Top News

មានភាពមិនប្រក្រតី ស្តី ពីកូនគ្មានឪ ផ្លូវធ្វើរួច តែគ្មានអ្នកទទួការដាក់សំណើរដេញថ្លៃប្រកួតប្រជែង តាមច្បាប់សៀវភៅភីមបែបប្រជាធិបតេយ្យ ក្នុងឃុំសង្កាត់ចំនួន១០របស់ស្រុកចំនួន៦នៃខេត្តកំពង់ធំ ដែលយើងហៅថា កូនគ្មានឪ នេះ..



មានភាពមិនប្រក្រតី ស្តី ពីកូនគ្មានឪ ផ្លូវធ្វើរួច តែគ្មានអ្នកទទួការដាក់សំណើរដេញថ្លៃប្រកួតប្រជែង តាមច្បាប់សៀវភៅភីមបែបប្រជាធិបតេយ្យ ក្នុងឃុំសង្កាត់ចំនួន១០របស់ស្រុកចំនួន៦នៃខេត្តកំពង់ធំ  ដែលយើងហៅថា កូនគ្មានឪ នេះ..


(ខេត្តកំពង់ធំ)៖ យោងតាមប្រភពច្បាស់មួយ បានរាយការណ៍ មកអង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំថា" មានភាពមិនប្រក្រតី នៅឃុំសង្កាត់មួយចំនួន ដែលមិនបានដាក់ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ គ ជ អ ប នៅគម្រោងផ្លូវ ឲ្យអ្នកទទួលការ ដាក់សំណើដេញថ្លៃ ប្រកួតប្រជែងតាមបែបប្រជាធិបតេយ្យនោះទេ។ ទង្វើទាំងនេះគឺបង្ហាញពីអំពើល្មើសច្បាប់នៃសៀវភៅភីមទាំងស្រុង"ដោយក្រុមមន្ត្រីគ្រាប់ល្ពៅទី១នេះ។ ពួកគេគប់គិតគ្នា ធ្វើរបាយការណ៍ភូទកុហក់ គ្មានអ្នកណាក្រៅពីមន្ត្រីលទ្ធកម្មឃុំមន្ត្រីគាំទ្រគម្រោងឃុំថ្នាក់ស្រុក នាយកទីចាត់ការផែនការនឹងវិនិយោគខេត្តនោះឡើយ។  ខណៈពួកគេកំពុងសម្ងំ ធ្វើភ្លេចខ្លួន នឹងធ្វើមិនដឹងមិនឮ ទៅហ្នឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ   ដែលបានមានប្រសាសន៍ថា:((ធ្វើមន្ត្រីត្រូវបំរើរាស្រ្ត))។ ក៏ប៉ុន្តែ ផ្ទុយទៅវិញ សព្វថ្ងៃនេះពួកមន្ត្រីមួយចំនួនតូច ដូចជាមន្ត្រីឃុំសង្កាត់ចំនួន១០ក្នុងស្រុកចំនួន៦ខាងក្រោមនេះ ពួកគេកំពុងតែ  តាំងខ្លួនជាចៅហ្វាយប្រជាពលរដ្ឋ ពួកគេគប់គិតគ្នា   កេងប្រវ័ញ្ចថវិកាជាតិវិភាច

 (ទម្លាក់)មកឃុំសង្កាត់។ ជាក់ស្តែងអង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំ ដែលបានទទួបានព័ត៌មានតាមប្រភព  រួចធ្វើការចុះទៅយកព័ត៌មាន ប្រម៉ូលភស្តុតាង ជាទឡ្ហីករណ៍ សំអាងហេតុផ្សេងៗ ដើម្បីផ្សាយនឹងរាយការណ៍ជូនឯកឧត្ដម សូស ប្រាថ្នា ដែលជាប្រធាន ក្រុមការងារក្នុងការតាមដាន នឹងវាយតម្លៃលើការរៀបចំ នឹងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់.......ស្តី.

 ពីភាពមិនប្រក្រតី នៅឃុំសង្កាត់ចំនួន១០ ស្ថិតក្នុងស្រុកចំនួន៦នៃខេត្តកំពង់ធំ។  ដោយពួកគេបានអនុវត្តគម្រោង មូលនិធិឃុំសង្កាត់ផ្ទុយទាំងស្រុង  ទៅនឹងច្បាប់សៀវភៅភីម ស្តីពីរ ការដាក់សំណើឲ្យដេញថ្លៃតាមបែបប្រជាធិបតេយ្យ តាមឃុំសង្កាត់នីមួយៗ។ 

ក្នុងនោះរួមមាន:

