Top News

ជនជាតិអាមេរិកម្នាក់ លោតទឹកទន្លេសម្លាប់ខ្លួន ទោះពលរដ្ឋខំជួយសង្គ្រោះដែរតែជួយមិនទាន់..



ភ្នំពេញ៖ បុរសជនជាតិអាមេរិកម្នាក់ វ័យជាង៦០ឆ្នាំ មិនដឹងមានវិបត្តិអ្វី ដើរទៅលោតទឹកសម្លាប់ខ្លួន ទោះពលរដ្ឋព្យាយាមជួយដែរ តែសង្គ្រោះមិនទាន់ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅត្រង់ចំណុចសួនច្បារមាត់ទន្លេ ក្បែរផ្សាររាត្រី តាមបណ្តោយផ្លូវ ព្រះស៊ីសុវត្ថ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 


ជនបរទេសខាងលើមិនស្គាល់អត្តសញ្ញាណនោះឡើយ មានវ័យជាង៦០ឆ្នាំ ភិនភាគ មានសម្បុរស ពាក់អាវយឺតដៃខ្លី ពណ៍ខ្មៅ ខោខាវប៊យជើងវែង ពណ៍ទឹកប៊ិច។ 

យោងតាមប្រភពព័ត័មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិអាមេរិកម្នាក់ វ័យជាង ៦០ឆ្នាំ បានដើរចេញពីផ្លូវ ១៣០តំបន់បារ បាំរាំង សំដៅទៅកាន់សួនច្បារមាត់ទន្លេ។ លុះដើរមកដល់ចំណុចសួនច្បារមាត់ទន្លេ បុរសបរទេសចំណាស់ខាងលើបានចុះតាមកាំជណ្តើរ រួចហក់ទឹកសម្លាប់ខ្លួនតែម្តង។ ភ្លាមៗ ប្រជាពលរដ្ឋឃើញហេតុការណ៍ បានចេញទូកទៅស្រង់យកឡើងមកលើគោកដើម្បីជួយសង្គ្រោះ ប៉ុន្តែបុរសរូបនោះបានផុតដង្ហើមបាត់ទៅហើយ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ បានទាក់ទងទៅមន្ត្រីជំនាញ ផ្នែកចក្ខុ និងកោសល្យវិច័យ មកធ្វើការត្រួតពិនិត្យសាកសព។ បន្ទាប់ពី ត្រួតពិនិត្យសាកសពរួច សមត្ថកិច្ចបានសន្និដ្ឋានថា មកពីទឹកចូលក្នុងសួត បណ្តាលស្លាប់បាត់បង់ជីវិតតែម្តង៕












Post a Comment

Previous Post Next Post

Kdaily-news ads