Top News

មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព



មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំឲ្យអាជ្ញាធរ និងសមត្ថកិច្ច ខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់ជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព


កំពង់ឆ្នាំង៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានណែនាំឲ្យមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងការជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានល្អប្រសើរនៅគ្រប់មូលដ្ឋាន។


លោកស្រីរដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ណែនាំ ដល់មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចខេត្តកំពង់ឆ្នាំងបែបនេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ត្រីមាសទី១ ឆ្នាំ២០២៤ នាព្រឹកថ្ងៃទី១០ ខែឧសភានេះ។
លោកស្រី បានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីយកទៅអនុវត្ត ដែលក្នុងនោះត្រូវបង្កើនការយកចិត្តទុកដាក់បន្ថែមទៀត ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស នេសាទ គ្រឿងញៀន ល្បែងស៊ីសង និងបទល្មើសផ្សេងៗទៀតឲ្យមានប្រសិទ្ធភាព។


ជាមួយគ្នានេះលោកស្រីរដ្ឋលេខាធិការ បានជំរុញឲ្យមន្ត្រីអាជ្ញាធរ ត្រូវសហការជាមួយសមត្ថកិច្ចដែលពាក់ព័ន្ធ បន្តចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅគ្រប់មូលដ្ឋាន និងត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋបានទាន់ពេលវេលា៕









Post a Comment

Previous Post Next Post

Kdaily-news ads