Top News

បើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យមនុស្ស៤នាក់ ស្លា.ប់ នឹងម្នាក់ រងរ.បួសធ្ង.ន់



បើកបរខ្វះការប្រុងប្រយ័ត្ន ធ្វើឲ្យមនុស្ស៤នាក់ ស្លា.ប់ នឹងម្នាក់ រងរ.បួសធ្ង.ន់

តាកែវ៖ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង១៩និង៥០នាទី នៅចំណុចលើផ្លូវជាតិលេខ១៣២​ ចន្លោះគីឡូម៉ែត្រលេខ ៣-៤​ ស្ថិតក្នុងភូមិមហាសេនា ឃុំតាភេម​ ស្រុកត្រាំកក់ ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយរថយន្តក្រឡាប់ខ្លួនឯង

-មានរថយន្តមួយគ្រឿងម៉ាក TOYOTA  PRIUS ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2BF-0867 បើកបរដោយឈ្មោះ នុត​ នាក់ចាន់ណា  ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិប្រវង់ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ មុខរបរកសិករ (ស្លាប់នៅកន្លែងកេីតហេតុ) ដោយមានអ្នករួមដំណើរជាមួយចំនួន០៤​ ទី១ឈ្មោះ​ ស៊ន​ សៀងលី​ ភេទស្រី​ អាយុ០៨ឆ្នាំ​ មុខរបរសិស្ស​ (ស្លាប់នៅកន្លែងកេីតហេតុ)​ រស់នៅភូមិប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ទី០២​ ឈ្មោះ​ គង់​ ថៃ​ ភេទប្រុស​ អាយុ១៩ឆ្នាំ​ មុខរបរកសិករ​ (ស្លាប់នៅកន្លែងកេីតហេតុ)​ រស់នៅភូមិប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ទី០៣ឈ្មោះ​ ប្រាក់​ វីរះ ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរកសិករ(ស្លាប់នៅមន្ទីរពេទ្យ) រស់នៅភូមិកន្ទោកជេីង សង្កាត់កន្ទោកខណ្ឌកំបូល​ រាជធានីភ្នំពេញ​ និងទី០៤ឈ្មោះ​ ស៊ន​ លីមីង​ ភេទប្រុស​ អាយុ០៤ឆ្នាំ​ (រងរបួសធ្ងន់)​ រស់នៅភូមិប្រវង់​ ឃុំតាភេម​ ស្រុកត្រាំកក់​ ខេត្តតាកែវ​ ដែលបេីកបរមកពីទិសខាងលិចទៅកេីត​ លុះមកដល់ចំណុចខាងលេីបានរ៉េចង្កូតធ្លាក់ធ្លាក់ផ្លូវទៅបុកជាមួយក្បាលលូក្រឡាប់ចូលទឹកប្រឡាយពីខាងជេីងផ្លូវ។ មូលហេតុបណ្តាលមកពីការបេីកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។ សាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពែណី​ រីឯជនរងគ្រោះបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។

វត្ថុតាងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។





Post a Comment

Previous Post Next Post

Kdaily-news ads