.ទី១ឃុំអណ្តូងពោធិ

.ទី២ឃុំស្វាយភ្លើង។  ឃុំទាំងពីរនេះស្ថិតនៅស្រុកតាំងគោក។


.ទី៣ឃុំចុងដូង

.ទី៤ឃុំបារាយការណ៍

.ទី៥ឃុំត្នោតជុំ។ឃុំទាំង៣នេះស្ថិតក្នុងស្រុកបារាយណ៍។ 


.ទី៦ឃុំទ្រា

.ទី៧ឃុំកំពង់ចិនជើង។ទាំងពីរឃុំនេះស្ថិតក្នុងស្រុកស្ទោង។ 


.ទី៨ឃុំព្នៅ .ស្ថិតក្នុងស្រុកសន្ទុក។


.ទី៩ឃុំកំពង់ស្វាយ. ស្ថិតក្នុងស្រុកកំពង់ស្វាយ។


នឹង.ទី១០សង្កាត់ស្រយ៉ូវ នៃក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ 


ពាក់ព័ន្ធនិងភាពមិនប្រក្រតី របស់ឃុំសង្កាត់ចំនួន១០ខាងលើនោះផងដែរ  អង្គភាពសារព័ត៌មានរាល់ថ្ងៃយើងខ្ញុំ  មិនមានលេខទូរស័ព្ទសម្រាប់ទាក់ទងសុំការបកស្រាយពីរលោកមេឃុំដែលជាម្ចាស់គម្រោងទាំង១០ឃុំនោះទេ (គឺ) មានតែ២ឃុំប៉ុណ្ណោះ។  ទី១ឃុំអណ្តូងពោធិ ដែលមានលោក ប៉ែន សុខា ជាមេឃុំ។ គ្រានោះលោកនាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ បានខលសុំការបកស្រាយ ជុំវិញគម្រោងផ្លូវមូលនិធិឃុំ ពេល លោកលើកទូរស័ព្ទ បែជាសួរតបមកវិញថា"លោកមកពីរខាងណា?  ខណៈពេលនោះខ្ញុំបាទប្រាប់ថា:ខ្ញុំនាយកប្រតិបត្តិព័ត៌មានរាល់ថ្ងៃ ឮ ខ្ញុំបាទប្រាប់ដូច្នេះ ស្រាប់តែលោកមេឃុំរូបនេះ ហាក់ដូចភ័យ រួចថារវល់ៗក៏ចុចបិទទូរស័ព្ទទៅ។ បន្ទាប់មកលោក នាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃ បានខលទៅលោក ធូ សេង មេឃុំ

បារាយការណ៍ថា"លោកមេឃុំ.ពាក់ព័ន្ធ គម្រោងផ្លូវនៅភូមិថ្នល់លិច ដែលគម្រោងផ្លូវនេះបានអនុវត្តរួច    កាលពីថ្ងៃទី២៤កក្កដាឆ្នាំ២០២៤កន្លងទៅហើយនោះ": ថា". តើលោកមេឃុំមានបានប្រាក់វិភាចពីខាងណា ធ្វើគម្រោងផ្លូវមួយខ្សែនេះ? លោកប្រាប់ថា"ប្រាក់គម្រោងមូលនិធិឃុំឆ្នាំ២០២៤ .((សួរបន្ត)).តើគម្រោងនេះលោកបានដាក់ប្រកាស់តាមប្រពន្ធផ្សព្វផ្សាយ គ ជ អ ប ឲ្យអ្នកទទួលការដាក់សំណើដេញថ្លៃតាមបែបប្រជាធិបតេយ្យ ដែរឬទេ? លោក បានប្រាប់ថា"មិនបានដាក់ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ គ ជ អ ប ទេ!  គឺលោកធ្វើលិខិសំណើ សុំចរចា យកទៅឲ្យលោក នាយកទីចាត់ការផែនការនឹងវិនិយោគខេត្ត  ដើម្បីសុំឲ្យលោកយកទៅជូនលោកអភិបាលខេត្តស៊ីញ៉េ នៅពេលបានអភិបាលខេត្តស៊ីញ៉េហើយនោះ ខ្ញុំក៏បានឲ្យក្រុមហ៊ុន សង ណាគី អនុវត្តលើគម្រោងនេះតែម្តង។   ក្នុងនោះលោកមេឃុំបានបញ្ជាក់អះអាងថា"បើសិនជាគ្មានស៊ីញ៉េពីអភិបាលខេត្ត ក៏លោកមិនហ៊ានឲ្យក្រុមហ៊ុន សង ណាគី អនុវត្តលើគម្រោងនេះដែរ។ លោកបន្តបញ្ជាក់ប្រាប់ថា"ផ្លូវបេតុងអាមេដែលធ្វើរួចនៅភូមិថ្នល់លិចនេះមានប្រវែង៧៦៨មទទឹង៥មនេះ ចំណាយថវិកាមូលនិធិឃុំអស់៤១៣លានរៀល។


ជុំវិញករណីនេះ លោកនាយកប្រតិបត្តិសារព័ត៌មានរាល់ថ្ងៃបានខលសួរទៅលោក ខៀវ ប៉ាង នាយកទីចាត់ការផែនការនឹងវិនិយោគខេត្តកំពង់ធំ តាមការបកស្រាយប្រាប់របស់លោកមេឃុំបារាយការណ៍ ដែលបានប្រាប់" ថា"លោកធ្វើសំណើសុំការចរចារលើគម្រោងផ្លូវនេះ ជូនលោកនាយកទីចាត់ការផែនការវិនិយោគខេត្ត  ឲ្យយកទៅជូនអភិបាលខេត្តស៊ីញ៉េនោះ!


