អ្នកដឹកឈើគ្រឿងផ្ទះចាស់អះអាងពីការបង់លុយឱ្យPMខេត្តក្រចេះចំនួន៧០០ដុល្លារ!
(ក្រចេះ)៖ ពលរដ្ឋបានសម្ដែងការឈឺចាប់ជាពន់ពេក ដោយលើកឡើងថា ខ្លួនខំរុះរើផ្ទះពីខេត្តស្ទឹងត្រែង ដើម្បីដឹកជញ្ជូនមកសាងសង់ឡើងវិញ នៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ!។
លុះដឹកមកដល់ ស្រុកអូរគ្រៀងសែនជ័យ ស្រាប់តែសមត្ថកិច្ច១ក្រុម ក្នុងនោះរួមមានកម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះផងដែរ.!។
បានមកស្ទាក់ចាប់រថយន្តដឹកឈើគ្រឿងផ្ទះរបស់ខ្លួន ទុករយៈពេល១ថ្ងៃ ដើម្បីទារយកលុយចំនួន៥.០០០ដុល្លារ..!។
ចុងក្រោយសម្រួលត្រូវគ្នា នឹងបានប្រគល់លុយឱ្យមេបញ្ជាការអាវុធហត្ថខេត្តក្រចេះចំនួន៧០០ដុល្លារ ទើបសមត្ថកិច្ចព្រមដោះលែងវិញ និងអនុញ្ញាតឱ្យ រថយន្ត បន្តដំណើរទៅមុខទៀត..!។
-ករណីនេះត្រូវលោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ បដិសេធចោល..!។
ជុំវិញរឿងរ៉ាវខាងលើពលរដ្ឋបានអះអាងប្រាប់«សារព័ត៌មាន»នៅយប់ទី១៩.០៧.២០២៤ថា ដើមចបដំបូងពួកខ្លួនមានផ្ទះ និងឃ្លាំងចាំចម្ការ នៅខេត្តស្ទឹងត្រែងរយៈពេលជាង១០ឆ្នាំមកហើយ..!។
ប៉ុន្តែដោយសារតម្រូវការចាំបាច់ នៅកំឡុងចុងខែមិថុនា ឆ្នាំ២០២៤ ខ្លួនក៏រុះរើផ្ទះនៅខេត្តស្ទឹងត្រែង ដើម្បីដឹកជញ្ជូនមកសាងសង់ឡើងវិញនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ…!។
ក្នុងនោះ ខ្លួនក៏បានសុំច្បាប់និងមានលិខិតស្នាម ចេញពីអាជ្ញាធរ និងមន្ត្រីជំនាញខេត្តស្ទឹងត្រែង ទៀតផង ដោយបញ្ជាក់ថា”ជាគ្រឿងឈើផ្ទះចាស់”។
ពោលគឺ ក្រោយពេលរុះរើនិងមានឯកសារហើយនោះ នៅថ្ងៃទី៣០.០៦.២០២៤ ខ្លួនក៏បានដឹកឈើគ្រឿងផ្ទះ សំដៅឆ្ពោះទៅស្រុកអូររាំងឪ តាមការគ្រោងទុក..!។
លុះបើកមកដល់ ស្រុកអូរគ្រៀងសែនជ័យ នៅយប់ទី៣០ក្នុងថ្ងៃដដែល ស្រាប់តែសមត្ថកិច្ច មួយក្រុមមកស្ទាក់ឃាត់ រថយន្តដឹកគ្រឿងផ្ទះរបស់គាត់ ហើយពេលនោះ ខ្លួនក៏បានបង្ហាញឯកសារ និងលិខិតអនុញ្ញាត ប៉ុន្តែសមត្ថកិច្ចមិនមើលនោះទេ!។
ដោយដឹងតែទារលុយពីពួកគាត់ចំនួន៥.០០០ដុល្លារ និងគំរាមរើឈើចេញពីរថយន្ត ដើម្បីឆែកឆេរដោយចោទថា”មានបង្កប់ឈើថ្មីខាងក្នុង”។
