Top News

បែកធ្លាយពាងប្រហុក ស្អុយពេញស្រុក រឿងកូនកើតមុន ឪ ផ្លូវកើតមុនដេញថ្លៃគំរោង ក្នុងឃុំឈូកខ្សាច់..



បែកធ្លាយពាងប្រហុក ស្អុយពេញស្រុក រឿងកូនកើតមុន ឪ  ផ្លូវកើតមុនដេញថ្លៃគំរោង ក្នុងឃុំឈូកខ្សាច់


 (ខេត្តកំពង់ធំ៖   នៅក្នុងឃុំឈូកខ្សាច់ ស្រុកបារាយណ៍ 

បានដាក់ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយ គ.ជ.អ.ប  ( NCDD) ឆ្នាំ 2024 នៃគម្រោង សាងសង់ផ្លូវក្រួសក្រហមមានប្រវែង ៤០០០ម ទទឹង ៥ម កម្រាស់ក្រួស ០.១៥ម -សាងសង់លូទោលអង្កត់ផ្ចិត០.៦ម ប្រវែង ៧ម ២កន្លែង -សាងសង់លូទោលអង្កត់ផ្ចិត១ម ប្រវែង ៧ម ២កន្លែង -សាងសង់លូទោលអង្កត់ផ្ចិត០.៨ម ប្រវែង ៧ម ២កន្លែង -សាងសង់លូភ្លោះអង្កត់ផ្ចិត១ម ប្រវែង ៨ម ១កន្លែង -ស្លាកសញ្ញាគម្រោង ០១ ផ្ទាំង និងមានការថែទាំសុពលភាពរយះពេល៦ខែ នៃផែនការ  ការងារនៃកិច្ចសន្យាអនុវត្តគម្រោង 100%ក្នុងតម្លៃប៉ានស្មាន(បួនរយប្រាំបួនលាន ប្រាំពីរយសាមសឹបមួយពាន់ ប្រាំបួនរយចិត្តសឹបពីរៀលគត់)


(ពាក់ព័ន្ធនឹងគំរោងដេញថ្លៃផ្លូវនៅឃុំឈូកខ្សាច់លើកគំរោងនេះ -(លោកនាយកប្រតិបត្តិព័ត៌មានរាល់ថ្ងៃបានសួរទៅលោកចាន់ គឿន មេឃុំឈូកខ្សាច់ទាំងឆ្ងល់ថា: ) (ឆ្ងល់)លោកមេ ឃុំ ខ្ញុំ

បានឃើញដាក់ប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយគម្រោងមូលនិធិឃុំសង្កាត់ឆ្នាំ 2024 កាលពីថ្ងៃទី៨មេសាបានរៀបចំកម្មវិធីកិច្ចប្រជុំទទួលសំណើរដេញថ្លៃ រួចហើយនាថ្ងៃទី25 ខែមេសា ឆ្នាំ2024 មានតម្លៃប៉ាន់ស្មាន៤០៩លានជាងក៏ប៉ុន្តែគម្រោងនេះមិនឲ្យអំណោយផលបានបរាជ័យ គណៈកម្មការបានសម្រេចជ្រើសរើសនិងប្រកាសលើកក្រោយឡើងវិញ។

 រហូតមកដល់ថ្ងៃនេះត្រូវនិងថ្ងៃទី៧មិថុនា២០២៤គិតទៅជាងមួយខែហើយមិនទាន់ឃើញប្រកាសក្នុងប្រព័ន្ធផ្សព្វផ្សាយឡើងវិញ។  ក្រោយមកឃើញក្រុមហ៊ុន សង ណាគី អនុវត្តគម្រោងឃុំឈូកខ្សាច់នោះតែម្ដង? ។

 ចុះលោកមេឃុំឈូកខ្សាច់បានប្រាក់នោះមកពីណា? បានជាប្រគល់គម្រោងនោះឲ្យក្រុមហ៊ុន សង ណាគី អនុវត្តគម្រោងមុនប្រកាសដេញថ្លៃនោះ? ។ 


  ពីព្រោះកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានលើកប្រកាសដេញថ្លៃទៅថ្ងៃក្រោយហើយ ទាំងមិនបានដាក់ឲ្យក្រុមហ៊ុនចូលដេញថ្លៃម្តងឬពីដងផង!  ...ហេតុអ្វីបានជាលោកឲ្យក្រុមហ៊ុន សង ណាគី បានអនុវត្តគំរោងផ្លូវមុនផែនការដេញថ្លៃតាំងពីថ្ងៃទី១០ ខែមេសា ធ្នាំ២០២៤ មកម្លេះ ទាំងមិនមានក្រុមហ៊ុនផ្សេងចូលដេញប្រកួតប្រជែងតម្លៃផងនោះ?  


