ក្រុមក្មេងទំនើងរហ័សនាម RSK ដែលដេញកាប់ចាក់គ្នាយ៉ាងអណាធិបតេយ្យ នៅខណ្ឌបឹងកេងកង ត្រូវកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបបានជនដៃដល់៤នាក់ បញ្ជូនទៅតុលាការ។
ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉ែង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល អនុប្រធាននាយកដ្ឋាន ព្រមទាំងដឹកនាំប្រតិបត្តិការដោយលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងលោកវរសេនីយ៍ទោ ឃុត ជីវុឌ្ឍ នាយរងការិយាល័យ។
នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ត្រង់ចំណុចមុខវត្តលង្កា មហាវិថីព្រះសីហនុ២៧៤ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងមានការចូលរួមពីអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖
*ទី១៖ ឈ្មោះ សាខន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ
*ទី២៖ ឈ្មោះ ឌឿ តុលា ភេទប្រុស អាយុ១៧ឆ្នាំ
*ទី៣៖ ឈ្មោះ ស៊ុត រ៉ានុត ភេទប្រុស អាយុ១៨ឆ្នាំ
*ទី៤៖ ឈ្មោះ ឡី លឿន ភេទប្រុស អាយុ៣០ឆ្នាំ។
សម្ភារៈ និងវត្ថុតាងដកហូតរួមមាន៖
១៖ ម៉ូតូម៉ាក SUZUKI Nex2 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1KJ-9311
២៖ ម៉ូតូម៉ាក HONDA PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-7975
៣៖ ទូរស័ព្ទដៃចំនួន ៤គ្រឿង
៤៖ ដាវវែង ចំនួន០៣ដេីម
៥៖ កាំបិតផ្គាក់ ចំនួន០២ដេីម
៦៖ កាំបិតបុ័ងតោ ចំនួន០២ដេីម
៧៖ កាំបិតចិតបន្លែ ចំនួន០១ដេីម
៨៖ សោ មួយចំនួន
៩៖ សោម៉ូតូ ចំនួន០២គ្រាប់
១០៖ ដុំថ្ម មួយចំនួន
១១៖ ស្លាកលេខម៉ូតូ ០២សន្លឹក (កណ្ដាល 1R-1273) (កណ្ដាល 1N-3746)
១២៖ សំបកគ្រាប់កាំភ្លេីង ចំនួន០១គ្រាប់។ បច្ចុប្បន្នជនសង្ស័យកំពុងសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕
Post a Comment