Top News

Update៖ ព្រះរាជអាជ្ញា ចុះពិនិត្យករណីចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ!



Update៖ ព្រះរាជអាជ្ញា ចុះពិនិត្យករណីចាក់ថ្មចូលទន្លេ នៅស្រុកស្រីសន្ធរ!

ឥឡូវនៅថ្ងៃទី២៦.០២.២០២៤ ស្ថាប័នអយ្យការ អមសាលាដំបូង ខេត្តកំពង់ចាម ។
បានចុះពិនិត្យផ្ទាល់ នៅទីតាំងដែលគេចាក់ថ្មរំលោភចូលទន្លេមេគង្គ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ។
ខណៈគ្រឿងចក្រកំពុងបន្ត កាយថ្មចេញពីផ្ទៃទន្លេមេគង្គ វិញជាបណ្ដើរៗ..!។

សូមជម្រាបថាៈ សំណុំរឿងចាក់ថ្ម រំលោភចូលផ្ទៃទន្លេគង្គ ប្រុងយកធ្វើជាកម្មសិទ្ធនេះដែរ គឺបានបញ្ជូនដល់តុលាការ កាលពីថ្ងៃទី២៣.០២.២០២៤!។

-នេះបើយោងតាមការបញ្ជាក់ពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលបានថ្លែងប្រាប់«ដើមរាំង»។
បើតាមលោកអភិបាលខេត្ត ករណីចាក់ថ្មរំលោភចូលទន្លេនេះ នឹងត្រូវកាយចេញវិញផង និងចាត់វិធានការផ្លូវច្បាប់ផង ពុំមែនសម្របសម្រួលបញ្ចប់រឿង ដោយស្ងាត់ៗនោះទេ..!។

គួរម្លឹកថា ថ្មីៗនេះមានការភ្ញាក់ផ្អើលក្រោយបណ្ដាញសង្គម មួយចំនួនផ្សព្វផ្សាយអំពីបុគ្គល។
មានលុយចាក់ថ្មរំលោភចូលទន្លេមេគង្គ ត្រង់ចំណុចភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

-ក្រោយទទួលបានព័ត៌មាន លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យចុះស្រាវជ្រាវ និងរកឃើញថា ពិតជាមាន ករណីចាក់ថ្មចូលទន្លេប្រាកដមែន! ។
ក្នុងនោះលោក អ៊ុន ចាន់ដា បានបញ្ជាឱ្យកាយថ្មចេញវិញ ដោយទុករយៈពេល៧០ថ្ងៃ ក្នុងបំណងរក្សាសភាពដើមនៃទន្លេ..!។

សេចក្តីប្រកាសព័ត៌មាន របស់សាលាខេត្តកំពង់ចាម កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។
បានបញ្ជាក់ថា ការចាក់ថ្មចូលផ្ទៃទន្លេមេគង្គ នៅភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
គឺចូលក្នុងផ្ទៃទន្លេ ប្រវែង៥៥ម៉ែត្រ និងគ្រោងចាក់បណ្តោយ ទន្លេប្រវែង២៩៤,៦ម៉ែត្រ។
បច្ចុប្បន្នៈ ចាក់បានប្រវែង១៣០ម៉ែត្រ សកម្មភាពនៃការចាក់ថ្ម ចូលផ្ទៃទន្លេនេះ គឺមិនមានច្បាប់អនុញ្ញាតឡើយ។

រដ្ឋបាលខេត្តកំពង់ចាម បានកំណត់ឱ្យភាគី ដែលបានធ្វើសកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ត្រូវតែអនុវត្តដូចតទៅ៖
១-បញ្ឈប់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេដោយគ្មានច្បាប់អនុញ្ញាត ទោះក្នុងហេតុផលណាក៏ដោយ។
២-ត្រូវកាយនិងយកថ្មដែលបានចាក់រួចហើយនោះ ចេញវិញឱ្យអស់រយៈពេលយ៉ាងយូរ៧០ថ្ងៃ ជាកំណត់ និងមិនត្រូវកាយពង្រាយទម្លាក់ចូលក្នុងទឹកទន្លេឡើយ ដើម្បីបញ្ចៀសផលប៉ះពាល់ថ្ងៃក្រោយ សម្រាប់ការធ្វើចរាចរណ៍តាមផ្លូវទឹក។
៣-ភាគីចាក់ថ្មត្រូវរាយការណ៍អំពីវឌ្ឍនភាពនៃការកាយថ្មនេះ មករដ្ឋបាលខេត្តកំពង់ចាម មួយខែម្តងនៅរៀងរាល់ចុងខែនីមួយៗ។
ហើយក្រុមការងារនៃរដ្ឋបាលខេត្តកំពង់ចាម នឹងបន្តចុះពិនិត្យ តាមដានការអនុវត្តវិធានការនេះ នៅរៀងរាល់មួយសប្តាហ៍ម្ដង ឬតាមពេលវេលាជាក់ស្តែង។

-ទន្ទឹមនិងនោះ នៅថ្ងៃទី២៣.០២.២០២៤ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទប់ស្កាត់សកម្មភាពចាក់ថ្ម ចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។
-ក្រសួងធនធានទឹក បានលើកឡើងថា សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដើម្បីចាក់ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះដល់លំហូរទឹកធម្មជាតិនៃទន្លេ។
ហើយជាបទល្មើស ដែលមានបញ្ញត្តនៅក្នុងមាត្រា ៣៦ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ដែលត្រូវផ្តន្ទាទោស ពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០)រៀល ដល់ ដប់លាន (១០.០០០.០០០)រៀល ឬដាក់ពន្ធនាគារពីមួយ(១)ឆ្នាំ ដល់ប្រាំ (៥)ឆ្នាំ។
-អញ្ចឹងអ្នកប្រព្រឹត្ត ត្រូវកាយថ្មចេញវិញផង និងរងការ
ផ្តន្ទាទោស ពិន័យជាប្រាក់ពីប្រាំលាន (៥.០០០.០០០)រៀល ដល់ដប់លាន (១០.០០០.០០០)រៀលផង ឬដាក់ពន្ធនាគារពី(១)ឆ្នាំដល់(៥)ឆ្នាំ៕








Post a Comment

Previous Post Next Post

Kdaily-news ads