Top News

មហាជនមានការសាទរ លោកអភិបាលរងស្រុកពេជ្រាដា បង្ក្រាបរយន្តដឹកបទល្មើសមេឈ្មួញដុះស្លែ...!



 មហាជនមានការសាទរ លោកអភិបាលរងស្រុកពេជ្រាដា បង្ក្រាបរយន្តដឹកបទល្មើសមេឈ្មួញដុះស្លែ...!


(មណ្ឌលគិរី)៖មហាជនមានការកោតសរសើរលោក អ៊ាង ស៊ាងអន អភិបាលរងស្រុកនឹងជាប្រធានលេខាធិការដ្ឋានស្រុកពេជ្រាដា ដែលបានដឹកនាំកម្លាំងមន្ត្រីនៃមន្ទីរបរិស្ថាន តាមប្រម៉ាញ់ចាប់បាន រថយន្តសាំយ៉ុងដឹកឈើពេញប្រៀបរបស់មេឈ្មួញដុះស្លែឈ្មោះ លោក ម៉េត នៅភូមិពូជ្រៃបានចំនួន២គ្រឿងកាលពីវេលាម៉ោង១:៣០នាទីរំលងអាធ្រាត្រ ថ្ងៃទី០២​ឧសភា២០២៤នៅលើកំណាត់ផ្លូវជាតិលេខ៧៦អាចំណុចស្ពាន​អូរទេក្រុងសែនមនោរម្យ​ គ្រាដែលរថយន្តដឹកបទល្មើសរបស់មេឈ្មួញ ឈ្មោះ ម៉េតនេះ ព្យាមបើករត់គេច ចាប់តាំងពីចំណុចវរ:៣០៣ក្នុងឃុំពូជ្រៃ​ស្រុក ពេជ្រាដាមកម្លេះ។ 


ដោយឡែកបើយោងតាមប្រភពច្បាស់ការបានប្រាប់អង្គភាពព័ត៌មានរាល់ថ្ងៃ(KDN)ដើម្បីធ្វើសេចក្តីរាយការណ៍ជូនជំនាញដែលពាក់ព័ន្ធក្នុងការបង្ក្រាបទល្មើសធនធានធម្មជាតិឲ្យបានជ្រាបថា"...រថយន្តដឹកបទល្មើសនៅលើផ្លូវជាតិលេខ៧៦អានេះ អង្គភាពយើងខ្ញុំសូមធ្វើសេចក្តីរាយការណ៍លំអិតព័ត៌មានជូនជ្រាបឈ្មោះ ក្រុមឈ្មួយដឹកឈើប្រភេទដូចរថយន្តសមត្ថកិច្ចបង្ក្រាបបានខាងលើជ្រាប ដូចមានឈ្មោះខាងក្រោម។ 


.ទី១ ឈ្មោះ (គេហៅថា")អាភ្លោះពីរនាក់បងប្អូនមានរថយន្តក្នុងម្នាក់បង០២គ្រឿង។ (ស្មើនឹង០៤គ្រឿង)។ 


.ទី២ឈ្មោះ លោក(ហៅថា)គុណតូច០២ គ្រឿង។ 

.ទី៣ឈ្មោះ(ហៅថា)លោកស្មាញ០២រគ្រឿង។ 

.ទី៤ឈ្មោះលោក(ហៅ)  មុល០២គ្រឿង។ 

.ទី០៥ឈ្មោះលោក សង្ហារសាំងយ៉ុង២គ្រឿងសរ១ស្លែ១ស្លាកលេខ០១១៦ទាំង០២គ្រឿង

.ទី៦ឈ្មោះលោក និត០២គ្រឿង

.ទី៧ឈ្មោះលោក គី០១គ្រឿង

សូមបញ្ជាក់ថា"រថយន្តដែលកំពុងធ្វើចរាណ៍ដឹកបទល្មើសចេញពីដឹកដីនៃខេត្តមណ្ឌលគិរីទៅភ្នំពេញជារៀងរាល់ថ្ងៃនេះ។ បើសារុប នៅសល់ចំនួន ១៥  គ្រឿងទៀត។ មហាជនដែលបើកបរតាមដងផ្លូវ ពួកគេតែងតែរអ៊ូអំពីចរឹកឈ្លើយក្រុមដឹកធនធានធម្មជាតិទាំងនេះថា:បើឡានយើងបើកទៅពីក្រោយ យើងបើកភ្លើងសុំផ្លូវយ៉ាងណាក៏មិនឲ្យវ៉ាដែរ គឺពួកគេបើករេពេញផ្លូវ  បើហ៊ានវ៉ាជែងពួកគេបុកភ្លាម.ជាក់ស្តែង កាលពីវេលាម៉ោង ០០:២៥នាទី ថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤ ចំណុចវិមានសពស្ថិតនៅភូមិអូរប្ញស្សី២ សង្កាត់អូរឬស្សី ក្រុងក្រចេះ មន្ត្រីប៉េអឹមមកពីផ្ទៃប្រទេស ឈ្មោះ សែម សុឃានដែល តាមថតសកម្មភាពក្រុមឈ្មួញដឹកឈើដូចគ្នានេះ ត្រូវឈ្មួញឈើបុកពីក្រោយរងរបួសបែកលលាក្បាលយ៉ាងធ្ងន់  កំពុងសម្រាកនៅមន្ទីរពេទ្យហៅ១..៧៩របស់ទាហាន ត្រូវវះកាត់ លលាក្បាល។ 


ដូចសេចក្តីរាយការណ៍ខាងលើ .សូមលោកអភិបាលរងស្រុកពេជ្រាដា ប្រធានលេខាធិការដ្ឋានស្រុក.ពេជ្រាដា. ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធក្នុងខេត្តមណ្ឌលគិរី នឹងសមត្ថកិច្ចតាមបណ្តាខេត្តផ្សេងៗ នៅលើផ្លូវជាតិពីខេត្តមណ្ឌលគិរីរហូតដល់ទីក្រុងភ្នំពេញ មេតាមានវិធានស្រាវជ្រាវការទប់ស្កាត់ផងទាន ដើម្បីបញ្ចៀសនៅគ្រោះថ្នាចរាណ៍ដល់អ្នកធ្វើដំណើរលើដងផ្លូវ៕អត្ថ នាយកប្រតិបត្តិព័ត៌មានរាល់ថ្ងៃ(ឃិន សុខន)








 

Post a Comment

Previous Post Next Post

Kdaily-news ads