រថភ្លេីងបុករថយន្តបើកឆ្លងផ្លូវ បណ្តាលអោយដាច់កង់មុខមួយចំហៀង ចំណែកអ្នកបើកបររថយន្តជាមន្ត្រីយោធាម្នាក់រងរបួសធ្ងន់ នៅស្រុកស្ទឹងហាវ
ខេត្តព្រះសីហនុ ៖ តាមប្រភពសមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា៖ កាលពីវេលាម៉ោងជាង១រសៀលថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤នេះ នៅភូមិសាស្ត្រស្រុកស្ទឹងហាវខេត្តព្រះសីហនុ មានករណីគ្រោះថ្នា ក់ចរាចរណ៍រវាងរថភ្លេីងនិងរថយន្តមួយគ្រឿងដែលបម្រុងបើកឆ្លងផ្លូវរថភ្លើងមិនចាប់អារម្មណ៍ថារថភ្លើងមកដល់ ក៍ត្រូវរថភ្លើងបុកបណ្តាលឲ្យរថយន្តរងការខូចខាត ចំណែកអ្នកបើកបររថយន្តរងរ បួស បញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ។
សមត្ថកិច្ចប្រាប់ថា រថភ្លេីងមានទិសដៅពីភ្នំពេញទៅក្រុងព្រះសីហនុ ក្រោយកើតហេតុរថភ្លើងបន្តដំណើរទៅមុខជាធម្មតា ចំណែកអ្នកបើកបររថយន្តសមត្ថកិច្ចប្រាប់ថាជាមន្ត្រីយោធានៅស្រុកស្ទឹងហាវខេត្តព្រះសីហនុ៕
Post a Comment