លោកវរសេនីយ៍ឯក សៀ ទីន បានដឹកនាំក្រុមការងារ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ដល់គ្រួសារសព លោក ឈួរ ឈុនហួរ ស្វាមីម្ចាស់ប្រេន Lakamo!
ភ្នំពេញ៖ នាល្ងាច ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារនាំយកថវិកាចំនួន ២,០០០,០០០៛, អង្ករ ០៥ការុង ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព លោក ឈួរ ឈុនហួរ ជាស្វាមីម្ចាស់ប្រេន Lakamo ដែលបានទទួលមរណភាព កាលពីវេលាម៉ោង១១យប់ ថ្ងៃពុធ ទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងជន្មាយុ៤៣ឆ្នាំ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក សៀ ទីន បានដុតធូបគោរពនូវវិញ្ញាណក្ខន្ធសព ដោយមនោសញ្ចេតនាសោកស្តាយ និងបានបួងសួងសូមឲ្យ វិញ្ញាណក្ខន្ធនៃសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
Post a Comment