ក្រុមហ៊ុន បេតុងលាយស្រេច ស្នើលោក ទឹម ធារ៉ា ដែលប្រើប្រាស់គណនីតេលេក្រាមនិងលេខទូរសព្ទ័016 499989 មានតាំងរូបប្រូហ្វាល់ដូចដែលបានបង្ហាញ ចូលខ្លួនមកដោះស្រាយជាបន្ទាន់ ពាក់ព័ន្ធនឹងបំណុលក្រុមហ៊ុន ..
ភ្នំពេញ៖ តាមការបញ្ជាក់ពីនាយករដ្ឋបាលនៃក្រុមហ៊ុនបេតុងលាយស្រេច បានថ្លែងប្រាប់សារព័ត៌មានយេីងឲ្យដឹងនៅថ្ងៃទី០៩ខែមិថុនា ២០២៤ នេះថា លោក ទឹម ធារ៉ា កាន់លេខទូរសព្ទ័ 016 499989 ស្នាក់នៅ ភូមិកប់ស្រូវតូច សង្កាត់ផ្សារគោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ជាភ្នាក់ងារលក់បន្ត ដោយកន្លងមកលោក ទឹម ធារ៉ា បានហៅបេតុងលាយស្រេចរបស់ក្រុមហ៊ុនយើងដេីម្បីយកទៅផ្គត់ផ្គង់នៅតាមការដ្ឋាននានាដែរខ្លួនបានទាក់ទងជាមួយ ហើយបានទូទាត់ពីអតិថិជនរួចរាល់ដែរមានទំហំទឹកប្រាក់ប្រមាណ(ប្រាំពាន់ប្រាំរយម៉ៃដុល្លារ)(5.720ដុល្លារអាមេរិក)។
នាយករដ្ឋបាលបន្តថាលោកបានព្យាយាមទំនាក់ទំនងជាមួយលោក ទឹម ធារ៉ា ដេីម្បីមកទូទាត់ថ្លៃបេតុង តែបតែបែរជាលោក ទឹម ធារ៉ា មិនព្រមមកទូទាត់ប្រាក់ឲ្យក្រុមហ៊ុនទេ ម្យ៉ាងវិញទៀតលោកបានទុកឱកាសឲ្យលោក ទឹម ធារ៉ាច្រើនលើកច្រើនសារមកហើយ តែគ្មានដំណោះស្រាយទាល់តែសោះ បានត្រឹមសន្យាខ្យល់ ហើយទាក់ទងបានរកលេសដោះសារមិនចេះចប់ ម្ដងថាថ្ងៃនេះម្ដងថាថ្ងៃនោះ រហូតតែម្ដង។
នាយករដ្ឋបាលថាដោយអស់ជម្រើសលោកមានតែសំណូមពរដល់អ្នកសារព័ត៌មាន ដេីម្បីជួយផ្សព្វផ្សាយដេីម្បីជូនជាដំណឹងដល់លោក ទឹម ធារ៉ា ឲ្យចូលខ្លួនមកដោះស្រាយនូវទឹកប្រាក់ថ្លៃបេតុងក្រុមហ៊ុនលោកឲ្យអស់ បេីពុំដូចច្នោះទេក្រុមហ៊ុនលោកនឹងប្រគល់ភារកិច្ចនេះឲ្យមេធាវីក្រុមហ៊ុនលោកមានចំណាត់ការតាមនិតិវិធីច្បាប់។
ពាក់ព័ន្ធករណីនេះដែរអង្គភាពសារព័ត៌មានយេីង និងរង់ចាំបកស្រាយបំភ្លឺចំពោះភាគីពាក់ព័ន្ធផ្សេងទៀត រៀងរាល់ម៉ោងធ្វើការ។
Post a Comment