Top News

ឃាត់ខ្លួនបុរស២នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់ញាត់ចូលក្នុងលូនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង..



ឃាត់ខ្លួនបុរស២នាក់ពាក់ព័ន្ធករណីឃាតកម្មសម្លាប់ស្ត្រីម្នាក់ញាត់ចូលក្នុងលូនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង


កំពង់ឆ្នាំង៖ ជនដៃដល់២នាក់ ម្នាក់ជាប្ដី និងម្នាក់ទៀតជាអ្នករួមគំនិត ដែលបានសម្លាប់ប្រពន្ធរួចយកទៅញាត់ចូលក្នុងលូ កាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ នៅភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនខ្លួនទៅកាន់តុលាការនៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ។


លោក ប៉ុល វុទ្ធី ស្នងការរងនគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ជនដៃដល់ជាប្តីមានឈ្មោះ វ៉ាន់ ភារៈ អាយុ៣៧ ឆ្នាំមានមុខរបរជាកម្មករសំណង់ ចំណែកអ្នករួមគំនិតម្នាក់ទៀតឈ្មោះ គឹម ខឿន អាយុ ៣៣ឆ្នាំ អ្នកទាំង២ មានទីលំនៅក្នុងភូមិឃុំជាមួយគ្នា។ ដោយឡែកស្ត្រី រងគ្រោះ ជាប្រពន្ធមានឈ្មោះ មិត្ត ភា អាយុ៤៥ ឆ្នាំមានទីលំនៅខេត្តព្រៃវែង មានមុខរបរ ជាកម្មករោងចក្រ និងបានមករស់ជាមួយប្ដី ភូមិឃុំកន្លែងកើតហេតុ។

លោក ប៉ុល វុទ្ធី បញ្ជាក់ថា មុនពេលកើតហេតុជនដៃដលទាំង២ បានផឹកស៊ីនៅផ្ទះ ពេលនោះប្រពន្ធបានលេងទូរសព្ទ និងឆាតចុះ ឆាតឡើង ធ្វើឱ្យបុរសជាប្ដីកើតភ្លើងប្រចណ្ឌ ខឹងហើយក៏ទាញទូរសព្ទរបស់ប្រពន្ធបោកចោល។ ប្រពន្ធក៏បាននិយាយថាហេតុអីបានយកទូរសព្ទខ្ញុំបោកបើផឹកស៊ីក៏ផឹកស៊ីទៅ។ ភ្លាមនោះប្តីបានចាប់ប្រពន្ធ បោចសក់វាយ២ដៃចំមុខ និងកញ្ចឹងក បន្ទាប់មកក៏បានចាប់មួលបំបាក់ ក ប្រពន្ធសម្លាប់តែម្ដង។ ក្នុងពេលប្តីធ្វើសកម្មភាពសម្លាប់ប្រពន្ធ បុរសឈ្មោះ គឹម ខឿន មិនបានរួមដៃជាមួយទេ។ ប៉ុន្តែក្រោយពេលប្រពន្ធស្លាប់ បុរសជាប្ដីបានដឹកសពប្រពន្ឋតាមម៉ូតូដោយមានឈ្មោះ គឹម ខឿន ជាអ្នកជួយទប់សពពីក្រោយ ហើយបានយកទៅញាត់ចូលក្នុងលូ ដែលមានចម្ងាយប្រមាណកន្លះគីឡូម៉ែតពីផ្ទះកើតហេតុ។

ក្រោយខាត់ខ្លួនជនដៃដល់ជាប្ដីបានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តិពិតប្រាកដមែន៕





Post a Comment

Previous Post Next Post

Kdaily-news ads