Top News

អគ្គិភ័យលេបត្របាក់ផ្ទះលក់ភេសជ្ជៈអស់១ខ្នង រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង នៅសង្កាត់ស្ទឹងមានជ័យ៣..



អគ្គិភ័យលេបត្របាក់ផ្ទះលក់ភេសជ្ជៈអស់១ខ្នង រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង នៅសង្កាត់ស្ទឹងមានជ័យ៣..


ភ្នំពេញ៖ មានករណីអគ្គិភ័យឆាបឆេះផ្ទះលក់ដូរ ១ខ្នង អស់ទាំងស្រុង បណ្តាលឱ្យខូចខាតរថយន្ត ១គ្រឿង ម៉ូតូ ១គ្រឿង តែមិនបានប៉ះពាល់ដល់អាយុជីវិតមនុស្សឡើយ កាលពីវេលាម៉ោង ៩:២០នាទីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវវេងស្រេង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។


យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនកើតហេតុគេឃើញមានផ្សែងហុយចេញពីផ្ទះលក់ភេសជ្ជៈបោះដុំយីហោ ម៉ាក់ ស្រីពេជ្រ ស្របពេលនោះដែរក៏មានឭសម្លេងផ្ទុះជាច្រើនដង។ ភ្លាមៗ ក៏លេចមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅកាន់តែខ្លាំងឡើងៗ ធ្វើឱ្យប្រជាពលរដ្ឋពិបាកជួយពន្លត់ ក៏សម្រេចរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីបន្តទាក់ទងទៅសមត្ថកិច្ចជំនាញអគ្គិភ័យជួយអន្តរាគមន៍។


អគ្គិភ័យនេះបានឆាបឆេះផ្ទះចំនួន ១ខ្នងទាំងស្រុង រថយន្តឡិចស៊ី ២០០T មួយគ្រឿង, ម៉ូតូមិនស្គាល់ម៉ាក ១គ្រឿង រួមនឹងសម្ភារលក់ដូរមួយចំនួន តែមិនបណ្តាលឱ្យមនុស្សរងរបួសនោះឡើយ។ ករណីនេះ រថយន្តពន្លត់អគ្គិភ័យនេះ ប្រើប្រាស់ទឹកអស់ចំនួន ៤៥រថយន្ត បាញ់ទឹករហូតរលត់ជាស្ថាពរ។


ចំពោះមូលហេតុ ក្រោយសមត្ថកិច្ចជំនាញស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ សមត្ថកិច្ចបានសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

















Post a Comment

Previous Post Next Post

Kdaily-news ads