំពីកន្លែងលាក់ខ្លួន របស់លោកជំទាវ លី អ៊ុំអេង នោះឡើយ ខណៈសមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត…!។
-គួរម្លឹកថា លោកជំទាវ លី អ៊ុំអេង ដែលគេល្បីតៗគ្នាថា មានតួនាទីជាអនុប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាប.ឧត្តរមានជ័យ គឺធ្លាប់មានរឿងអាស្រូវ ពាក់ព័ន្ធទំនាស់ដីធ្លីក្នុងខេត្តសៀមរាប ជាច្រើនកន្លែង!។
ក្នុងនោះ ពលរដ្ឋខ្លះក៏បានអះអាងថា លោកជំទាវ លី អ៊ុំអេង រំលោភយកដីរបស់ពួកគាត់ តែត្រូវលោកជំទាវ លី អ៊ុំអេង បដិសេធចោល…!៕
Post a Comment