Top News

អុញនោះ! ស្មានតែនិយាយលេងក្រុមហ៊ុនកុបសុភួងប្តឹងមែនរឿងភាពមិនប្រក្រតី ស្តីពីកិច្ចប្រជុំបើកសំណើដេញថ្លៃសាលាឃុំរំចេក..



អុញនោះ!ស្មានតែនិយាយលេងក្រុមហ៊ុនកុបសុភួងប្តឹងមែនរឿងភាពមិនប្រក្រតី ស្តីពីកិច្ចប្រជុំបើកសំណើដេញថ្លៃសាលាឃុំរំចេក...



(ខេត្តត្បូងឃ្មុំ)៖ កិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំរំចេក ស្រុកមេមត់ ដែលមានភាពមិនប្រក្រតី ត្រូវបានក្រុុមហ៊ុនកុបសុភួងដាក់ពាក្យប្តឹងទៅអភិបាលខេត្តត្បូងឃ្មុំ។  លិខិតពាក្យបណ្តឹងនោះត្រូវបាន

រដ្ឋាលសាលាខេត្តត្បូងឃ្មុំបានទទួលកាលពីថ្ងៃទី១៨ខែកក្កដា២០២៤វេលាម៉ោង៤,៥០នាទីល្ងាចលេខ៥០៧


ក្នុងខ្លឹមសាពាក្យបណ្តឹងមានដូចតទៅ....

 ខ្ញុំបាទ គុកសុភួង ជាប្រធានក្រុមហ៊ុន កុបសុភួង ចុះបញ្ជី ខេត្តស្ទឹងត្រែង មានអាស័យដ្ឋាន នៅភូមិតាភូន ឃុំតាភន ស្រុកសេសាន ខេត្តស្ទឹងត្រែង។ សូមគោរពជូន ឯកឧត្តម អភិបាល នៃគណៈអភិបាល ខេត្តត្បូងឃ្មុំ ជាទីគោរព ដ៏ខ្ពង់ខ្ពស់។

 កម្មវត្ថុ. សូមប្ដឹងជំទាស់ការ ដេញថ្លៃ គម្រោង មូលនិធិ ឃុំរំចេក ដែលប្រព្រឹត្តទៅ កាលពីថ្ងៃទី 17 ខែកក្កដា ឆ្នាំ 2024 នៅរដ្ឋបាលឃុំរំចេក។ វេលាម៉ោង 8:00 30 នាទីព្រឹក ដោយ យោង សេចក្តីជូនដំណឹង ប្រជុំបើកសំណើដេញថ្លៃ គម្រោងមូលនិធិឃុំសង្កាត់ កាលពីថ្ងៃ ៣០ ខែមិថុនា ឆ្នាំ ២០២៤ តាម រយៈ វេបសាយ គជប។ 

 តបតាមកម្មវត្ថុ និងយោង ខាងលើ ខ្ញុំបាទសូម គោរពអនុញ្ញាត ជម្រាបជូន ឯកឧត្តម មេត្តាជ្រាបថា: កាលពីវេលាព្រឹក ថ្ងៃទី ១៧ កក្កដាឆ្នាំ២០២៤កន្លងមក នៅសាលាឃុំរំចេក ស្រុកមេមត់ បានបើកកិច្ច ប្រជុំដេញថ្លៃគម្រោងសាងសង់ផ្លូវ បេតុងអាមេ ប្រវែង ២០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ។  ខ្ញុំបាទកើតទុក្ខ មិនសុខចិត្ត ចំពោះគណៈកម្មាធិការ ​ លទ្ធកម្មឃុំ រំចេក ដែលបានកែតម្លៃ ដេញថ្លៃ ឲ្យទៅក្រុមហ៊ុន.. ហ៊ុនសោភា ខនស្ត្រាក់សិន ឯក ចុះមក នៅលំដាប់ លេខរៀង ទី 1 ទាំងដែល ខ្ញុំបាទ គឺជាអ្នក ឈ្នះក្នុង លំដាប់ លេខរៀង ទី១ ហើយនោះ។ ខ្ញុំបាទសូមជម្រាបជូន ឯកឧត្តម បន្តទៀតថា ក្នុងអំឡុង មុនពេល បើកការទទួលសំណើរដេញថ្លៃ គឺមានមនុស្សមួយក្រុម។ មានគ្នា បីនាក់ បានដើរ ចរចា ជាមួយក្រុមហ៊ុន ដទៃ ទៀត កុំឱ្យចូលដាក់សំណើដេញថ្លៃ ដោយ ប្ដូរឲ្យ យកលុយទឹកតែវិញ។ ហើយពេលនោះ ពួកគេក៏បាន មកចរចាជាមួយខ្ញុំដែរ។ តែខ្ញុំបាទ មិនយល់ព្រម។