  ក្រោយពីរសួរសំនួរ ដែលលោកនាយប្រតិបត្តិដេញដោលសួរមកនោះលោក ចាន់ គឿន មេឃុំឈូកខ្សាច់ បានឆ្លើយដោះសារទាំងរឌិបរឌុបថា"((គំរោងនេះបានចរចាបង)) ដោយក្រុមប្រឺក្សាឃុំសង្កាត់ខ្ញុំបានប្រជុំឯកភាពជាមួយក្រុមប្រឹក្សា១១ រូប បានយល់ឃើញថា"ក្រុមហ៊ុន សង ណាគីនេះ បានជួយលប់រណ្តៅមុខសាលាឃុំ តាមសំណើរសំខ្ញុំផ្ទាល់ ព្រោះខ្ញុំរកលុយមូលនិធិមកលប់រណ្តៅមុខសាលាឃុំនេះមិនបាន តែក្រុមហ៊ុននេះគេជួយធ្វើឲ្យ ក្នុងចំនួនទឹកប្រាក់អស់១៩លានរៀលឯណោះ។  នេះជាពាក្យអះអាងរបស់លោក ចាន់ គឿនមេឃុំឈូកខ្សាច់។  


(ចម្លើយបន្ត)លោកមេឃុំបានបន្តថា: នៅក្នុងរឿងថវិកាគំរោងនេះ លោកបានប្រជុំក្រុមប្រឹក្សាទាំង១១រូបដាក់សំណើទៅលើហើយ ក៏ប៉ុន្តែតែមិនទាន់ធ្លាក់។

 បើតាមការឆ្លើយតប របស់លោកចាន់ គឿនមេឃុំឈូកខ្សាច់ដែលឆ្លើយដោះសា ប្រាប់ដ៏រឌិបរឌឹបនោះ លោកបានប្រាប់បន្តទៀត ទៅជាការប្រៀបធៀបទៅវិញថា"ដោយសាការដេញថ្លៃកន្លងមក ដេញចុះបានតិចៗពេកជួន១លានជួនកាល២លានរៀលទេ ទើបបានជាលោកសម្រេចចិត្ត ចរចាឲ្យក្រុមហ៊ុន សង ណាគី អនុវត្តតែម្តងទៅ។    ដើម្បីកំុឲ្យការអភិវឌ្ឍផ្លូវឃុំសង្កាត់ខ្ញុំនេះដល់ខែមានទឹកខករំលងឆ្នាំនៃការអនុវត្តផ្លូវ។ 

លោកមេឃុំក៏លើកឡើងពីការប្រៀបធៀបបន្តទៀតថា? ដូចជានៅឃុំបាក់ស្នា មានការដេញគំរោងកាលពីថ្ងៃទី៦ខែមេសា ធ្នាំ២០២៤ម្សិសម៉ិញ។

   លោកបានបំភ្លឺថា?ការដេញថ្លៃចុះបានតែ៣លានរៀលតែប៉ុណ្ណោះហេតុនេះបានជាខ្ញុំចរចាឲ្យក្រុមហ៊ុន សង ណាគី អនុវត្តមុនទៅ ពីព្រោះថវិកានេះគឺជាថវិកាឃុំ ដូច្នេះក្រុមប្រឹក្សាឃុំឈូកខ្សាច់យើងខ្ញុំមាន១១ រូបបានសម្រេចនឹងប្រគល់គម្រោងនេះឲ្យក្រុមហ៊ុននោះចុះកិច្ចសន្យាអនុវត្តតែម្ដងទៅ។ 


     ពិតណាស់ដូចការបកស្រាយនិងបំភ្លឺរបស់លោក ចាន់ គឿន មេឃុំឈូកខ្សាច់ បានបកស្រាយនោះ គឺបានបង្ហាញយ៉ាងច្បាស់ថា លោកមេឃុំឈូកខ្សាច់ នេះហ៊ានប្រគល់គម្រោងឲ្យទៅ

ក្រុមហ៊ុន សង ណាគី អនុវត្តផ្លូវលើគំរោងនេះទាំងបំពានច្បាប់ទាំងស្រុងតែម្តង។ 


 ពាក់ព័ន្ធនឹងករណីមានការបកស្រាយលោកមេឃុំខាងលើ យោងទៅហ្នឹងប្រជាពលរដ្ឋ លោកមេភូមិ និងសំឡេងរបស់មេឃុំផ្ទាល់ជាសារសំឡេងមានទាំងការប្រៀបធៀប  យ៉ាងរឌិបរឌុបរបស់លោក ចាន់ គឿន មេឃុំ ឈូកខ្សាច់ដែលលោកថា ថវិកាដែលរដ្ឋផ្តល់មកឃុំសង្កាត់គឺឃុំមានសិទ្ធិសម្រេច។

     នេះបើតាមនីតិវិធីសៀវភៅភីម គឺវាបានផ្ទុយស្រឡះនឹងច្បាប់សៀវភៅភីម(pim)ទាំងស្រុងព្រោះ ក្នុងលក្ខន្តិកៈសៀវភៅភីមណែនាំ ក្នុងករណីបានបរាជ័យលើកទីមួយ ឬលើកទីពីនិងត្រូវប្រកាសលើកក្រោយឡើងវិញក្នុងរយៈពេល14 ថ្ងៃឬ 15 ថ្ងៃចាប់ពីថ្ងៃបរាជ័យឬគណៈកម្មការបានប្រកាសរំសាយនិងជូនដំណឹង ត្រូវលើកនៅលើកក្រោយរយៈពេលក្នុង 15ថ្ងៃ។

    ប្រសិនបើការដេញថ្លៃជាលើកទីមួយនោះវាខុសលក្ខខណ្ឌន្តិកៈម្តងឬ២ដងក្នុងការដេញថ្លៃនោះមិនត្រូវ ដោយខុសទៅនឹង លក្ខន្តិកៈក្នុងសៀវភៅភីម អ្វីមួយម្តងជាពីដង  ((ទើបឃុំមានសិទ្ធិសម្រេច ឱ្យក្រុមហ៊ុនដែលលោកមេឃុំពេញចិត្តមួយណាឱ្យអនុវត្តផ្លូវ មិនដេញនោះបាន))







Post a Comment

Previous Post Next Post

Kdaily-news ads