Top News

គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តបើកបរឆ្លងកាត់ផ្លូវរថភ្លើងបណ្តាលឲ្យស្ត្រី២នាក់នៅក្នុងរថយន្តសន្លប់..



គ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើង និងរថយន្តបើកបរឆ្លងកាត់ផ្លូវរថភ្លើងបណ្តាលឲ្យស្ត្រី២នាក់នៅក្នុងរថយន្តសន្លប់..

-

ខេត្តបន្ទាយមានជ័យ ៖ មានករណីរថភ្លើងបុកជាមួយរថយន្តធ្លាក់ផ្លូវ បណ្តាលឱ្យស្ត្រី២នាក់សន្លប់ក្នុងរថយន្តព្រោះភ័យខ្លាំងពេក ហើយត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យ ដែលហេតុការណ៍នេះកើតឡើងនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។


នាយប៉ុស្តិ៍នគរបាលសង្កាត់រដ្ឋបាលផ្សារកណ្តាលប្រាប់ថា ស្ត្រីទាំង២នាក់ដែលសន្លប់ ១-ឈ្មោះ ព្រំ ចន្តា អាយុ៥៨ឆ្នាំ ២ -ឈ្មោះ ធូ សុជាតិ អាយុ៦៥ឆ្នាំ រស់នៅភូមិប្រជាធម៌កើត សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ។


នាយប៉ុស្តិ៍បញ្ជាក់ថា នៅពេលគ្រោះថ្នាក់កើតឡើង មានរថយន្តម៉ាកលុចស៊ីសGS-300 ពណ៌ខ្មៅបានបើកបរចេញពីផ្លូវជាតិលេខ៥ បំបែកទៅខាងឆ្វេងដៃ ខាងត្បូង ។ ចំណែករថភ្លើងមានទិសដៅពីលិចមកកើត ក៏បានបុកចំហៀងខាងស្តាំ បណ្តាលធ្លាក់ខាងជើងផ្លូវដែក ។





Post a Comment

Previous Post Next Post

Kdaily-news ads