Top News

ក្រុមហ៊ុន បេតុងលាយស្រេច ស្នើលោក ឡង់ សីហា ដែលប្រើប្រាស់គណនីតេលេក្រាមនិងលេខទូរសព្ទ័ 098 925060 មានតាំងរូបប្រូហ្វាល់ដូចដែលបានបង្ហាញ ចូល​ខ្លួន​មក​ដោះ​ស្រាយ​ជា​បន្ទាន់​ ពាក់ព័ន្ធ​នឹងបំណុលក្រុមហ៊ុន​​ ..



ក្រុមហ៊ុន បេតុងលាយស្រេច ស្នើលោក ឡង់ សីហា ដែលប្រើប្រាស់គណនីតេលេក្រាមនិងលេខទូរសព្ទ័ 098 925060 មានតាំងរូបប្រូហ្វាល់ដូចដែលបានបង្ហាញ ចូល​ខ្លួន​មក​ដោះ​ស្រាយ​ជា​បន្ទាន់​   ពាក់ព័ន្ធ​នឹងបំណុលក្រុមហ៊ុន​​ ..


ភ្នំពេញ៖​  តាម​ការ​បញ្ជាក់​ពី​នាយក​រដ្ឋបាល​នៃ​ក្រុមហ៊ុន​បេតុងលាយស្រេច បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​យេីង​ឲ្យ​ដឹងនៅថ្ងៃទី​០៦ ខែកក្តដា ២០២៤ នេះ​​​ថា​  លោក ឡង់ សីហា កាន់លេខទូរសព្ទ័ 098 925060 មានជាភ្នាក់ងារលក់បន្តអ្នក ដោយ​កន្លង​មកលោក ឡង់ សីហា បាន​ហៅ​បេតុង​លាយ​ស្រេច​របស់​ក្រុមហ៊ុន​យើងដេីម្បីយកទៅ​ផ្គត់ផ្គង់នៅតាម​ការដ្ឋាន​នានាដែរខ្លួនបានទាក់ទង ។


​នាយករដ្ឋបាលបន្ត​ថា​លោក​បាន​ព្យាយាម​ទំនាក់ទំនង​ជាមួយ​លោក ឡង់ សីហាដេីម្បី​មក​ទូទាត់​ថ្លៃ​បេតុង​ ​តែ​បតែបែរជាលោក ឡង់ សីហា មិន​ព្រមមកទូទាត់​ប្រាក់ឲ្យ​ក្រុមហ៊ុន​ទេ​ ម្យ៉ាងវិញទៀត​លោក​បាន​ទុក​ឱកាស​ឲ្យ​លោក​ឡង់ សីហា ច្រើន​លើក​ច្រើន​សារ​មក​ហើយ​ តែគ្មាន​ដំណោះស្រាយ​ទាល់​តែ​សោះ​ បាន​ត្រឹម​សន្យាខ្យល់​​ ហើយ​ទាក់ទង​បាន​រក​លេស​ដោះ​សារ​មិន​ចេះចប់​  ម្ដង​ថា​ថ្ងៃ​នេះ​ម្ដង​ថា​ថ្ងៃ​នោះ​ រហូត​តែ​ម្ដង​​។ 


នាយករដ្ឋបាលថា​ដោយ​អស់​ជម្រើស​លោក​មាន​តែ​សំណូម​ពរ​ដល់​អ្នក​សារព័ត៌មាន​ ដេីម្បី​ជួយ​ផ្សព្វផ្សាយ​ដេីម្បី​ជូន​ជា​ដំណឹង​ដល់​លោក​ ឡង់ សីហា ឲ្យ​ចូល​ខ្លួន​មកដោះ​ស្រាយ​នូវ​ទឹក​ប្រាក់​ថ្លៃ​បេតុង​ក្រុម​​ហ៊ុន​លោក​ឲ្យ​អស់​  បេីពុំ​ដូចច្នោះទេក្រុមហ៊ុនលោក​នឹង​ប្រគល់​ភារកិច្ច​នេះ​ឲ្យ​មេធាវី​ក្រុមហ៊ុន​លោកមាន​ចំណាត់​ការ​តាម​និតិវិធី​ច្បាប់​។ 


ពាក់ព័ន្ធ​ករណី​នេះ​ដែរអង្គភាព​សារព័ត៌មាន​យេីង​ និង​រង់​ចាំ​បក​ស្រាយ​បំភ្លឺ​ចំពោះ​ភាគី​ពាក់ព័ន្ធ​ផ្សេង​ទៀត​ រៀង​រាល់​ម៉ោង​ធ្វើ​ការ​។



Post a Comment

Previous Post Next Post

Kdaily-news ads