ទន្ទឹមនិងនោះ ពលរដ្ឋជាម្ចាស់ឈើក៏បានព្យាយាម តថ្លៃនឹងសម្របសម្រួល ជាមួយសមត្ថកិច្ចពាក់ព័ន្ធ ក្នុងបំណងសុំបន្ធូរបន្ថយលុយ…!។
ប៉ុន្តែការចរចានេះមិនត្រូវគ្នា ដោយម្ចាស់ឈើ គិតថា ខ្លួនមិនមានអ្វីខុសច្បាប់សោះ បែរជាសមត្ថកិច្ចទារលុយច្រើនពេក នឹងព្រមានរើឈើចេញពីរថយន្តទៀតផង ដែលជាហេតុនាំឱ្យ ខាតពេលវេលា និងខាតថ្លៃពលកម្ម..!។
ប្រភពដដែលបន្តថា ដោយសាររូបគាត់ខ្ជិលវែងឆ្ងាយ ខ្លួនក៏បានពឹងមន្ត្រីម្នាក់ ដែលមានកុងធានាគារ ABA ឈ្មោះ LORN MALY ដើម្បីឱ្យជួយសម្របសម្រួលដោះស្រាយ ជុំវិញការឃាត់រថយន្ត ដឹកគ្រឿងផ្ទះខាងលើ…!។
ដោយផ្អែកថា ឈ្មោះ LORN MALY ជាមនុស្សស្និតស្នាលជាមួយលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ ដែលអាចនិយាយឆាប់ត្រូវគ្នា និងអស់លុយតិច..។
ពោលគឺ ក្រោយមានការស្នើសុំឆ្លើយឆ្លងគ្នាយ៉ាងទទូច អស់ជាច្រើនម៉ោង
រវាងម្ចាស់ឈើ និងឈ្មោះ LORN MALY ជាមួយសមត្ថកិច្ចពាក់ព័ន្ធ.រហូតដល់យប់ទី០១.០៧.២០២៤ ទើបត្រូវថ្លៃគ្នា!។
ជាមួយគ្នានោះ នៅវេលាម៉ោង១១និង៥០នាទី យប់ក្នុងថ្ងៃដដែល ម្ចាស់ឈើ ក៏បានបាញ់លុយឱ្យឈ្មោះ LORN MALY ចំនួន១.០០០ដុល្លារ ដើម្បីឱ្យឈ្មោះ LORN MALY យកទៅប្រគល់ឱ្យលោក សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ តាមការទាមទារនិងសម្របសម្រួលត្រូវថ្លៃគ្នា។
ក្រោយទទួលបានប្រាក់ ពីម្ចាស់ឈើភ្លាម ឈ្មោះ LORN MALY ក៏បានបាញ់លុយ បន្តទៅឱ្យលោក សាក់ សារ៉ាង ចំនួន៧០០ដុល្លារ តាមរយៈកុងធនាគារ ABA ដែលមានឈ្មោះ SAK SARANG ជាអ្នកទទួលនៅវេលាម៉ោង១១និង៥១នាទីយប់ ក្នុងថ្ងៃទី០១.០៧.២០២៤ ដដែល…!។
ពលរដ្ឋអ្នកដឹកឈើគ្រឿងផ្ទះចាស់បញ្ជាក់ទៀតថា ក្រោយរូបគាត់ប្រគល់លុយឱ្យមន្ត្រី ដូចចំនួនខាងលើហើយ ទើបសមត្ថកិច្ចព្រមដោះលែងរថយន្ត រួមនិងឈើរបស់ខ្លួន ទាំងកណ្ដាលយប់…។
លុះបើកមកដល់ខេត្តត្បូងឃ្មុំ នៅព្រលឹមទី០២.០៧.២០២៤ ស្រាប់តែសមត្ថកិច្ចខេត្តត្បូងឃ្មុំ ចាប់រថយន្តគាត់ម្ដងទៀត..! ។
