Top News

សូមសរសើរកម្លាំងមន្ត្រីនៃការរិយាល័យដែនជម្រកសត្វព្រៃកែវសីមា ដែនភ្នំព្រេច នឹងដែន ជម្រកលំផាត់ដែលខំការពារនឹងទបស្កាត់រាល់ការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិនៅគ្រប់រូបភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន..



សូមសរសើរកម្លាំងមន្ត្រីនៃការរិយាល័យដែនជម្រកសត្វព្រៃកែវសីមា ដែនភ្នំព្រេច នឹងដែន ជម្រកលំផាត់ដែលខំការពារនឹងទបស្កាត់រាល់ការកាប់បំផ្លាញព្រៃឈើ ធនធានធម្មជាតិនៅគ្រប់រូបភាព ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន (មណណ្ឌលគិរី)៖ កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃកែវសីមា  បានចុះទប់ស្កាត់ នឹងបង្រ្កាបបទល្មើសធនធានធម្មជាតិ ត្រង់ចំណុចទួលអូឆ្លូង បានប្រទះឃើញការកាប់គាស់ រុករានដីព្រៃ ០១កន្លែង ដែលទំហំប្រហែល២ហិកតា ព្រមទាំង​មានដើមស្វាយចន្ទីរ ប្រមាណ២០ដើម អាយុជិត១ឆ្នាំ ដើមដំឡូងមី ត្រៀមទុកដាំ ក្នុងតំបន់អភិរក្ស នឹងតំបន់ប្រើប្រាស់ប្រកបដោយចីរភាព ស្ថិតនៅក្នុងភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។ក្នុងហេតុការនេះ  កម្លាំងសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវសាវតាជនសង្ស័យដើម្បីបន្តតាមនីតិវិធី។នៅថ្ងៃទី២៧ដដែលនេះដែរ​ មន្រ្តីការិយាល័យដែនជម្រកសត្វព្រៃភ្នំព្រេច-លំផាត់ បានចុះល្បាត ទប់ស្កាត់ បង្រ្កាបបទល្មើសធនធានធម្មជាតិ ដល់ចំណុច អូរមហោះនិយាមកា ៦៩៣៣៦៦.១៤០៤៨៣៤បានដកហូតរណាយន្តស្ទីល០៧០មួយគ្រឿង(០១)ដោយជនសង្ស័យទុកចោលនៅនិងគល់សុក្រមគ្រាក់ ក្នុងតំបន់អភិរក្ស ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាងឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគីរី។​ហេីយនៅចំណុចអូររបោះក្រង់គុយនិយាមកា៦៩១៨៨២.១៤០៨៧២៤ សមត្ថកិច្ចបានប្រទះឃើញកាំភ្លើងកែឆ្នៃ(ឆ្នុកដូង)ចំនួន០៤ដើម (បួនដើម) មានមួយដើមមានកានុងភ្លោះ២។មានគ្រាប់ពីដាងចំនួន២៥គ្រាប់ រំសេវកន្លះកូនដប ស្ថិតនៅក្នុងភូមិពូជ្រៃចុងផាងឃុំពូជ្រៃស្រុកពេជ្រាដាខេត្តមណ្ឌលគីរី។​ បច្ចុប្ប្នវត្ថុតាងខាងលើបានយកមករក្សាទុកនៅស្នាក់ការមេម៉ង់៕





Post a Comment

Previous Post Next Post

Kdaily-news ads