Top News

កម្លាំង​សមត្ថកិច្ចជំនាញបើកយុទ្ធនាការ លុបបំបាត់បទល្មើសគ្រឿង​ញៀន និងបទល្មើលប្រឆាំងការជួញដូរមនុស្ស ចុះពិនិត្យតាម​គោលដៅ ទីតាំងសប្បាយៗ អាហារដ្ឋាន ខ្លឹបកំសាន្ត ខារ៉ាអូខេ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ចំនួន ០៧ទីតាំង នៅស្រុកកែវសីមា.



កម្លាំង​សមត្ថកិច្ចជំនាញបើកយុទ្ធនាការ លុបបំបាត់បទល្មើសគ្រឿង​ញៀន និងបទល្មើលប្រឆាំងការជួញដូរមនុស្ស ចុះពិនិត្យតាម​គោលដៅ ទីតាំងសប្បាយៗ អាហារដ្ឋាន ខ្លឹបកំសាន្ត ខារ៉ាអូខេ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ចំនួន ០៧ទីតាំង នៅស្រុកកែវសីមា

ខេត្ត​មណ្ឌលគិរី៖ ដោយអនុវត្តតាមបទបញ្ជារយ៉ាងហ្មឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរ​បាលខេត្តមណ្ឌលគិរី ស្ដីពីការបង្ការនិងបង្ក្រាបនូវរាល់បទល្មើសគ្រឿងញៀន ប្រភេទគ្រប់ទម្រង់កម្លាំង​សមត្ថកិច្ចជំនាញចុះអនុវត្តផែនការសក​ម្មភាព យុទ្ធនាការ លុបបំបាត់បទល្មើសគ្រឿង​ញៀន និងបទល្មើលប្រឆាំងការជួញដូរមនុស្ស តាម​គោលដៅ ទីតាំងសប្បាយៗ អាហារដ្ឋាន នានា ខ្លឹបកំសាន្ត ខារ៉ាអូខេ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ ចំនួន ០៧ទីតាំង នៅស្រុកកែវសីមា ខេត្ត​មណ្ឌលគិរី ។

ដោយមាន បទបញ្ជាដឹកនាំ និងធ្វើការប្រជុំដាក់ផែនការ សកម្មភាព យុទ្ធនា​ការ លុបបំបាត់ បទល្មើស គ្រឿងញៀន និង បទ​ល្មើស ប្រឆាំងការជួញដូរមនុស្ស ជួញដូរផ្លូវ​ភេទ នៅតាមទីតាំងងាយរងគ្រោះ ក្លឹបកំសាន្ត ខារ៉ា​អូខេ ផ្ទះជួល ផ្ទះសំណាក់ សណ្ឋាគារ កន្លែងសប្បា​យៗអាហារដ្ឋាននានា ពីលោក ឧត្តមសេនី​យ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌល​គិរី និងមានការសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ និងលោក អ៊ាង សុគន្ធ ព្រះរាជ​អា​ជ្ញា​រងអមសាលាដំបូងខេត្តមណ្ឌលគិរី។

កាលពីយប់​ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ នៅវេលាម៉ោង ២០ និង ១០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយ កម្លាំងជំនាញប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកកែវសីមា កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែខ្ទុម កម្លាំងប៉ុស្តិ៍នគរ​បាលរដ្ឋបាល ឃុំចុងផ្លាស់ កម្លាំងជំនាញព្រហ្ម​ទណ្ឌ​ស្រុកកែវសីមា កម្លាំងប្រជាការពារភូមិចុងផ្លាស់ ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌល​គិរី​
ដឹកនាំបញ្ជាផ្ទាល់ ដោយ លោកឧត្តមសេនីយ៍ត្រី
ស៊ុម សោភ័ណ្ឌ ស្នងការរងទទួលផែនការងារប្រឆាំង​គ្រឿងញៀន។

ក្នុងយុទ្ធនាការនេះបានបែងចែក កម្លាំងជា ២ ក្រុមប្រើប្រាស់កម្លាំងសរុបចំនួន ៣៦នាក់ ស្រី ០៥ នាក់ មានដូចខាង​ក្រោម​៖ -ក្រុមទី១ នៅទីរួមស្រុកកែវសីមា ប្រើ​ប្រា​ស់កម្លាំងសរុបចំនួន ២២ នាក់ ស្រី ០៣នាក់ ។
-ក្រុមទី២ ប្រើប្រាស់កម្លាំងសរុបចំនួន ១៦នាក់ ស្រី ០២នាក់ នៅឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និងបានបញ្ចប់ប្រតិបត្តិការនៅវេលាម៉ោង ២៣ និង ១៥នាទី នៅថ្ងៃ ខែ ឆ្នាំដដែល។

