Top News

បុរស​ម្នាក់​សុំ​ទោស ក្រោយ​ពី​ផ្សាយ​ផ្ទាល់​និយាយ​មិន​ពិត​ថា ម្សិលមិញ​ភ្លៀង​ធ្លាក់​ខ្លាំង មនុស្ស​១២​នាក់ និង​ម៉ូតូ​១២​គ្រឿង ហូរ​បាត់​ទៅ​តាម​លូ



បុរស​ម្នាក់​សុំ​ទោស ក្រោយ​ពី​ផ្សាយ​ផ្ទាល់​និយាយ​មិន​ពិត​ថា ម្សិលមិញ​ភ្លៀង​ធ្លាក់​ខ្លាំង មនុស្ស​១២​នាក់ និង​ម៉ូតូ​១២​គ្រឿង ហូរ​បាត់​ទៅ​តាម​លូ


​ភ្នំពេញ ៖ បុរស​ម្នាក់ នៅ​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០២៤នេះ ចូលខ្លួន​មក​សុំ​ទោស​ចំពោះ​មុខ​អាជ្ញាធរ​ខណ្ឌដូនពេញ បន្ទាប់​ពី​ធ្វើការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​មាន​ខ្លឹមសារ​ថា នៅ​ម្តុំ​ផ្សារ​កណ្តាល មានទឹក​លិច​ជា​ខ្លាំង បណ្តាល​ឲ្យ​បាត់​ម៉ូតូ និង​មនុស្ស​ចំនួន​១២​នាក់ ទៅ​តាម​លូ កាលពី​វេលា​ម៉ោង​២០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០៨ ខែសីហា ឆ្នាំ ២០២៤ ។


ក្រោយ​ពី​បានឃើញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​រួច កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ សហការ​ជាមួយ​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​-​សង្កាត់​ដូនពេញ បាន​ធ្វើការ​កោះហៅ​បុរស​ខាងលើ ដែល​មានឈ្មោះ ពឹ​ម ចាន់ ជា​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ ចាន់ វឌ្ឍនាការ មក​ធ្វើការ​បំភ្លឺ​ករណី​នេះ ។


បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​សួរនាំ​រួច បុរស​ខាងលើ​បាន​ប្រាប់​សមត្ថកិច្ច​ថា ការ​ឡាយ​វី​ដេ​អូ​របស់​គាត់ ដែល​មាន​ខ្លឹមសារ​ថា នៅ​ម្តុំ​ផ្សារ​កណ្តាល មានទឹក​លិច ជា​ខ្លាំង​បណ្តាល​បាត់​ម៉ូតូ និង​មនុស្ស​ចំនួន​១២​នាក់ ទៅ​តាម​លូ គឺ​គាត់​គ្រាន់តែ​និយាយ​លេង​ប៉ុណ្ណោះ ហើយ​គាត់​យល់ព្រម​ទទួលស្គាល់ នូវ​កំហុស​ឆ្លង​របស់​គាត់ ហើយ​សមត្ថកិច្ច​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ដែល​ធ្វើ​ប៉ះពាល់​ដល់​សង្គម និង​ឲ្យ​គាត់​សុំ​ទោស​ជា​សាធារណៈ ចំពោះ​កំហុសឆ្គង​នេះ ៕



Post a Comment

Previous Post Next Post

Kdaily-news ads