ព័ត៌មានលម្អិតជុំវិញហេតុករណ៍រថភ្លើងបុករថយន្តក្រុងដឹកអ្នកដំណើររបួសមនុស្ស៤៦នាក់ ក្នុងនោះស្រី២៥នាក់បានរងរបួសធ្ងន់
ហេតុការណ៍ដ៍រន្ធត់នេះ បានកើតឡើងនៅលើកំណាត់ផ្លូវដែកត្រង់ចំណុចផ្លូវទៅរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ។
សមត្ថកិច្ចឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ដក្រុងធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូង រីឯរថភ្លើងធ្វើដំណើរពីភ្នំពេញទៅខេត្តបាត់ដំបង ។ នៅក្នុងរថយន្ដក្រុងមានអ្នកជិះទាំងស្រីទាំងប្រុស និងក្មេងៗសរុប៤៦នាក់មកពីខេត្តកោះកុង ក្នុងគោលបំណងទៅលេងរមណីយដ្ឋានធម្មជាតិទឹកធ្លាក់ច្រកល្អៀង ។
ពេលដែលរថយន្តកំពុងធ្វើដំណើរនោះ អ្នកនៅខាងក្នុងបាននាំគ្នាស្រែកច្រៀងយ៉ាងសប្បាយរីករាយ ស្រាប់តែទៅដល់ចំណុចកើតហេតុ ខណៈរថយន្ដក្រុងទើបតែបើកឡើងលើផ្លូវដែក ក៍ត្រូវរថភ្លើងមកដល់ក្មមបុកចំពាក់កណ្ដាលតួរថយន្តយ៉ាងពេញទំហឹង រុញទៅមុខប្រហែល២០ម៉ត្រ ក៍រលត់ម៉ាស៊ីនតែម្ដង ។ គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្ដក្រុងនេះ នៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ បណ្ដាលឲ្យរងរបួសធ្ងន់ចំនួន៥នាក់ ក្នុងនោះអ្នកបើកបររថភ្លើងម្នាក់ត្រូវបាក់កជើងខាងឆ្វេង និងរបួសស្រាលចំនួន៤១នាក់ ។
ជនរងគ្រោះចំនួន១៨នាក់ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ។
មតិមហាជនរិះគន់ថា នៅចំណុចផ្លូវរថភ្លើងភូមិបំណក់ ឃុំឈើតុំនោះ ពេលរថភ្លើងឆ្លងកាត់ម្ដងៗមិនមានអ្នកឈរឲ្យសញ្ញា ឬទាញបារ៉ាសបិទនោះទេ ដូច្នេះហើយទើបមានគ្រោះថ្នាក់រថភ្លើងបុករថយន្ដជាញឹកញាប់ ។ តើនេះជាកំហុសរបស់អ្នកណា ?
Post a Comment