ចំណាត់ការក្ដៅ.! ក្រុមក្មេងទំនេីងរហ័សនាម BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ)
កំពង់ស្អឺ៖ ដោយអនុវត្ដបទបញ្ជាលោកឧត្ដមសេនីយ៍ទោ សម សាមួន ស្នងការ នគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលដាក់គោលដៅត្រួតពិនិត្យអនុវត្តច្បាប់ចរាចរណ៌ផ្លូវគោក(តេស្តពិនិត្យសង់ជាតិអាលកុល) នៅចំណុចភូមិស្តៅឯម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បានធ្វេីការឃាត់ក្រុមក្មេងទំនេីងមួយក្រុមឈ្មោះ BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) ស្រែកឡូរឡាគេចពីការត្រួតពិនិត្យគោលដៅ ៖
១/ឈ្មោះ ដារ៉ា ពន្លឺ ភេទប្រុស ១៨ឆ្នាំ ភូមិច្រេស
ឃុំយុទ្ធសាមគ្គី
២/ឈ្មោះ លីម លឿង ភេទប្រុស ១៨ឆ្នាំ ភូមិសំបួរ ឃុំជេីងរាស់
៣/ឈ្មោះ សុង រក្សា ភេទប្រុស ១៦ឆ្នាំ ភូមិអង្គតាប៉ុក ឃុំជេីងរាស់
៤/ឈ្មោះ ចាន់ ប៉េងសុង ភេទប្រុស ១៦ឆ្នាំ ភូមិសួសនៃ ឃុំជេីងរាស់
ម៉ូតូចំនួន០២គ្រឿង៖
១/ម៉ាក125cc ឆ្នាំ២០១៩ ពណ៌ខ្មៅ ស្លាកលេខ កំពង់ស្ពឺ1O-7114 លេខតួម៉ាសុីន ND125ME-5518610 ។
២/ម៉ាក125cc ឆ្នាំ២០២៤ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1KM-1198 លេខតួម៉ាសុីនND125ME-0105774 ។
តាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គឺមុនីជ័យ ប្រាប់ថា :
ប្រវត្តិនៃក្រុមក្មេងទំនេីងរហ័សនាម BTK (ប៊ី ធី ខេ) BON TEAY KHMER (បន្ទាយខ្មែរ) កន្លងមកសមត្ថកិច្ចបានបេីកប្រតិបត្ដិការស្រាវជ្រាវតាមរកក្រុមបង្ហោះម៉ូតូនេះជាយូរមកហេីយ ក្រោយក្រុមគេកាន់ដាវ ជិះម៉ូតូតាមដងផ្លូវសាធារណៈយប់ថៃ្ងស្រែកឡូរឡាបង្កភាពវឹកវរអាណាធិបតេយ្យ ។
បច្ចុប្បន្នក្រុមក្មេងទំនេីង ត្រូវបានយកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ដេីម្បីស្នេីសុំឲ្យ
អាជ្ញាធរមូលដ្ឋាន អាណាព្យាបាលមកទទួលខុសត្រូវចំពោះ
សកម្មភាពក្រុមនេះ៕
Post a Comment