ក្រោយពីបាន បញ្ចប់ ការទទួលសំណើរដេញថ្លៃហើយនោះ គណៈកម្មាធិការ បានលើកសំណើ ដេញថ្លៃ ដែលទទួលបាន មានចំនួន 8 សំណើ ហើយក៏ចាប់ផ្ដើម បើកស្រោម សំបុត្រ នីមួយៗ ដើម្បី សរសេរព័ត៌មាន ក្នុងសំណើ ដាក់លើ ផ្ទាំងក្រដាសធំ។ ក្រោយពីសរសេរ ព័ត៌មានក្នុងសំណើររួចរាល់ គណៈកម្មាធិការ បានយកស្រោមសំបុត្រសំណើ ទាំងអស់ចូលក្នុងបន្ទប់ដើម្បីពិនិត្យ។ នឹងវាយតម្លៃ ក្រោយមក ក៏មានការប្រែប្រួល តម្លៃរបស់ក្រុមហ៊ុនមួយ គឺក្រុមហ៊ុន សោភា ខនស្ត្រាក់ សិនឯក ដែលតម្លៃដាក់ដេញថ្លៃ គឺ 56 លានរៀលគត់ ក្រោយមក ក៏កែតម្លៃនៅសល់ 46 លានរៀលគត់ វិញ។  ខ្ញុំបាទយល់ឃើញថា សកម្មភាពទាំងនេះ គឺពិតជាមិនប្រក្រតី។ ចំពោះការដេញថ្លៃ គម្រោងមូលនិធិ ឃុំ បែបប្រជាធិបតេយ្យ ហាក់សុក្រិត និងយុត្តិធម៌ ទាល់តែសោះ ព្រោះច្រើនឃុំមកហើយ ដែលមានការកែតម្លៃចុះឡើង ហាក់ សបញ្ជាក់ ពីទង្វើ គប់គិត រវាងមន្ត្រី មួយចំនួន និងអ្នកទទួលការ មួយចំនួន ដែលជាបក្សពួក គឺមិនចង់ឲ្យ ក្រុមហ៊ុនដទៃ ទទួលបានគម្រោងនេះ។


@សូមរំលឹកថា:ពិធីកិច្ចប្រជុំបើកសំណើដេញថ្លៃគម្រោងមូលនិធិឃុំរំចេក បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់គណៈកម្មការលទ្ធកម្មក្រុមប្រឹក្សាឃុំរំចេក ជាម្ចាស់គម្រោង។

ដោយមានសមាសភាពចូលរួម

.លោកនាយទីចាត់ការផែនការវិនិយោគខេត្តត្បូងឃ្មុំ

 .អភិបាលរងស្រុកមេមត់

.សមាជិកសមាជិកាក្រុមប្រឹក្សាឃុំជាប្រធាន

.មន្ត្រីបច្ចេកទេសខេត្តទទួលបន្ទុកស្រុកត្បូងឃ្មុំ 

.មន្ត្រីគាំទ្រស្រុកទទួលបន្ទុកសម្របសម្រួលឃុំរំចេក

.លោក .លោកស្រីក្រុមហ៊ុនអ្នកទទួលការក្នុងខេត្តនិងក្រៅខេត្តព្រមទាំងអ្នកសារព័ត៌មានជាច្រើននាក់ក៏បានចូលរួមក្នុងពិធីប្រកួតប្រជែងនិងបើកសំណើដេញថ្លៃនោះផងដែរ។

 ក្នុងពីធីនោះគេសង្កេតឃើញមានភាពមិនប្រក្រតី ស្ដីពី ÷កិច្ចប្រជុំប្រកួតប្រជែងទទួលសំណើរដេញថ្លៃនៅសាលាឃុំរំចេក កាលពីនៅថ្ងៃទី១៧ខែ កក្កដា ឆ្នាំ ២០២៤

