Top News

បងប្អូនជនជាតិដើមភាគតិច ទទួលបានការយកចិត្តទុកដាក់ផ្តល់តម្លៃពីថ្នាក់ដឹកនាំក្នុងខេត្តមណ្ឌលគិរី មិនតែប៉ុណ្ណោះជាងមួយសប្ដាហ៍មកនេះ ថែមទាំងទទួលបានសារពិសេសពីរសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ថែមទៀត



បងប្អូនជនជាតិដើមភាគតិច ទទួលបានការយកចិត្តទុកដាក់ផ្តល់តម្លៃពីថ្នាក់ដឹកនាំក្នុងខេត្តមណ្ឌលគិរី មិនតែប៉ុណ្ណោះជាងមួយសប្ដាហ៍មកនេះ ថែមទាំងទទួលបានសារពិសេសពីរសម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត ថែមទៀត


(មណ្ឌលគិរី) : ជនជាតិដើមភាគតិចមានដើមកំណើតនៅក្នុងខេត្តមណ្ឌលគិរីជិត២០០នាក់បានជួបជុំគ្នាប្រារព្ធពិធីវប្បធម៌ជនជាតិដើមភាគតិចនៅ រមណីយដ្ឋានបរិវេណភ្នំដោះក្រមុំ ព្រមទាំងដង្ហែក្បួន ដើម្បីចូលរួមអបអរសាទរទិវា អន្តរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី៣០ និងលើកទី២០សម្រាប់កម្ពុជា ដែលប្រពឹតទៅនាថ្ងៃ១៥សីហា២០២៤នេះ។ ពិធីនេះប្រព្រឹត្តទៅក្រោមប្រធានបទ “ការ"ការពារសិទ្ធរស់នៅ និងប្រាស្រ័យទាក់ទងតាមបែបប្រពៃណីជនជាតិដើមភាគតិចដោយស្ម័គ្រចិត្ត”។

លោក ក្រើង តុលា ជនជាតិដើមភាគតិចពូនងបានថ្លែងកត់សម្គាល់ថា" គិតចាប់តាំងពីឆ្នាំ ២០១៥ មកដល់បច្ចុប្បន្នយើងឃើញថា" ទាំងថ្នាក់ដឹកនាំក្រោមជាតិ និងថ្នាក់ជាតិ មានការយកចិត្តទុកដាក់ខ្លាំងចំពោះជនជាតិដើមភាគតិច , ជាពិសេស សារផ្ញើជូនបងប្អូនជនជាតិដើមភាគតិចដោយសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីសប្តាហ៍កន្លងទៅ ដែលត្រូវបានលោកចាត់ទុកថា ជាប្រវត្តិសាស្ត្រ ។ ប៉ុន្តែ ទោះជាងនេះក្តីលោក ក្រើង តុលា បានទទូច ឲ្យមានការស្វែងយល់ពីគ្នាឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត  រវាងអាជ្ញាធរ និងអង្គការសង្គមស៊ីវិល ពាក់ព័ន្ធសិទ្ធិរបស់ជនជាតិដើមភាគតិចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ។

សារចំនួន៣ ទំព័រកាលសប្តាហ៍កន្លងទៅ សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានគោរព និងការពារសិទ្ធិជនជាតិដើមភាគតិចស្របតាម រដ្ឋធម្មនុញ្ញ ដោយមានការយកចិត្តទុកដាក់ផ្ដល់តម្លៃដល់ជនជាតិដើមស្មើៗគ្នា ដូចពលរដ្ឋខ្មែរដទៃទៀតដែរ។ ក្នុងនោះមានដូចជា"ការ" ការពារ និង អភិរក្សវប្បធម៌ ទំនៀមទំលាប់ ប្រពៃណី ជំនឿ និងសាសនា ភាសា រួមទាំងការលើកស្ទួយដល់ជីវភាពរស់នៅរបស់បងប្អូនជនជាតិដើមភាគតិចថែមទៀតផងដែរ ៕






Post a Comment

Previous Post Next Post

Kdaily-news ads