ភាពមិនប្រក្រតី ក្នុងឃុំសង្កាត់ចំនួន៤២របស់ស្រុកចំនួន៨នឹងក្រុងមួយ នៃខេត្តកំពង់ធំ បានធ្វើឲ្យបាត់បង់
ថវិកាជាតិវិភាជន៍ មកថ្នាក់ក្រោមជាតិរាប់រយលានរៀល
(ខេត្តកំពង់ធំ)ឡ មានភាពមិនប្រក្រតី បានកើតឡើងយ៉ាងពេញបន្ទុក ទៅលើឃុំសង្កាត់ ដែលមិនបានដាក់ប្រកាសតាមប្រពន្ធផ្សព្វផ្សាយ គ ជ អ ប ឲ្យអ្នកទទួលការដាក់សំណើរដេញថ្លៃ នៃគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ២០២៤ដែលមាន៤២ឃុំសង្កាត់ ក្នុងស្រុក៨នឹងក្រុងមួយនៃខេត្តកំពង់ធំ។
យោងតាមប្រភពជាច្រើន បានរាយការណ៍ មកអង្គភាពសារព័ត៌មានរាល់ថ្ងៃថា" គេបានឃើញអង្គភាពសារព័ត៌មានរាល់ថ្ងៃចេញផ្សាយ ពីភាពមិនប្រក្រតីបានតែ១០ឃុំសង្កាត់តែប៉ុណ្ណោះ កាលពីជិតមួយខែមុន ដែលមិនដាក់ប្រកាសផ្សព្វផ្សាយតាមប្រព័ន្ធ គ ជ អ ប ( គឺ)បានន័យថា:មិនទាន់អស់ទេ!
ឃុំសង្កាត់ដែលមិនបានដាក់ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ គ ជ អ ប ឲ្យអ្នកទទួលការដាក់សំណើដេញថ្លៃ ប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យទាំងនោះ មានដល់ទៅ៤២ឃុំសង្កាត់ឯណោះ។
ទី១.ស្រុកស្ទោងមានចំនួន៨ឃុំ
១ឃុំចំណាលើ.២.ឃុំពពក.៣.ឃុំបន្ទាយស្មោង.៤.ឃុំសំ
ព្រោជ.៥.ចំណាក្រោម.៦.ឃុំកំពង់ចិនជើង.៧.ឃុំពៅវើយ.៨.ឃុំទ្រា.។
.ទី២.ស្រុកកំពង់ស្វាយមាន.៩.ឃុំ.១.ឃុំត្បែង.២.ឃុំដំរីស្លាប់.៣.ឃុំមានជ័យ.៤.ឃុំព្រៃគុយ.៥.ឃុំនីពេជ.៦.ឃុំក្តីដូង.៧.ឃុំផាត់សណ្តាយ.៨.ឃុំត្រពាំងឬស្សី.៩.ឃុំកំពង់ស្វាយ។
ទី៣.ស្រុកប្រាសាទបល្ល័ង្គមាន៣.ឃុំ,១.ឃុំ ក្រយ៉ា.២.ឃុំទួលគ្រឺល.៣.ឃុំសាគ្រាម.។
ទី៤.ស្រុកសណ្តាន់មាន៤.ឃុំ.១.ឃុំ ងន.២.ឃុំសុចិត.៣.ឃុំឈើទាល.៤.ឃុំដងកាំបិទ។
ទី៥.ស្រុកប្រាសាទសំបូរមាន.៤.ឃុំ.១.ឃុំគោល.២.ឃុំប្រាសាទសំបូរ.៣.ឃុំតាំងក្រសៅ.៤.ឃុំឈូក។
ទី៦.ស្រុកសន្ទុកមាន.៦.ឃុំ១.ឃុំបឹងល្វា.២.ឃុំជ្រប់.៣.ឃុំប្រាសាទ.៤.ឃុំកកោះ.៥.ឃុំក្រយា.៦.ឃុំកំពង់ថ្ម។
ស្រុកតាំងគោកមាន.២.ឃុំ១.ឃុំអណ្តូពោធិ៍.២.ឃុំស្វាយភ្លើង។
ទី៧.ស្រុកបារាយណ៍មាន៣.ឃុំ១.ឃុំបារាយការណ៍.២.ឃុំចុងដូង.៣.ឃុំត្នោតជុំ។
នឹងទី៨.ក្រុងស្ទឹងសែនមាន៣.សង្កាត់១.សង្កាត់ស្រ
យ៉ូវ.២.សង្កាត់កំពង់រទេះ.៣.សង្កាត់ព្រែកតាហ៊ូ។
ពាក់ព័ន្ធករណីខាងលើអង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំមិនមានលេខលោកមេឃុំទាំង៤២ឃុំសង្កាត់នោះទាក់ទងសួរបំភ្លឺទេ បើសិនជាព័ត៌មានដែលអង្គភាពយើងខ្ញុំផ្សាយទៅហើយ បានដឹងដល់ ឯកឧត្តអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សូមមេតាដាក់អធិការកិច្ចតាមការគួ។
ព្រោះទង្វើរបស់ឃុំសង្កាត់ទាំង៤២ឃុំសង្កាត់ខាងលើវាបានបង្ហាញផ្ទុយច្បាប់នៃសៀវភៅភីមទាំងស្រុង។
ពួកគេគប់គិតគ្នាប្រព្រឹត្តអំពើពុករលួយកេងប្រវ័ញ្ចថវិកាជាតិវិភាជន៍(ទម្លាក់)មកឃុំសង្កាត់រាប់រយលានរៀល។ ជំវិញករណីនេះសូមឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេតា
