ស្ត្រីម្នាក់ត្រូវសត្វដំរីបោកស្លាប់ ខណៈកំពុងដើរកាច់ខ្នែងទំពាំងឬស្សី..
(មណ្ឌលគិរី)៖ ស្រ្តីម្នាក់បានស្លាប់ យ៉ាងអាណោចអាធម ខណៈ កំពុងដើរកាច់ ខ្នែងទំពាំងចេញពីដើមឬស្សីថ្ងៃ នឹងឬស្សីឃ្លៃ ដើម្បីយកមកចិត្តលក់ ឲ្យគេធ្វើបន្លែ ក្នុងមុខរបប្រចាំថ្ងៃរបស់គ្រួសារមួយនេះ។ ស្រាប់តែ ចៃដន្យ ហេតុការណ៍អាក្រក់ មួយបានកើតឡើង ពើបប្រទះនិងដំរីព្រៃ ដែលកាចសាហាវក្នុងភូមិសាស្ត្រអូរដំរីផុង នាភូមិអូរអាមឃុំស្រែខ្ទុមស្រុកកែវសីមាខេត្តមណ្ឌលគិរី។
ករណីដ៏កម្រកើតមានឡើងនេះ បានកើតឡើងកាលពីវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី១៤មេសាឆ្នាំ២០២៤ចំថ្ងៃបុណ្យចូលឆ្នាំថ្មីនេះ។
នេះយោងតាមរបាយការណ៍របស់នគរបាលស្រុកកែវសីមា ខេត្តមណ្ឌលគិរីថា"មានករណីស្លាប់មនុស្សស្រីចំនួន ០១ នាក់ដោយសពមានឈ្មោះ សែម ស៊ីណាត ភេទ ស្រី អាយុ ៣៨ឆ្នាំ រស់នៅ ភូមិ អូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ទីកន្លែងកំណើតស្ថិតនៅក្នុងភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តកំពង់ចាម។
តាមការឲ្យដឹងពីអ្នកភូមិនឹងបងប្អូនសាច់ញាតិរបស់សពបានអោយដឹងថា គ្រួសារសពនិង គឺពួកគាត់ប្រកបរបរ រកទំពាំងដូចរាល់ថ្ងៃជាធម្មតា
តែថ្ងៃនេះ ពួកគាត់បានទៅចំណុចអូរដំរីផុង ពេលចូលដល់ព្រៃតែងតែ បំបែកគ្នាជាមួយប្តី ដើម្បីដើរកាច់ខ្នែងទំពាំងចេញពីឬស្សីឃ្លៃនឹងឬស្សីថ្ងដូចសព្វមួយដងដែរ។
ប្តីរបស់សពស្ត្រីបានប្រាប់ថា"បន្តិចក្រោយមក ស្រាប់តែឮសម្លេង សត្វដំរីស្រែក ក៏ក្រឡេកចោលភ្នែកទៅ ឃើញប្រពន្ធគាត់ត្រូវបានសត្វដំរីចាប់បោកបណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងក។ ពេលនោះរូបគាត់ជាប្ដីក៏បានតេទូរស័ព្ទហៅបងប្អូនអោយមកជួយ។
បច្ចុប្បន្នសពត្រូវបានក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯ ស្រុកកំណើត ភូមិ មេមង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ៕
Post a Comment