Top News

ព្រះសង្ឈ០១អង្គរងរបួសខណៈភ្លើងដុតសម្រាមរាលឆេះប៉ះគ្រាប់មិនទាន់ផ្ទុះ..



 ព្រះសង្ឈ០១អង្គរងរបួសខណៈភ្លើងដុតសម្រាមរាលឆេះប៉ះគ្រាប់មិនទាន់ផ្ទុះ


បន្ទាយមានជ័យ ៖ ព្រះសង្ឈ០១អង្គបានរងរបួសដោយភ្លើងរាលឆេះប៉ះចំគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបានផ្ទុះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉៥និង៤០នាទីល្ងាច ថ្ងៃ១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅវត្តបរមសាលព្រឹក(ហៅវត្តភ្នំស្វាយ) នៅលើភ្នំស្វាយ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណ បានឲ្យដឹងថា ៖ ព្រះសង្ឈរងគ្រោះព្រះនាម ញឹម សុណាង ព្រះជន ១៧ វស្សា គង់នៅវត្តបរមសាលព្រឹក(ហៅវត្តភ្នំស្វាយ) នៅលើភ្នំស្វាយ ស្ថិតក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។

លោកអធិការបានបន្តថា ៖ តាមការបំភ្លឺពីព្រសង្ឈក្នុងវត្ត ព្រះនាម សុខ សិរីវត្តនា ព្រះជន្ម២២ វស្សា បានប្រាប់ថា នៅមុនពេលកើតហេតុ មានព្រះសង្ឈ៣អង្គបានដុតសម្រាមនៅខាងក្រោយវត្ត លុះដល់ពេលដុតបានមួយសន្ទុះ ដល់វេលាម៉ោងប្រហែល៥និង៤០នាទីល្ងាច ឃើញភ្លើងឆេះរាលខ្លាំងក៏នាំគ្នាមកពន្លត់ពេលនោះស្រាប់តែព្រះអង្គមួយអង្គ ព្រះនាម ញឹម សុណាង កំពុងដើរពន្លត់ភ្លើង(សង្ស័យភ្លើងឆេះត្រូវគ្រាប់មិនទាន់ផ្ទុះក៏បានផ្ទុះ)បណ្តាលឲ្យត្រូវរងរបួស ។ ភ្លើងត្រូវបានរលត់ទាំងស្រុងបន្ទាប់កម្លាំងនគរបាលក្រុងជួយអន្តរាគមន៍ពន្លត់ ។ ចំពោះទីតាំងកន្លែងឆេះបានហ៊ុំព័ទ្ធរងចាំក្រុមការងារអង្គភាពស៊ីម៉ាក់ចុះស្រាវជ្រាវរក្រាប់ដែលនៅសេសសល់ ៕





Post a Comment

Previous Post Next Post

Kdaily-news ads