មានភាពមិនប្រក្រតី!ស្ដីពីកិច្ចប្រជុំទទួលសំណើរដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិសង្កាត់អូរឬស្សី ថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៤..
(ខេត្តក្រចេះ)៖ ក្រុងក្រចេះ សង្កាត់អូឬស្សីមានភាពមិនប្រក្រតី : ស្ដីពីកិច្ចប្រជុំទទួលសំណើរដេញថ្លៃគម្រោងអភិវឌ្ឍន៍មូលនិធិសង្កាត់អូរឬស្សី ថ្នាក់ក្រោមជាតិ ឆ្នាំ ២០២៤។
គណៈកម្មការលទ្ធកម្មហាក់ធ្វើមិនដឹងពីនិតិវីធីពាក់ព័ន្ធនឹងក្រុមសីលធម៌នៃស្រោមសំបុត្រដែលបានដាក់ដេញថ្លៃបិទមិនជិតនៅក្នុងសាលាឃុំ/សង្កាត់នោះឡើយ?
លោក ឈិន រិទ្ធ ចៅសង្កាត់អូរឫស្សី ជាប្រធានគណៈកម្មាធិការលទ្ធកម្មក្នុងពិធីកិច្ចប្រជុំទទួលសំណើដេញថ្លៃ បានធ្វើផ្ទុយនឹងពីនិតិវិធីក្រមសីលធម៌ទាំងស្រុង នេះបើយោងតាមច្បាប់ក្នុងសៀវភៅភីមណែនាំ ដែលមានរូបភាពបានបង្ហាញនៅពេលដល់ម៉ោងក្រុមហ៊ុនចូលដាក់សំណើដេញថ្លៃដែលមានរូបភាពមិនប្រក្រតី។
ពិធីកិច្ចប្រជុំទទួលសំណើដេញថ្លៃនៅសាលាសង្កាត់អូរឫស្សី បានប្រព្រឹត្តនៅថ្ងៃទី 21 ខែមិថុនា ឆ្នាំ 2024 នៅវេលាម៉ោង 9:00នាទីព្រឹក មានចំនួនពីរគម្រោង ២ គម្រោង !
ទី១.គម្រោងជួសជុលផ្លូវដីក្រួសធម្មជាតិ ចំនួន2ខ្សែ៖ខ្សែទី1 ប្រវែង0,47គ.ម ទទឹងខ្នងលើ5,1ម៉ែត្រ ខ្សែទី2 ប្រវែង2,25គ.ម ទទឹងខ្នងលើ6ម៉ែត្រ និងសង់លូកាត់ផ្លូវចំនួន02កន្លែង។ តំលៃប៉ាន់ស្មាន217.035.928 រៀល (ពីររយដប់ប្រាំពីរលាន សាមសិបប្រាំពាន់ពីរយម្ភៃប្រាំបីរៀលគត់)។
ក្រោយពីបានបើកសំណើលទ្ធផលទទួលបាននិងដូចខាងក្រោម !
+ គម្រោងជួសជុលផ្លូវធម្មជាតិមានចំនួន 4 សំណើលទ្ធផលទទួលបានទៅ
- ក្រុមហ៊ុន ឆឺយ សុខុន តម្លៃទាបទីមួយសរុប 32,46០,០០០៛ ( សាមសិបពីលានបួនរយហុកសិបពាន់រៀលគត់)។
ទី២.គម្រោងសាងសង់ផ្លូវបេតុងអាមេ ប្រវែង0,2គ.ម ទទឹង6ម៉ែត្រ កម្រាស់150មម និងសង់លូទោលកាត់ផ្លូវចំនួន02កន្លែង។
តំលៃប៉ាន់ស្មាន124.484.290 រៀល (មួយរយម្ភៃបួនលាន បួនរយប៉ែតសិបបួនពីរយកៅសិបរៀលគត់)។ លទ្ធផលទទួលបានមានដូចខាងក្រោម !
+ គម្រោងសាងសង់ផ្លូវបេតុងគណៈកម្មការកម្មការបានទទួលសំណើដេញថ្លៃពីក្រុមហ៊ុនដែលបានដាក់សំណើមានចំនួន ៣ សំណើ លទ្ធផលទទួលបានទៅ
- ក្រុមហ៊ុន ជឿ ណារិន តម្លៃទាបទីមួយសរុប 121,០០០,០០០៛ ( មួយរយម្ភៃមួយលានរៀលគត់)។
ក្នុងករណីដូចបានជម្រាបជូនខាងលើនោះលោកចៅសង្កាត់ ឈិន រិទ្ធ រូបលោកផ្ទាល់ជាប្រធានគណៈកម្មការលទ្ធកម្ម ផងនឹងជាប្រធានគណ:អធិបតីក្នុងពិធីបើកសំណើរដេញថ្លៃ។ ,បើតាមការសង្កេតមើលទៅនឹងទង្វើរបស់លោកចៅសង្កាត់ពេលនោះ ដូចជាបិទភ្នែកភាន់ភាំងស្មារតី សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយ គ្រាដែលលោកធ្វើមិនដឹងមិនឃើញ បណ្តើតបណ្តោយឲ្យក្រុមហ៊ុន អ្នកចូលរួមដាក់សំណើរដេញថ្លៃទាំងនោះហូតសំបុត្រចេញចូលចុះឡើងក្នុងសាលាសង្កាត់តាមអំពើចិត្តក្នុងពេលដល់ម៉ោងដាក់សំណើរដេញថ្លៃ ដោយពំមានអនុវត្តតាមនិតិវិធីសៀវភៅភីមបន្តិចសោះ។
ពាក់ព័ន្ធនិងករណីនេះអង្គភាពសារព័ត៌មានរាល់ថ្ងៃយើងបានដាក់សំនួរសួទៅលោក ឈិន រិទ្ធ ចៅសង្កាត់អូរឫស្សី(..លោកចៅសង្កាត់..) លោកមានបានឃើញតំណាងក្រុមហ៊ុនខ្លះបានហូតសំបុត្រចុះឡើងដកចេញដាក់ចូល បទដាក់ហោប៉ៅ ដោយផ្ទុយអំពីនិតិវិធីសៀវភៅភីមដែរឬទេ?
