Top News

កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានចុះល្បាតតាមភូមិសាស្ត្រ រួចប្រទះឃើញក្មេងទំនើង ០១ក្រុមដែលជិះម៉ូតូលឿន មានកាំបិតផ្គាក់ជាប់ខ្លួន និងឃាត់ខ្លួនបានចំនួន ០១នាក់.



កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានចុះល្បាតតាមភូមិសាស្ត្រ រួចប្រទះឃើញក្មេងទំនើង ០១ក្រុមដែលជិះម៉ូតូលឿន មានកាំបិតផ្គាក់ជាប់ខ្លួន និងឃាត់ខ្លួនបានចំនួន ០១នាក់


នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០០ និង ១១ នាទី ដោយ​អនុវត្ត​តាមបទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ និងមតិដឹកនាំដ៏​ខ្ពង់ខ្ពស់​របស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់បានចុះល្បាតតាមភូមិសាស្ត្រ រួចប្រទះឃើញក្មេងទំនើង ០១ក្រុមដែលជិះម៉ូតូលឿន និងមានកាំបិតផ្គាក់ជាប់ខ្លួន ទើបកម្លាំងសមត្ថកិច្ចយើងប្រដេញតាម លុះមកដល់ចំនុចមុខសាខាពន្ធដារខេត្ត ស្ថិតនៅភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ព្រមទាំងដកហូតវត្ថុតាងដូចខាងក្រោម ៖


ជនសង្ស័យដែលបានឃាត់ខ្លួន

១-ឈ្មោះ ផៃ ភ័ណ្ឌសុផានិត ហៅ ហេង ភេទ ប្រុស អាយុ ១៩ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិស្ទឹងតូច សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។


វត្ថុតាងដកហូតបានរួមមាន

១-កាំបិតផ្គាក់ចំនួន ០១ដើម

២-ទូរស័ព្ទម៉ាក iPhone ចំនួន ០១គ្រឿង

៣-ម៉ូតូចំនួន០១គ្រឿង ម៉ាក Honda Dream ពណ៍មាស សេរីឆ្នាំ ២០១៣ ឡើងតែម២០១៩ ស្លាកលេខៈពោធិ៍សាត់1D-7501។


បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងត្រូវបានឃុំខ្លួន និងរក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីចាត់ការតាមនីតិវិធី។




Post a Comment

Previous Post Next Post

Kdaily-news ads