តើរឿងឃុំបារាយណ៍នេះលោកបានដឹង ដូចមេឃុំបកស្រាយដែរឬទេ?   លោក បានប្រាប់ថា"ខ្ញុំមិនដឹងទេ! រឿងនេះសូមលោកទៅសួរ ឃុំ គាត់ម្ចាស់លុយ។

   

យោងតាមការបកស្រាយរបស់លោក ធូ សេង មេឃុំបារាយណ៍ ដែលបានប្រាប់ដូច្នេះ វាបានបង្ហាញពីការអនុវត្តផ្ទុយ ទៅនឹងនិតិវិធីទាំងស្រុងក្នុងច្បាប់នៃសៀវភៅភីម ស្តីពីរ ការដាក់សំណើឲ្យដេញថ្លៃ តាមបែបប្រជាធិបតេយ្យ។ លើសពីនេះទៅទៀតករណីឃុំសង្កាត់ទាំង១០ក្នុងស្រុកចំនួន៦នៃខេត្តកំពង់ធំនេះ បើតាមការសន្និដ្ឋាន ភាពមិនប្រក្រតីក្នុងឃុំចំនួន១០ខាងលើ(គឺ)មិនខុសពីឃុំបារាយណ៍  ដែលមេឃុំលោកធូ សេង បានបកស្រាយនោះឡើយ។( គឺ) ពិតជាមានការគិតនឹងរៀបចំទុកជាមុន នៅគម្រោងការពុករលួយ ពួកគេគប់គិតគ្នា កេងប្រវ័ញ្ចថវិកាជាតិក្នុង១ឃុំៗ រាប់រយលានរៀល ដោយពួកមន្ត្រីគ្រាប់ល្ពៅទី១ទាំងនោះ  ((ខណៈគ្រាប់ល្ពៅដែលស្តេចស្ងោហើយ ឲ្យយកទៅដាំ ពួកគេរាយការណ៍កុហក់ស្តេចថា"ដុះល្អថែមទាំងមានផ្លែច្រើនទៀត))។ ក្នុងរឿងនិទានចិនមន្ត្រីគ្រាប់ល្ពៅទី១នេះ  ក៏មិនខុសពីមន្ត្រីឃុំសង្កាត់ខាងលើដែរ ពួកគេធ្វើលិខិតកំណត់ហេតុភូទកុហក់ថ្នាក់ជាតិ យកថវិការបស់ជាតិវិភាច(ទម្លាក់)មកឃុំសង្កាត់ចែកគ្នាធ្វើមានទិញឡានទំនើបៗជិៈបង្អួតគ្នារាល់ថ្ងៃនេះ៕


((សូមបញ្ជាក់ថា រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ គ្រាន់តែជាតម្រុយ នឹងដូចជារបាយការណ៍បង្ហាញ ពីភាពមិនប្រក់ក្រតី ដល់ឯកឧត្ដម សូស ប្រាថ្នា ដែលជាប្រធាន ក្រុមការងារក្នុងការតាមដាន នឹងវាយតម្លៃលើការរៀបចំ នឹងការអនុវត្តគម្រោងមូលនិធិឃុំសង្កាត់ ពីអំពើពុករលួយ របស់មន្ត្រី លទ្ធកម្មឃុំ មន្ត្រីគាំទ្រគម្រោងស្រុក នឹងនាយទីចាត់ការផែនការនឹងវិនិយោគ ដែលជាប់ពាក់ព័ន្ធ នៅក្នុងគម្រោង មូលនិធិ ឃុំសង្កាត់ តែប៉ុណ្ណោះ បើសិនជាអង្គភាពយើងខ្ញុំ។ ផ្សាយទៅហើយ ធ្វើឲ្យប៉ះពាល់ ដល់សេចក្តីថ្លៃថ្នូរ ណាមួយ របស់ អស់លោក សូមទាក់ទងប្តឹង មកការិយាល័យ យើងខ្ញុំតាមរយៈលេខទូរស័ព្ទ០៨៨៥២៦៣៣៣៣ តាមរបប សារព័ត៌មាន យើងខ្ញុំ រង់ចាំទទួល រាល់ការបកស្រាយ  និងផ្សាយជូនឡើងវិញ រាល់ម៉ោងធ្វើការ។  ខ្ញុំបាទសូមអរគុណ រាល់ការតាមដាន របស់បងប្អូន តាំងពីដើម រហូតដល់ចប់ ខណៈពេលនេះ ខ្ញុំបាទ និងក្រុមការងារ សូមអរគុណ និងសូមលំឱនកាយគោរពលា))។





Post a Comment

Previous Post Next Post

Kdaily-news ads