ដាក់អធិការកិច្ចស៊ើបអង្កេតឲ្យបានស៊ីជម្រៅផងទាន ពិសេសឯកឧត្តម សួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ជាប្រធានក្រុមការងារ ត្រួតពិនិត្យ អនុវត្តគម្រោងមូលនិធិឃុំសង្កាត់ សូមឯកឧត្ដមមេតាស៊ើបអង្កេតឲ្យបានស៊ីជម្រៅ នៅទង្វើល្មើសច្បាប់ នៃមន្ត្រីឃុំសង្កាត់នាយកទីចាត់ការផែនការនឹងវិនិយោគខេត្តដែលបានប្រព្រឹតអំពើល្មើសច្បាប់ ដើម្បីអនុវត្តទោសកំហុសពួកគេឲ្យស្របតាមមាត្រា៨៤នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ នឹងមាត្រា៤០ស្តីពី សហ លក្ខខណ្ឌិក នៃមន្ត្រីស៊ីវិល។
យោង:ច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់ អនុក្រឹត្យលេខ២២អនក្រ.បក ចុះថ្ងៃទី២៥ខែមិនាឆ្នាំ២០០២ស្តីពីការ ធ្វើ វិមជ្ឈការ អំណាច តួនាទី និងភារកិច្ច ទៅឲ្យក្រុមប្រឹក្សា ឃុំសង្កាត់ សេចក្តីសម្រេច លេខ០៩៧សសរ/គ ជ អ ប ចុះថៃទី២៧ខែតុលាឆ្នាំ២០១៧របស់គណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធីបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ ជ អ ប) ស្ដីពីការដាក់ឲ្យ ប្រើប្រាស់ សៀវភៅណែនាំ ស្ដីពីការអនុវត្ត គម្រោងមូលនិធិ ឃុំសង្កាត់. ដែលមានចុះហត្ថលេខា ដោយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម អភិ សន្តិ បណ្ឌិត ស សុខា ដែលមានខ្លឹមសារថា: សូមឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាល រាជធានីខេត្ត ចាត់វិធានការ ឲ្យបានម៉ឺងម៉ាត់ បំផុត ចំពោះមន្ត្រី រាជការ សមាជិក ក្រុមប្រឹក្សា ស្មៀនឃុំសង្កាត់ អ្នកទទួលការទាំងឡាយណា ដែលបានប្រព្រឹត្ត កំហុសឆ្គង បំពានក្រមសីលធម៌ វិជ្ជាជីវៈ ដោយមិនបាន អនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬ មានការពាក់ព័ន្ធ ទៅនឹងភាពមិនប្រក្រតី ការគប់គិត ការក្លែងបន្លំ ការបង្ខិតបង្ខំ ឬការប្រព្រឹត្តអំពើពុករលួយ ផ្សេងៗ ក្នុងការដេញថ្លៃ គម្រោងមូលនិធិ ឃុំសង្កាត់ ដោយត្រូវអនុវត្តវិន័យ ឬទណ្ឌកម្ម ស្របតាមច្បាប់ មាត្រា៨៤ នៃច្បាប់ស្ដីពី ការគ្រប់គ្រងរដ្ឋបាល ឃុំសង្កាត់។ មាត្រា៤០នៃច្បាប់ស្ដីពី សហលក្ខខណ្ឌិក មន្ត្រីរាជការស៊ីវិល ចំណុច៣.២. ៧.និង ៣.១១ នៃសៀវភៅ ណែនាំ ស្ដីពីការអនុវត្តគម្រោង មូលនិធិ ឃុំសង្កាត់ ចំពោះអ្នកទទួលការ
បញ្ចប់កិច្ចសន្យា វិន័យទាំងនេះ មិនរាប់បញ្ចូល នៅទោសទណ្ឌ ផ្សេងៗឡើយ។
((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ បង្ហាញ ពីភាពមិនប្រក់ក្រតី របស់មន្ត្រី គ្រាប់ល្ពៅទី១ ដែលជាប់ពាក់ព័ន្ធ នៅក្នុងគម្រោង មូលនិធិ ឃុំសង្កាត់ តែប៉ុណ្ណោះ បើសិនជាអង្គភាពយើងខ្ញុំ។ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់។ ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូម ប្ដឹង មកការិយាល័យ យើងខ្ញុំ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល ការបកស្រាយ ទាំងនោះនិងផ្សាយជូនឡើងវិញ រាល់ម៉ោងធ្វើការខ្ញុំបាទសូមអរគុណ រាល់ការតាមដាន នឹងអានរបស់បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា។
Post a Comment