រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុននឹងបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាពីថ្ងៃទី៤-៥ ខែសីហា
ភ្នំពេញៈ ឯកឧត្តម KIHARA Minoru រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី៤-៥ ខែសីហាឆ្នាំ២០២៤ ខាងមុខនេះ។
ដំណើរទស្សនកិច្ចនេះ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
បើតាមកម្មវិធី នៅក្នុងការបំពេញទស្សនកិច្ចផ្លូវការនេះ ឯកឧត្តម KIHARA Minoru រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់យោធាជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា , សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាមួយឯកឧត្តម នាយឧត្តមសេនីយ៏ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។
Post a Comment