ដែលចាប់ផ្តើមទទួល​សំណើ​ដេញ​ថ្លៃនៅម៉ោង៨និង៣០ នាទីព្រឹក។នៃគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង200ម៉ែត្រ និងទទឹងខ្នងលើប្រវែង៥ម៉ែត្រ តែមិនមានកត់ត្រា កម្រាសនោះទេ!  ក្នុងតម្លៃប៉ាន់ស្មាន១៣៦,៩៩២,៣០០.០០រៀល។

 គ្រានោះគណៈកម្មាធិការលទ្ធកម្មឃុំទទួលសំណើបានចំនួន ៨សំណើ។ 


បន្ទាប់មកគណៈអធិបតីបានអាននៅក្រមសីលធម៌ ក្នុងច្បាប់សៀវភៅភីម រួចប្រធានគណៈកម្មការបានបើកសំណើ ក្រុមហ៊ុននីមួយៗដែលបានដាក់ប៊ីបតម្លៃប្រកួតប្រជែងនឹងកត់ត្រានៅទម្រង់ទី ៤៥ លទ្ធផលតម្លៃទាបទីមួយ បានទៅ !

1.ក្រុមហ៊ុន គុប សុភួង អ្នកដេញថ្លៃ គុប សុភួង  ទទួលបានលទ្ធផលជាអ្នកឈ្នះតម្លៃទាបទីមួយ ៤៧លានរៀលគត់ ។

2.ក្រុមហ៊ុន ហ៊ុន សោភា ខនស្ត្រាក់សិនឯក អ្នកដេញថ្លៃ ហ៊ន សុភាព  ទទួលបានលទ្ធផលជាអ្នកឈ្នះតម្លៃទាបទីពីរតម្លៃ ៥៦ លានរៀលគត់ ។


 នៅលើក្រដាសផ្ទាំងធំគេបានឃើញគណៈកម្មាធិការបើកសំណើរដេញថ្លៃរួចកត់ត្រានៅលើតារាងនៃទម្រង់ទី ៤៥.ច្បាស់លាស់រួច  ប្រធានគណៈកម្មាធិការលទ្ធកម្មឃុំបានសួរទៅក្រុមហ៊ុនទាំង8ថា !   តើតម្លៃដែលក្រុមហ៊ុនបានដាក់ដេញថ្លៃ ហើយកត់ត្រានៅលើក្រដាស់ផ្ទាំងធំខាងលើនេះត្រឹមត្រូវដែរឬទេ?

   ខណៈវេលាម៉ោងនោះផងដែរក្រុមហ៊ុនទាំងអស់នោះបានឆ្លើយតបព្រមៗគ្នាថាត្រឹមត្រូវហើយ។


  តែនិតិវិធីគណៈកម្មាធិការពេលនោះ សុំការអនុញ្ញាតពីក្រុមហ៊ុនសូមរង់ចាំបន្តិចដើម្បីឲ្យគណៈកម្មាធិការពិនិត្យឯកសានិងវាយតម្លៃក្នុងបន្ទប់សិន។  ក្រោយពីគណៈកម្មាធិការពិនិត្យនិងវាយតម្លៃនៅក្នុងបន្ទប់រួច លទ្ធផលបែជាក្រុមហ៊ុនសោភា  ខនស្តា្រក់សិនឯកក្នុងតម្លៃទាបទីពីរ56លានរៀល បែទៅជាគណៈកម្មាធិការកែឲ្យក្រុមហ៊ុនសោភា ខនស្ត្រាក់សិនឯកទៅជាតម្លៃ 46 លានរៀលជាអ្នកទទួលឈ្នះទៅវិញ។ ហេតុផលទាំងអស់នេះហើយ ដែលបានធ្វើឲ្យក្រុមហ៊ុនកុបសុភួងដេញក្នុងតម្លៃទាប47លានរៀលគត់ បែជាចាញ់ ក្រុមហ៊ុន សោភា ខនស្ត្រាក់សិនឯងដាក់តម្លៃដេញ56លាននោះ ដោយសាការកែតម្រូវរបស់គណៈកម្មាធិការលទ្ធកម្មឃុំរំចេក។ នេះជាហេតុផលគេសង្កេតឃើញថា វាហាក់ដូចជាមានអ្វីជាអាថ៌កំបាំងឬ

អាចនិយាយបានថា:មានការគប់គិត នឹងប្រព្រឹតអំពើពុករលួយរបស់មន្ត្រីនៃគណៈកម្មាធិការលទ្ធកម្មឃុំរំចេកក៏ថាបាន។  

