Top News

លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យជា ស៊ីមឈូកវ៉ា បានផ្ទុះការតវ៉ា ​ទាមទារ​ដកលោកនាយក និងលោកនាយករង​ចេញ..



លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យជា ស៊ីមឈូកវ៉ា បានផ្ទុះការតវ៉ា ​ទាមទារ​ដកលោកនាយក និងលោកនាយករង​ចេញ..


ភ្នំពេញ៖ លោកគ្រូអ្នកគ្រូនៅវិទ្យាល័យជាស៊ីម ឈូកវ៉ាចំនួន៦៧នាក់ ក្នុងចំណោមបុគ្គ លិក១១០នាក់បានផ្ទុះការតវ៉ាជាថ្មី ដោយលើកបដាព្រោងព្រាត ដើម្បីស្នើសុំទៅក្រសួងអប់រំយុវជននិងកីឡាជាពិសេស សម្តេច បវរអធិបតីហ៊ុនម៉ាណែតនាយកររដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យជួយអន្តរាគមន៍ ដកលោកនាយកនិង លោកនាយករងម្នាក់ចេញព្រោះដឹកនាំមានភាពមិនប្រក្រតី ពុករលួយ បក្ខពួកនិយម ។


ការតវ៉ានេះបានផ្ទុះឡើង កាលពីវេលាថ្ងៃត្រង់ទី០៤ខែមិថុនាឆ្នាំ ២០២៤នៅក្នុងបរិវេណវិទ្យាល័យជាស៊ីម ឈូកវ៉ាដែល ស្ថិតនៅតាមបណ្តោយផ្លូវលេខ ១៩៦២ ក្នុង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។ នេះជាលើកទី២ ហើយ លោកគ្រូ អ្នកគ្រូនៃវិទ្យាល័យ នេះបានផ្ទុះការតវ៉ា ដើម្បីដកលោកឈ្មោះប៊ុន មុនី ជានាយកនិងលោកយ៉ើ លាងជានាយករង ចេញ។


តាមបដា ដែលលើកតវ៉ា បានសរសេរចោទប្រកាន់ លោកប៊ុន មុនី ដែលជានាយកថាជា បុគ្គលផ្តាច់ការ, មានគំនិតអត្ថ ទត្ថបុគ្គល, ប្រើប្រាស់អំណាច សំដីអសុរោះវាចាចំពោះបុគ្គលិកនិងបុគ្គល, ចាយវាយថវិកាក្នុងសាលា ក្នុងអង្គភាពដោយសេរី។


តាមប្រភពពី លោកគ្រូ អ្នកគ្រូ ដែលផ្ទុះការតវ៉ា បានឱ្យដឹងថា ការជួបជុំគ្នា តវ៉ា ថ្ងៃនេះ ដើម្បី ស្នើសុំទៅក្រសួង អប់រំយុវជន និងកីឡា សុំប្តូរគណះគ្រប់គ្រងសាលា ព្រោះចាប់តាំង ពីលោក ប៊ុន មុនី មកគ្រប់គ្រង ជានាយក វិទ្យាល័យជា ស៊ីមឈូកវ៉ានេះមក គ្មានការរីកចម្រើនោះទេ ហើយ សាលា ខ្វះទឹក ខ្វះភ្លើង គ្រប់យ៉ាង ហើយ លោកនាយកបង្ខំឱ្យអាណាព្យាបាលសិស្សបង់ប្រាក់ថ្លៃទឹកភ្លើង ម្នាក់២០០០រៀលក្នុង១ខែ។


តាមលោកគ្រូ អ្នកគ្រូបានឱ្យដឹងទៀតថា កន្លងមក លោកនាយកប្រកាន់តែបក្ខពួក ចាយលុយរបស់សាលា ស្រាត់តែ ចិត្តខ្លួនឯង យកតារាងបាលរបស់សាលាទៅជួលឱ្យឯកជន, លុយផ្ញើរកង់ និងលុយ ជួលតូប យកស៊ីចាយខ្លួនឯង មិនបានយកលុយទាំងនោះទៅអភិវឌ្ឍ សាលាឬរៀបចំបន្ទប់ទឹកនោះទេ ។នៅក្នុងការដឹកនាំទៀតសោត ប្រើពាក្យសំដីមិនសមរម្យ ជាអ្នកចេះដឹងនោះទេ ហើយគំរាមកំហែងបង្ខិតបង្ខំលោកគ្រូ អ្នកគ្រូ។


តាមលិខិត របស់លោកគ្រូ អ្នកគ្រូ ដែលបានប្តឹងទៅប្រធានអង្គភាព ប្រឆាំងអំពើពុកលួយ ស្នើសុំដកលោកប៊ុន មុនីជានាយកនិងលោកយ៉ើ លាងជានាយករងនៃវិទ្យាល័យជាស៊ីមឈូកវ៉ា ចេញពីអង្គភាព បានឱ្យដឹងថា នាពេលកន្លងមក លោកនាយនិងនាយករងសាលាពិតជាបានប្រព្រឹត្តិខុស និងទទួលកំហុសនៅអំពើទាំងនេះ មែន៖ ១-ប្រើប្រាស់ពាក្យសំដី អសុរោះចំពោះបុគ្គល, ២-ប្រើប្រាស់ថវិកាក្នុងអង្គភាពគ្មានកម្លាភាព,៣-កផប សង្កត់លោកគ្រូអ្នកគ្រូដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន, ៤-ការងារក្នុងអង្គភាពមួយចំនួនសម្រេចតែម្នាក់ឯង (អត្តនោម័តនិយម បក្ខពួកនិយម) និង៥-ឃោសនាបញ្ចុះបញ្ចូល អាណាព្យាបាលសិស្សានុសិស្សឱ្យបង់ប្រាក់ ។


តាមលោកគ្រូ អ្នកគ្រូបានឱ្យដឹងថា បន្ទាប់ពី ផ្ទុះការតវ៉ាលើកមុន មន្ទីរអប់រំយុវជននិងកីឡា ក៏បានចុះទៅសម្របសម្រួល ដោយសន្យាថា នឹងដោះស្រាវ តែ ស្ងាត់ទៅវិញ ។

បើសិនជាគ្មានការដោះស្រាវ ដកលោកលោកប៊ុន មុនី នាយកនិងលោកយ៉ើ លាង នាយករងវិទ្យាល័យ ជាស៊ីម ឈូកវ៉ាចេញទេ ពួកគាត់នឹងបន្តតវ៉ាទៀតហើយចាប់ពី ថ្ងៃនេះទៅពួក គាត់ នឹងធ្វើពលិកាមិនចូលបង្រៀននោះទេ ។

ទោះបីជាយ៉ាងណា (Kdaily News)ពុំទទួលបានការបំភ្លឺ ណាមួយពីលោកនាយកឡើយ ដោយទូរសព្ទពុំអាចទាក់ទងបាន ៕











Post a Comment

Previous Post Next Post

Kdaily-news ads