ខណៈពេលនោះលោកចៅសង្កាត់ឆ្លើយថា? (មិនបានឃើញនោះទេ)។ យោងទៅតាមនីតិវិធីក្នុងសៀវភៅភីម ចំពោះករណីក្រុមហ៊ុនណាដែលមិនគោរពតាមគោលការណ៍ នៃនីតិវិធីក្នុងសៀវភៅភីមណែនាំ ដែលមិនបានបិទស្រោមសំបុត្រឲ្យជិតទេនោះគណ:កម្មការមិនអាចទទួលយកសំណើរទាំងនោះបើកបានឡើយ នីតិវិធី ត្រូវដកប្រាក់កក់ពីភាគរយកាត់ចូលរដ្ឋបាលឃុំសង្កាត់ទៀតផង ។
ករណីដូចបានជម្រាបជូនខាងលើសូមក្រសួងមហាផ្ទៃ នៃថ្នាក់ក្រោមជាតិ គ.ជ.អ.ប មេត្តាពិនិត្យវាយតម្លៃចំពោះ គណៈកម្មការលទ្ធកម្ម និងមន្ត្រីគាំទ្រស្រុក មន្ត្រីបច្ចេកទេសខេត្ត ក្រុងក្រចេះ ដូចជាមានការរៀបចំទុកជាមុន ដូចបានបញ្ជាក់ខាងលើ មានន័យថាមានការរៀបចំរួមគំនិតឃុបឃិតគេងប្រវ័ញប្រាក់ថ្នាក់ក្រោមជាតិ នៅសង្កាត់អូរឫស្សី ដែលរួមគំនិតអនុវត្តផ្ទុយពីគោលការណ៍ណែនាំស្ដីពីទទួលសំណើដេញថ្លៃ។
ន័យដូចបានជំរាបជូនខាងលើ អង្គភាពយើងខ្ញុំ សូមឱ្យគណៈកម្មការអនុវត្តទៅតាមនីតិវិធីនៃថ្នាក់ក្រោមជាតិ ដូចរូបភាពក្រុមហ៊ុនដែលបានអនុវត្តនីតិវិធីដាក់សំណើដេញថ្លៃខុសពីនីតិវិធីគួរតែមានវិធានការដកឈ្មោះក្រុមហ៊ុននោះចេញពីបញ្ជីឈ្មោះអ្នកទទួលការ ដោយមានមូលហេតុ ដូចមានរូបភាពបិទស្រោមសំបុត្រមិនជិត បង្កឲ្យមានភាពអាណាធិបតេយ្យថែមទាំងដកសំបុត្រនោះចេញចូលចុះឡើងនៅលើសាលាសង្កាត់ ដូចមានក្នុងរូបភាពខាងលើនេះ ពីព្រោះស្រោមសំបុត្រនីតិវិធីគឺមានការលាក់ការសម្ងាត់បំផុតតាមនិតិវិធីច្បាប់សៀវភៅភីមណែនាំ។
នៅក្នុងសៀវភៅភីមបានណែនាំ(ថា) អ្នកដេញថ្លៃត្រូវបំពេញទម្រង់សំណើរដេញថ្លៃ និងដាក់ក្នុងស្រោមសំបុត្រហើយបិទឱ្យជិតមុនពេលចូលទីកន្លែង នៃការប្រជុំបើកសំណើរដេញថ្លៃ មិនត្រូវអនុញ្ញាតឲ្យដកចេញឬបង្ហើបមើលក្នុងសាលាឃុំសង្កាត់ជាដាច់ខាត៕
សូមបញ្ជាក់ថា"រាល់ការចេញផ្សាយរបស់អង្គភាពយើងខ្ញុំ ផ្សាយក្នុងន័យរិៈគន់ នឹងស្ថាបនា បើអស់លោក លោក លោកស្រីយល់ថាការផ្សាយរបស់អង្គភាពយើងខ្ញុំ ផ្សាយទៅហើយធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ ណាមួយ សំមប្តឹងមកអង្គភាពយើងខ្ញុំ តាមច្បាប់ស្តីពីរបបសារព័ត៌មាន យើងខ្ញុំរងចាំទទួលផ្សាយជូនរាល់ម៉ោងធ្វើការ ។ (សូមអរណុណ)..
Post a Comment