 ដោយឃើញថាសកម្មភាពនិងរូបភាពក្នុងតារាងកត់ត្រាទម្រង់ទី45 អ្នកឈ្នះតម្លៃទាបទី១ មិនទទួលបានលទ្ធផលឈ្នះ បែរជាអ្នកដេញតម្លៃទាបទីពីរ គណៈកម្មាធិការកែតម្រូវទៅជាអ្នកឈ្នះ ទៅវិញនោះ។ 

   ក្នុងគ្រាពេលនោះ សារព័ត៌មានយើងបានសុំសម្ភាសសួរ សួរទៅគណៈកម្មាធិការលទ្ធកម្មឃុំថា ? មូលហេតុអ្វីបានជាប្រែប្រួលបែបនេះទៅវិញ?  ហេតុអ្វីបានជាអ្នកដេញតម្លៃទាបទី១ក្នុងតម្លៃ៤៧លានរៀលគត់មិនឈ្នះទទួលបានគម្រោងនេះ? តែ..បែជាអ្នកដេញតម្លៃខ្ពស់ជាងដល់ទៅ៥៦លានរៀលនោះ បែជាគណៈកម្មការកែតម្រូវ មកនៅតម្លៃ៤៦លានរៀលជាអ្នកឈ្នះទទួលបានគម្រោងនោះទៅវិញ? ។


គ្រានោះគណៈកម្មាធិការក៏បានបកស្រាយ តាមរយៈការអានលក្ខខណ្ឌ ប្រាប់សារព៌ត៌មានយើងខ្ញុំថា:

មូលហេតុដោយសារតែអ្នកឈ្នះតម្លៃទាបទីមួយឈ្មោះក្រុមហ៊ុន កុប សុភូង នោះមានខុសបច្ចេកទេសនៃតម្លៃឯកតា តែការដែល គណៈកម្មាធិការគុណតម្លៃខុសត្រូវយ៉ាងណា គុណរបៀបណានោះ អ្នកសារព័ត៌មានយើងសុំថតទុកជាភស្តុតាងមិនបានទេ។ 


ពាក់ព័ន្ធទៅនឹងប្រាក់វិភាច ឃុំសង្កាត់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលថ្ងៃទី16 ខែកក្កដា ឆ្នាំ 2024បានដាក់វិធានការ ដល់រាជធានីខេត្ត ទីចាត់ការផែនការវិនិយោគ ទូទាំងប្រទេស ត្រូវចាត់វិធានការឱ្យបានមុឺងម៉ាត់បំផុត ចំពោះមន្ត្រីរាជការ សមាជិកក្រុមប្រឹក្សា ស្មៀនឃុំ សង្កាត់ អ្នកទទួលការទាំងឡាយណាដែលបានប្រព្រឹត្តនៅអំពើខុសឆ្គងបំពានក្រុមសីលធម៌វិជ្ជាជីវៈ ដោយមិនបានអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ឬមានការពាក់ព័ន្ធទៅនឹងភាពមិនប្រក្រតី ការគប់គិត ឬការប្រព្រឹត្តអំពើពុករលួយផ្សេងៗ ក្នុងការដេញថ្លៃគម្រោងមូលធិឃុំសង្កាត់ ដោយអនុវត្តវិន័យឬដាក់ទណ្ឌកម្មស្របតាម មាត្រា 84 នៃច្បប់ស្តីពីរការគ្រប់គ្រងរដ្ឋបាលឃុំសង្កាត់។ 

 ((សូមបញ្ជាក់ថា"))អង្គភាពយើងខ្ញុំផ្សាយក្នុងន័យរិៈគន់នឹងស្ថាបនា បើសិនជាការផ្សាយរបស់អង្គភាពយើងខ្ញុំផ្សាយទៅហើយ បានធ្វើឲ្យប៉ៈពាល់ដល់សេចក្តីថ្លៃថ្នូណាមួយរបស់អស់លោក លោក លោកស្រី សូមប្តឹងមកការរិយាល័យយើងខ្ញុំតាមរបបសារព័ត៌មាន យើងខ្ញុំរងចាំទទួលផ្សាយជូនឡើងវិញរាល់ម៉ោងធ្វើការ៕(ខ្ញុំបាទសូមអរគុណរាល់ការតាមដានស្តាប់របស់បងប្អូនតាំងពីដើមរហូតដល់ចប់សូមអរគុណនឹងសូមគោរពលា)








Post a Comment

Previous Post Next Post

Kdaily-news ads