បនល្បែងអតីតមេទាហាន ខ្នាតធំ១កន្លែង នៅស្រុកសន្ទុក កំពុងបើកដំណើរការរាល់ថ្ងៃ សមត្ថកិច្ចមិនបង្ក្រាប!
(កំពង់ធំ)៖ ទីតាំងបើកល្បែងស៊ីសងខុសច្បាប់ខ្នាតធំដុះស្លែ១កន្លែង”ត្រង់ចំណុចអូរសោម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
កំពុងបើកដំណើរការរាល់ថ្ងៃ ដោយលេងភ្នាល់ចាក់លុយធំៗ យ៉ាងគគ្រឹកគគ្រេងបំផុត..! ។
ខណៈសមត្ថកិច្ចមើលមិនឃើញ និងគ្មានវិធានការទប់ស្កាត់ ឬបង្ក្រាបសោះឡើយ..!។
ជាហេតុនាំឱ្យ ម្ចាស់អាជីវកម្ម បើកល្បែងស៊ីសងខុសច្បាប់មួយនេះ «អាចដកតុង និងប្រមូលប្រាក់ចំណេញ»បានរាប់លានរៀលក្នុង១ថ្ងៃៗ ដើម្បីយកទៅរត់ការ និងចំណាយផ្សេងៗ…!។
ប៉ុន្តែករណីលោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានថ្លែងថា.សមត្ថកិច្ច(បង្ក្រាបរួចហើយ)។
សេចក្ដីរាយការណ៍ បានបង្ហើបប្រាប់«ដើមរាំង»ថាៈ “បនល្បែង”ដែលជាសង្វៀនជល់មាន់.បៀរ.អាប៉ោង.ខ្នាតធំត្រង់ចំណុចខាងលើ…!។
គឺបានបើកដំណើរការរាល់ថ្ងៃ ជាយូរ ខែមកហើយ ពុំមែនទើបនឹងបើកលេងល្បែង១ខែ ឬ២ខែនេះទេ ដែលគេអាចហៅបានថា ជាសង្វៀនល្បែងដុះស្លែ..!។
ជាក់ស្ដែងៈ នៅថ្ងៃទី១៩.០៣.២០២៤ ម្សិលមិញ មានក្រុមអ្នកញៀនល្បែង រាប់សិបនាក់ បានប្រមូលផ្ដុំគ្នា លេងល្បែង.បញ្ជល់មាន់និងអាប៉ោង.យ៉ាងច្រើនកុះករ…!។
ដោយពួកគេ លេងភ្នាល់ចាក់លុយក្នុងមាន់ជល់១គូៗ ចាប់ពី១០លានទៅរៀល ២០លានរៀលឯណោះ!។ ពោលគឺ ភ្នាល់ចាក់លុយច្រើន ឬតិចទៅតាមការណាត់គ្នា និងគូ.ពិសេស..!។
ប្រភពដដែលបន្តថាៈ ម្ចាស់សង្វៀននិងជាអ្នកបើកបនល្បែងខ្នាតធំ”ត្រង់ចំណុចអូរសាម”ស្ថិតនៅភូមិគគីតាំងរ៉េន ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
គឺឈ្មោះ គ្រូឈាន់ សហការជាមួយឈ្មោះ សំអាង ដែលជាថៅកែផ្សារភពអំបិល.!។
ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី២០.០៣.២០២៤«K daily News»បានព្យាយាមសុំការបកស្រាយពីលោក ម៉ៅ ចាន់ធី អធិការស្រុកសន្ទុក ប៉ុន្តែទូរស័ព្ទចូលហើយគ្មានអ្នកទទួល.!។
ទោះជាយ៉ាងណាក្ដីលោក ឡង គីសឹង អភិបាលស្រុកសន្ទុក បានថ្លែងថា រឿងល្បែងនេះ គឺបានបង្ក្រាបតាំងពីជាង១០ថ្ងៃមុនម្ល៉េះ.។
លោក ឡង គីសឹង បន្តថា បើមានលេងថ្មីទៀត សូមថតរូបបញ្ជូនមកលោក ហើយលោក នឹងផ្ដល់ប្រាក់ដល់អ្នកថត..!។
ស្របពេលដែល លោក អភិបាលស្រុកសន្ទុក អះអាងថា គ្មានការលេងល្បែងបែបនេះ.!។
ស្រាប់តែប្រភពបញ្ជាក់មកថា ទីតាំងបនល្បែងខ្នាតធំ ត្រង់ចំណុចខាងលើ ។
គឺបើកលេងរាល់ថ្ងៃតែម្ដង គ្មានស្រាកស្រាន ជាក់ស្ដែង ថ្ងៃទី១៩.០៣.២០២៤ក៏លេង ហើយនៅថ្ងៃទី២០.០៣.២០២៤ ក្រុមអ្នកញៀនល្បែង ក៏កំពុង ចាប់ផ្ដើមកៀងគរគ្នា លេងជាបណ្ដើរៗហើយ៕
Post a Comment