ដោយថែមទាំងឃាត់ខ្លួនអ្នកដឹកឈើចំនួន២នាក់ ទុករយៈពេល២ថ្ងៃ ទម្រាំដោះលែងវិញជាថ្នូរ នឹងតម្កល់ប្រាក់ធានាចំនួន១.០០០ដុល្លារ…!។
ខណៈដែល រថយន្តរួមនិងឈើគ្រឿងផ្ទះ ក៏ត្រូវបានសមត្ថកិច្ចរើចេញ ដើម្បីឆេកឆេរ និងឃាត់ទុកជាង១០ថ្ងៃ…!។
ពោលគឺ ឃាត់ទុកថ្ងៃទី០២.០៧.២០២៤ ហើយបើករថយន្ត បើកចេញពីកន្លែងសមត្ថកិច្ចវិញ នៅថ្ងៃទី១៥.០៧.២០២៤។
-ឆ្លើយតប នឹងការចោទប្រកាន់ខាងលើ លោកឧត្ដមសេនីយ៍ត្រី សាក់ សារ៉ាង មេបញ្ជាការកងរាជអាវុធហត្ថខេត្តក្រចេះ
បានថ្លែងបំភ្លឺប្រាប់«សារព័ត៌មាន»នៅថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤ថា លុយដែលលោកទទួលចំនួន៧០០ដុល្លារនោះ គឺមិត្តភ័ក្ដ្ររបស់លោក ជួយថ្លៃសាង់សង់ក្លោងទ្វារវត្ត..!
-ចំពោះសំនួរថា តើកម្លាំងអាវុធហត្ថខេត្តក្រចេះ បានឃាត់រថយន្តដឹកឈើដែរឬទេ..?។
-ត្រង់ចំណុចនេះលោក សាក់ សារ៉ាង ក៏បានបដិសេធថា មិនមានការឃាត់រថយន្តដឹកគ្រឿងផ្ទះអ្វីទេ!។
ដោយលោកថា បើឃាត់មែននោះ គឺមិនអាចបន្តដំណើរ ដល់ខេត្តត្បូងឃ្មុំ នោះឡើយ។
-រីឯលោក នួន ពៅរតនា នាយខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តក្រចេះ មិនអាចសុំការបំភ្លឺបានទេ ដោយគ្រាន់តែឬសំនួរពី«ដើមរាំង»លោកឆ្លើយរបៀបរដិបរដុបថា មិនច្បាស់ទេៗ រួចក៏ចុចបិទទូរស័ព្ទ។
ចំណែកលោក ទ្រី សុភក្កិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះក៏មិនអាចសុំការបំភ្លឺបានដែរ ព្រោះទូរស័ព្ទរបស់លោក ខលមិនចូលសោះ!។
-ទោះជាយ៉ាងនេះក្ដី ពលរដ្ឋបានបញ្ជាក់បន្ថែមថា អំពើគាបសង្កត់យកលុយខាងលើជាការពិត..!
ពុំមែនជាការទទួលលុយ ធ្វើក្លោងទ្វារវត្ត ទាំងកណ្ដាលយប់ ដូចការដោះសារនោះឡើយ..!
ហើយពលរដ្ឋ សូមស្នើយ៉ាងទទូចដល់ឯកឧត្តម នាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមនិងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទជាពិសេសសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មេត្តាពិនិត្យស្រាវជ្រាវ ចាត់វិធានការវះកាត់ ចំពោះមន្ត្រីខិលខូច ដែលប្រព្រឹត្តអំពើផ្ទុយពីវិជ្ជាជីវៈមន្ត្រី បណ្ដាលឱ្យប៉ះពាល់សតិអារម្មណ៍ពលរដ្ឋ៕
Post a Comment