Top News

Update៖ ធ្លាយថា មន្ត្រីគយច្រកបន្ទាយចក្រី កំណត់យកលុយពីរថយន្តដឹកស្វាយ ក្នុង១ជើង១លានរៀល!



Update៖ ធ្លាយថា មន្ត្រីគយច្រកបន្ទាយចក្រី កំណត់យកលុយពីរថយន្តដឹកស្វាយ ក្នុង១ជើង១លានរៀល!


(ព្រៃវែង)៖ ក្រុមអាជីវករដែលប្រកបមុខរបរ ដើរប្រមូលទិញផ្លែស្វាយពីកសិករ ដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង.!។
-បានត្អូញត្អែរថា ពិបាកណាស់រកស៊ីសព្វថ្ងៃទីផ្សារសេរី ទិញលក់ប្រកួតប្រជែងគ្នា ណាមួយត្រូវចំណាយលើ កម្មករលើកដាក់ផ្លែស្វាយ និងសោហ៊ុយ ដឹកជញ្ជូនអស់ជាច្រើន..!។
បន្ថែមពីនេះទៀត ពួកខ្លួនក៏ត្រូវបង់លុយ ឱ្យមន្រ្តីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី អស់ចាប់ពី៦៥ម៉ឺនរៀល ទៅ១លានរៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់ទៀតផង..!។

-ប៉ុន្តែករណីនេះត្រូវលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បដិសេធចោល..!។

ទាក់ទិនរឿងរ៉ាវនេះ អាជីវករម្នាក់ ដែលតែងតែដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយប្រើរថយន្តចំណុះ៥តោន! ។
បានអះអាងថា ជារៀងរាល់លើក ដែលខ្លួនដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម ។
គឺត្រូវបង់លុយឱ្យ មន្ត្រីគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន៦៥ម៉ឺនរៀល ក្នុង១ជើងជាកំហិត..!។

អាជីវករម្នាក់ទៀត ក៏បានលើកឡើងដែរថា សម្រាប់រថយន្ត(វេអង)ដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម១ជើង ។
គឺត្រូវបង់លុយឱ្យ មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន១លានរៀលយ៉ាងទៀងទាត់!។

ប្រភពដដែលបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកខ្លួន មកឱ្យមន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដូចចំនួនខាងលើ!។
គឺពុំដែលមានក្រដាសស្នាម ចុងសន្លឹក ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ។
ជាក់ស្ដែងៈ អាជីវករនីមួយៗ សុទ្ធតែបានប្រគល់លុយផ្ទាល់ដៃ និងបង់លុយចូលហោប៉ាវ មន្ត្រីគយ ដោយស្ងាត់ៗ..!។

មិនថា តែរថយន្តដឹកផ្លែស្វាយប៉ុណ្ណោះទេ ក្នុងនោះ សូម្បីរថយន្តដឹកស្រូវ ក៏មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី មិនលើកលែងដែរ ។
ដោយតម្រូវឱ្យ បង់លុយចូលហោប៉ាវ ចំនួន១០.០០០រៀល ក្នុង១ជើងជាកំហិត..!។
ស្របពេលដែលមួយថ្ងៃៗ មានរថយន្តដឹកស្រូវ និងរថយន្តដឹកផ្លែស្វាយ រាប់សិបគ្រឿង សម្រុកដឹកជញ្ជូន ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ!។

-ជាហេតុនាំឱ្យលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ។
អាចក្ដោបសេដ្ឋកិច្ច ប្រមូលលុយក្រៅប្រព័ន្ធច្បាប់ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ក្រោមរូបភាព ត្រួតពិនិត្យ រាល់ទំនិញចេញចូលឆ្លងដែន ដោយមិនមានការបង់ពន្ធនិងពន្ធមិនគ្រប់….។

-ឆ្លើយតបនិងការចោទប្រកាន់ខាងលើ នៅរសៀលទី២៣.០៣.២០២៤ លោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។
បានថ្លែងប្រាប់«សារព័ត៌មាន»ថា គ្មាននរណាល្ងង់ បង់លុយឱ្យយើងនោះទេ ព្រោះជាកសិផលនាំចេញ..!។
លោក ហង្ស វណ្ណ បន្តថា យើងមានតែលើកទឹកចិត្ត ឱ្យពលរដ្ឋនាំចេញឱ្យបានច្រើន! ។

FB_IMG_1711181736052.jpg

-ករណីនេះកាលពីកន្លងទៅលោក អ៊ុំ ប៉ូល័ក្ខ ប្រធានស្នាក់ការត្រួតពិនិត្យនៃច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី.ក៏បានថ្លែងបដិសេធ ស្រដៀងគ្នានឹងលោក ហង្ស វណ្ណ ដែរ។

យ៉ាងណាក៏ដោយ អាជីវករអ្នកដឹកស្រូវ ក៏ដូចជាអ្នកដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។
សូមស្នើយ៉ាងទទូចដល់ ឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការទប់ស្កាត់ កុំឱ្យមានការយកលុយ ពីរថយន្តដឹកស្រូវ និងរថយន្តដឹកផ្លែស្វាយ តទៅទៀត និងសូមឱ្យស្រាវជ្រាវ ពីភាពមិនប្រក្រតីមួយចំនួន។
-ដូចជា ការយកលុយពីអាជីវករ ដែលនាំចូល ជី.កសិកម្ម-ស្រូវពូជវៀតណាម ថ្នាំពុលកសិកម្ម.ទំនិញ អីវ៉ាន់ចាប់ហួយ គ្រឿងបន្លាស់កង់ម៉ូតូ.គ្រឿងបន្លាស់(ត្រាក់ទ័រ-ម៉ាស៊ីនច្រូតស្រូវ)និងសម្ភារៈអគ្គិសនី(ខ្សែភ្លើង.អំពូល.កង្ហារ)រួមនិងបន្លែ ផ្លែឈើ ត្រីសាច់ ពងមាន់.ពងទា ។
ដែលអាជីវករ ដឹកជញ្ជូនចេញចូល ពីវៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយប្រើរថយន្តធុនធំ រថយន្តធុនតូច រួមនិងរ៉ឺម៉កម៉ូតូ៕






Post a Comment

Previous Post Next Post

Kdaily-news ads