Top News

ឃាតកម្មមួយកើតឡើងរវាងឪពុកនិងកូនបង្កើតកាប់គ្នាស្លាប់ (ឪពុកកាប់កូន)



ឃាតកម្មមួយកើតឡើងរវាងឪពុកនិងកូនបង្កើតកាប់គ្នាស្លាប់(ឪពុកកាប់កូន)

ក្រចេះ៖ នៅថ្ងៃសៅរ៍១កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤ វេលាម៉ោង ១និង០០នាទី នៅភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

+ ជនរងគ្រោះ(សព) ឈ្មោះ ស៊ូ សុផល ហៅបារាំង ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ(គ្មាន) មានសតិមិនប្រក្រតី

+ ជនសង្ស័យឈ្មោះ ស៊ូ គឹមសុន ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។

អ្នកទាំងពីរជា ឪពុក-កូន រស់នៅភូមិល្អ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។

   នៅយប់ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២៤ ឈ្មោះ ស៊ូ គឹមសុន នៅសម្រាកលើផ្ទះតែម្នាក់ឯងដោយបិទទ្វារផ្ទះយកពូថៅខ្ទាស់ទ្វារ។ រហូតដល់ម៉ោង ១និង០០នាទី ឆ្លងចូលថ្ងៃទី១០ ខែឆ្នាំដដែល កូនប្រុសរបស់ខ្លួនឈ្មោះស៊ូ សុផល បានមកផ្ទះដោយមានសភាពស្រវឹងស្រាស្រែកឡូរឡាហៅខ្លួនអោយបើកទ្វារ។ ខណ:នោះឈ្មោះ ស៊ូ គឹមសុន ងើបពីដេកទៅបើកទ្វារអោយកូនឈ្មោះ ស៊ូ សុផល ឡើងមកលើផ្ទះដោយសួរនាំថា: ថ្មើរហ្នឹងហើយឯងទើបមកពីណា? ឈ្មោះ ស៊ូ សុផល ក៏តបមកវិញថា មកពីណាក៏ដោយមិនបាច់សួរទេស្រេចតែអញ ហើយកើតមានការក្រកែកពាក្យសំដីគ្នា។ ភ្លាមនោះឈ្មោះ ស៊ូ សុផល បានទាត់ធាក់ និងយកពូថៅដែលនៅក្បែរទ្វារ កាប់ទៅលើឈ្មោះ ស៊ូ គឹមសុន ត្រូវចំខ្នងផ្នែកខាងក្រោយ (ស្លាបប្រចៀវខាងឆ្វេង) ចំនួន ០១ពូថៅ ហើយវាយបំផ្លាញរបស់របរបែកខ្ទេចខ្ទីនៅលើផ្ទះ ឈ្មោះ ស៊ូ គឹមសុន ក៏ប្រវេប្រវ៉ាងើបទៅយកកាំបិតផ្គាក់ទុកក្នុងបន្ទប់កាប់ទៅលើឈ្មោះ ស៊ូ សុផល វិញត្រូវជាច្រើនកាំបិត (មិនចាំចំនួន) ត្រូវចំក ក្បាល និងជើង បណ្ដាលអោយដួលស្លាប់នៅហ្នឹងកន្លែង ខ្លួនបានទៅផ្ទះប្រុសឈ្មោះ ស៊ូ គង្គា អាយុ៣៣ឆ្នាំ (ផ្ទះនៅក្បែរ) ហើយរាយការណ៍ជូនសមត្ថកិច្ចនគរបាល ។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចង្ក្រង់ និងកម្លាំងជំនាញព្រហ្មទណ្ឌខេត្ត ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន(ភូមិ-ឃុំ) ព្រមទាំងគ្រូពេទ្យនៅមណ្ឌលសុខភាពចង្ក្រង់ ចុះដល់កន្លែងកើតហេតុពិនិត្យលើសពជនរងគ្រោះឈ្មោះ ស៊ូ សុផល រួចរាល់ហើយធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី ។ ដោយឡែកជនសង្ស័យឈ្មោះ ស៊ូ គឹមសុន រងរបួសចំត្រង់ស្លាបប្រចៀវខាងឆ្វេងយ៉ាងធ្ងន់ធ្ងរ បញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដោយអោយកម្លាំងនគរបាល និងប្រជាការពារចាំយាមឃ្លាំមើលនាំ។

      ក្នុងករណីរឿងហេតុខាងលើ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តបន្តនីតិវិធី។







Post a Comment

Previous Post Next Post

Kdaily-news ads