ពិតជាសាហាវមែន! ប្រើហឹង្សាលើឳពុកបង្កើតហើយ ពេលសមត្ថកិច្ចទៅជួយអន្តរាគមន៍ យកកាំបិតចាក់ចុងស្រួចសមត្ថកិច្ចរបួសពីរនាក់.!
តាកែវ៖ កាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង១៣ និង១០នាទី លោកអនុសេនីយ៍ឯក ម៉ៃ ឆាយ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលគិរីចុងកោះ បានដឹកនាំកម្លាំងចេញល្បាតក្នុងភូមិសាស្រ្ត ក្រោយមកបានទទួលពាក្យបណ្តឹងតាមទូរស័ព្ទពីរលោកមេភូមិព្រាល ថាមានករណីហឹង្សាក្នុងគ្រួសារវាយឪពុកម្តាយនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ក្រោយបានទទួលព័ត៌មានភ្លាមលោកនាយប៉ុស្តិ៍នគរបាល បានខលសុំយោបល់ពីលោកវរសេនីយ៍ឯក ជា សុផល អធិការនគរបាលស្រុក និងមានការចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ សមត្ថកិច្ចយើងក៏បានហៅជនសង្ស័យនោះមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាល តែត្រូវជនសង្ស័យនោះដកកូនកាំបិតចុងស្រួច ចាក់មកលើសមត្ថកិច្ចយើងភ្លាមនោះសមត្ថកិច្ចយើងបានឃាត់ខ្លួនយកមកកាន់អធិការដ្ឋានតែម្តង ។ ជនសង្ស័យដែលបានប្រើហឹង្សាដោយ ចេតនាមានស្ថានទម្ងន់ទោស មានឈ្មោះ យ៉ត យឿន ភេទប្រុស អាយុ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រាល ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ជនសង្ស័យបានចាក់ទៅលើសមត្ថកិច្ចចំនួន០២នាក់ មានឈ្មោះដូចខាងក្រោម÷
១.ឈ្មោះ ម៉ៃ ឆាយ ភេទប្រុស អាយុ៣១ឆ្នាំ ឋាន: នាយប៉ុស្តិ៍រដ្ឋបាលឃុំគិរីចុងកោះ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលអោយរងរបួស ចំចង្កេះផ្នែកខាងឆ្វេង ដេរអស់ចំនួន០២ថ្នេរ ។
២.ឈ្មោះ ព សីហា ភេទប្រុស អាយុ២៣ឆ្នាំ ឋាន: មន្ត្រីប៉ុស្តិ៍រដ្ឋឃុំគិរីចុងកោះ នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ មានទីលំនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ បណ្តាលអោយរងរបួស ចំកណ្តាលទ្រូងដាច់រលាត់ចេញឈាម។
បច្ចុប្បន្នសមត្ថកិច្ចជំនាញបានធ្វើការនាំខ្លួនជនសង្ស័យខាងលើ យកមកធ្វើការសាកសួរនិង កសាងសំណុំរឿងតាមនីតិវិធី ។
Post a Comment