Top News

មេឈ្មួញឈើជេីងខ្លាំងកាប់បំផ្លិចបំផ្លាញព្រៃឈើ ប្រចាំឃុំត្រពាំងជោរ ឃុំតាសាល ស្រុកឱរ៉ាល់ មិនទាន់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់វិធានការបង្រ្កាប !



មេឈ្មួញឈើជេីងខ្លាំងកាប់បំផ្លិចបំផ្លាញព្រៃឈើ ប្រចាំឃុំត្រពាំងជោរ ឃុំតាសាល ស្រុកឱរ៉ាល់  មិនទាន់មេរដ្ឋបាលព្រៃឈើខេត្តកំពង់ស្ពឺ និងមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចាត់វិធានការបង្រ្កាប !


មន្រ្តីអង្គការក្រៅរដ្ឋាភិបាលដែលឃ្លាំមេីលបទល្មេីសព្រៃឈេីក្នុងខេត្តកំពង់ស្ពឺ បានបញ្ជាក់ឲ្យដឹងថា មេឈ្មួញចាស់វស្សានិងគូរកន សម្រុកកាប់ដេីមឈេីតូច ធំ  ដឹកជញ្ជូនយកទៅលក់លេីទីផ្សារសេរីយ៉ាងគំហុក ដោយឡែកប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ព្រមទាំង ប្រធានមន្ទីរកសិកម្មខេត្តកំពង់ស្ពឺ ជាអ្នកបេីកភ្លើងខៀវ ទេីបពួកឈ្មួញទាំងនោះ ហ៊ានធ្វេីអ្វីៗតាមអំពេីចិត្ត។


សមត្ថកិច្ចអាវុធហត្ថស្រុកឪរ៉ាល់ និងជំនាញសមត្ថកិច្ចពាក់ព័ន្ធស្រុកឱរ៉ាល់ មិនទាន់ទប់ស្កាត់បទល្មើសព្រៃឈើ ដែលកេីតមានក្នុងដែនដីរបស់ខ្លួននោះទេ ប្រហែលជាភ្លេចអានុសាស្រ្តរបស់ថ្នាក់នាំកម្ពុជាហេីយមេីលទៅ កន្លងមកធ្លាប់ដាក់បទបញ្ជាឲ្យបង្រ្កាបបទល្មើសព្រៃឈើ បែរជាសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ ហ៊ានផ្គេីននិងអានសាស្ត្រថ្នាក់ដឹកនាំកម្ពុជាទៅវិញ។


ក្រុមឈ្មួញឈើ នៅតែហ៊ានផ្គើន ធ្វើការកាប់ដឹកជញ្ជូនឈើ មកស្តុកទុកត្រៀមដឹកជញ្ជូនចេញបន្ត នៅចំណុចក្នុងភូមិសំរោង ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ដោយគ្មានការញញើត និងសមត្ថកិច្ចពាក់ព័ន្ធ មន្រ្តីជំនាញសោះឡេីយ។


ប្រជាសហគមន៍ការពារបទល្មើសព្រៃឈើ និងប្រជាពលរដ្ឋនៅក្នុងស្រុកឱរ៉ាល់  អំពាវនាវដល់ ប្រធានគណៈកម្មការថ្នាក់ជាតិ ទប់ស្កាត់បទល្មើសព្រៃឈេីធនធានធម្មជាតិ មេត្តាចាត់មន្រីក្រោមឱវាទ បន្តវែកមុខឧក្រិដ្ឋជនកាប់ផ្លិចបំផ្លាញព្រៃឈេីជាបន្ទាន់ បេីមិនដូច្នោះនោះទេ ព្រៃឈើនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃពួកឈ្មួញជាក់ជាពុំខាន់ឡេីយ។







Post a Comment

Previous Post Next Post

Kdaily-news ads