អំពីលទ្ធផលអនុវត្តបានទីតាំងសប្បា​យ​ដ្ឋានសរុប ចំនួន ០៧ទីតាំង មានបុគ្គ​លិកទីតាំងសរុប ចំនួន ៥១នាក់ ស្រី ៥០នាក់ បានធ្វើតេស្តវិភាគរកសាធាតុញៀនក្នុងទឹកម៉ូតជាលទ្ធផលអវិជ្ជមាន ៥១នាក់ ( – ) ស្រី ៥០ នាក់ រួមមានដូចខាងក្រោម៖
-ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែខ្ទុម អនុវត្តបានចំនួន ០៤ ទីតាំង ពិនិត្យទឹកម៉ូត មនុស្សបានចំនួន ២៦នាក់ ស្រី ២៦នាក់ មានដូចខាងក្រោម៖ ១ /យីហោចំបុីស ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុម មានបុគ្គលិក ចំនួន ១០នាក់ ស្រី ១០នាក់ បានធ្វើតេស្តទឹកម៉ូតទាំង ១០នាក់ លទ្ធផលអវិជ្ជមាន(-)។ ២ /យីហោល្ងាចជួបគ្នា ស្ថិតក្នុងភូមិត្រពាំងផ្អេឃុំស្រែខ្ទុម មានបុគ្គលិក ចំនួន ០៤នាក់ ស្រី ០៤​នាក់ បានធ្វើតេស្តទឹកម៉ូតទាំង ០៤នាក់ លទ្ធ​ផល​អវិជ្ជមាន(-)។
៣ /យីហោម្លប់ជ្រៃ ស្ថិតក្នុងភូមិឡាប៉ាខេ ឃុំស្រែខ្ទុមមានបុគ្គលិកសរុប ០៧នាក់ ស្រី ០៧នាក់ បានធ្វើតេស្តទឹកម៉ូត្រទាំង ០៧នាក់ លទ្ធផលអវិជ្ជមាន(-)។ ៤ /យីហោ អារ៉យ ស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម មានបុគ្គលិកសរុប ចំនួន ០៥នាក់ ស្រី ០៥​នាក់ បានធ្វើតេស្តទឹកម៉ូតទាំង ០៥នាក់ លទ្ធផ​លអវិជ្ជមាន(-)។

  • ប៉ុស្តិ៍នគរបាលរដ្ឋបាលចុងផ្លាស់ អនុវត្តបានចំនួន ០៣ ទីតាំង ពិនិត្យទឹកម៉ូត្រ មនុស្សបានចំនួន ២៥នាក់ ស្រី ២៤នាក់ មានដូចខាងក្រោម៖ ១ /ចំណុចហាងម្លប់ចាន់គីរី ម្ចាស់ទីតាំងឈ្មោះ សឿន ថេង ភេទប្រុស អាយុ ៤៥ឆ្នាំ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌល​គិរី មាន ចំនួន ០៩នាក់ ស្រី ០៨នាក់ បុគ្គលិកចំនួន ០៥នាក់ អ្នកចូលរួម ០៤នាក់ បានធ្វើ​តេស្តទឹកម៉ូតទាំង ០៩នាក់ លទ្ធផលអវិជ្ជមាន(-)។
    ២ /ចំណុច ហាងរស្មីអង្គរជុំ (១៦៨) ម្ចាស់ទីតាំងឈ្មោះ តាំ ស៊ីន ភេទស្រី អាយុ ៣៨ឆ្នាំ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្ត​មណ្ឌ​លគិរី មាន ចំនួន ០៧នាក់ ស្រី ០៧នាក់ បុគ្គលិក ចំនួន ០៧នាក់ អ្នកចូលរួម០០នាក់ បានធ្វើតេស្តទឹកម៉ូតទាំង ០៧នាក់ លទ្ធផលអវិជ្ជមាន(-)។ ៣ /ចំណុច ហាងដាដា (DADA) ម្ចាស់ទីតាំងឈ្មោះ សេង ស៊ាងអី ហៅក្រៅ (ដាដា) ភេទស្រី អាយុ ៣៣ឆ្នាំ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មាន ចំនួន ០៩នាក់ ស្រី ០៩នាក់ បុគ្គលិក ចំនួន ០៩នាក់ អ្នកចូលរួម ០០នាក់ បានធ្វើតេស្តទឹកម៉ូត្រទាំង ០៩នាក់ លទ្ធផលអវិជ្ជមាន(-)៕







Post a Comment

Previous Post Next Post

Kdaily-news ads