Top News

ប្រជាពលរដ្ឋ ជាង ៣០ នាក់ បន្ត រស់ នៅ គេចខ្លួនក្នុង ព្រៃ អាជ្ញាធរខេត្តព្រះវិហារ បានប្រកាសឲ្យត្រឡប់មកផ្ទះវិញ..



ប្រជាពលរដ្ឋ ជាង ៣០ នាក់ បន្ត រស់ នៅ គេចខ្លួនក្នុង ព្រៃ អាជ្ញាធរខេត្តព្រះវិហារ បានប្រកាសឲ្យត្រឡប់មកផ្ទះវិញ..


ខេត្តព្រះវិហារ ៖ អាជ្ញាធរខេត្តព្រះវិហារ  បានចេញសេចក្តីប្រកាសឱ្យដឹងថា នាប៉ុន្មានថ្ងៃនេះ មានអង្គការក្រៅរដ្ឋាភិបាលមួយ បានផ្សព្វផ្សាយព័ត៌មាន អំពីកិច្ចសម្ភាសន៍ជាមួយ ក្រុមប្រជាពលរដ្ឋ ដែលអះអាងថា កំពុងតែរត់ភៀសខ្លួនទៅសម្ងំពួនក្នុងព្រៃគេចចេញពីការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួនពីសំណាក់អាជ្ញាធរខេត្តព្រះវិហារ។

រដ្ឋបាលខេត្តព្រះវិហារ សូមអំពាវនាវបងប្អូនប្រជាពលរដ្ឋកុំចាញ់បោកឧបាយកលក្រុមជនមួយក្តាប់តូច ដែលជ្រកក្រោមស្លាកអង្គការក្រៅរដ្ឋាភិបាលមួយនេះ ដែលមានគំនិតទុច្ចរិត យកបងប្អូន ដើម្បីកេងចំណេញនយោបាយ។ ប្រសិនជាអង្គការក្រៅរដ្ឋាភិបាលមួយនេះ មានចេតនាទុច្ចរិត សូមសហការផ្តល់ព័ត៌មានអំពីទីតាំងរបស់បងប្អូនប្រជាពលរដ្ឋ ដើម្បីអាជ្ញាធរខេត្តទទួលបងប្អូនប្រជាពលរដ្ឋឱ្យត្រឡប់មកផ្ទះសម្បែងវិញ ប្រកបដោយការទទួលខុសត្រូវ និងមនុស្សធម៌។


ការចេញសេចក្តីអំពាវនាវនេះ  បានធ្វើឡើង   ក្រោយ ប៉ះ ទង្គិច ហិង្សា ជាមួយ អាជ្ញាធរ ក្នុង ស្រុក គូលែន ខេត្ត ព្រះវិហារ ទាក់ទង នឹង ការ បណ្តេញ ចេញ ពី លំនៅឋាន កាល ពី ដើម ខែ មីនា ប្រជាពលរដ្ឋ ជាង ៣០ នាក់ បន្ត រស់ នៅ ក្នុង ព្រៃ ដោយ សារតែ ពួក គេ ខ្លាច អាជ្ញាធរ ចាប់ ដាក់ ពន្ធនាគារ ដូច ពលរដ្ឋ ជិត ៣០ នាក់ ដែលត្រូវ បាន ឃុំខ្លួន ក្នុង ពន្ធនាគារពី បទឈូស ឆាយ ដីព្រៃ។ នេះ បើ តាម ប្រជាពលរដ្ឋ និង សកម្មជន ដែល តាម ដាន រឿង នេះ ។ ប្រជាពលរដ្ឋ បាន ស្នើ អាជ្ញាធរ បញ្ឈប់ ការ យាយី និងដោះ ស្រាយ បញ្ហា ដីធ្លី ដោយ សន្តិវិធី។

ពលរដ្ឋ ទាំង នោះ នៅ ថ្ងៃ សុក្រ នេះ ថា ប្រសិន បើ អាជ្ញាធរ មិន មាន ដំណោះស្រាយ លើ វិវាទ ដីធ្លី នេះ ទេ ពួកគេ នឹង ចំណាកស្រុក ទៅ ប្រទេស ថៃ ដើម្បី ជីវភាព និងដោះស្រាយ បំណុល ជា ពិសេស ផ្គត់ផ្គង់ កូនចៅ របស់ ពួកគេ។ ពួកគេ ថា ការចំណាកស្រុក គឺ ដោយសារ តែគ្មាន ជម្រើស និង គ្មាន មុខ របរ ចិញ្ចឹម ជីវិត បន្ត ព្រោះ ផ្ទះ សម្បែង និង ដីធ្លី កសិកម្ម ដែល ធ្លាប់ អាស្រ័យ ផល ជាង ១០ ឆ្នាំ ត្រូវ បាន អាជ្ញាធរ ដុត បំផ្លាញ និង បាត់បង់ ។




Post a Comment

Previous Post Next Post

Kdaily-news ads