Top News

ជនសង្ស័យ​ម្នាក់ និង​សាក្សី​ពាក់​ព័​ន្ឋ​ករណី​លួ.ច​លក់​ដី​អ្នក​ដទៃ កំពុង​ត្រូវ​តំណាង​អយ្យការ​ស្តាប់​ចម្លើយ..

 ខេត្តមណ្ឌលគិរី ៖ អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគិរីនាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ២០២៤ បានឲ្យដឹងថា ជនសង្ស័យម្នាក់ និងសាក្សីពាក់ព័ន្ឋករណីលួចលក់ដីអ្នកដទៃ កំពុងត្រូវតំណាងអយ្យការស្តាប់ចម្លើយ។

សេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន តាមបញ្ជារបស់តំណាងអយ្យការអមសាលាដំបូងខេត្តមណ្ឌលគិរី ក្រោយរងនូវពាក្យបណ្តឹងក្នុងករណីក្លែងបន្លំឯកសារលក់ដីរបស់អ្នកដទៃទំហំជាង១៥ហិកតានៅឯភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ប្រភពបានឲ្យដឹងថា បុរសឈ្មោះ ធូ ខ្លឹង ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីម៉ោង១៩ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ហៀយត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ធូ ខ្លឹង បានឆ្លើយថា ខ្លួនបានមករស់នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងឆ្នាំ២០០០ ដោយប្រកបមុខរបរ ធ្វើរ៉ែមាស ហើយខ្លួនស្គាល់គ្នាជាមួយឈ្មោះ ឃឹម សំអាត ហៅតាបារាំង ក្នុងឆ្នាំ២០១១ ពេលនោះតាបារាំង បាននិយាយថា ឲ្យខ្លួនជួយដើរទិញដី នៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដើម្បីទិញដីទុក ហើយខ្លួនក៏ទិញដីបានចំនួន០៤ កន្លែង ទិញពី ម្ចាស់ទី០១/ឈ្មោះ ឆូយ សុភាព ទី០២/ ឈ្មោះ ង៉ែត សាញ់ ទី០៣/ ឈ្មោះ អ៊ួ  សារឿន និងទី០៤ /ឈ្មោះ គឹម សឿន រីឯទំហំដីពិតប្រាកដខ្លួនពុំបានដឹងទេ ពីព្រោះការទិញដីនោះពុំបានវាស់វែងឡើយ គ្រាន់តែធ្វើលិខិតទិញលក់ ការទិញដីទាំងនោះឈ្មោះ ឃឹម សំអាត គឺជាអ្នកចេញប្រាក់ ឯខ្លួនគឺជាអ្នកថែរក្សា និងចេញប្រាក់ថ្លៃកាប់ឆ្ការព្រៃរយះពេលជិត១០ឆ្នាំនេះ ។ លុះក្នុងឆ្នាំ២០១៤ខ្លួនបានត្រលប់ទៅរស់នៅស្រុកកំណើតវិញហើយខ្លួនក៏ទទួលដំណឹងថាឈ្មោះ ឃឹម សំ​អាត ហៅតាបារាំង គាត់មកគ្រប់គ្រងថែរក្សានៅលើដី២៧ហិចតានេះ លុះដល់ឆ្នាំ២០២១ ខ្លួនក៏ត្រឡប់មកថែរក្សានៅលើដីនេះវិញ មកដល់ឆ្នាំ២០២៣ ឈ្មោះ ជូន ភឿន ហៅផាត បានទាក់ទង មកខ្លួនតាមរយៈទូរស័ព្ទថា មានគេចង់ទិញដី ខ្លួនក៏ព្រមលក់ដីទំហំ១៥ហិចតា ក្នុងចំណោមដីដែលខ្លួនគ្រប់គ្រង និងថែរក្សា ២៧ហិចតាជាង  នៅចំណុចមាត់អូរតេ ស្ថិតនៅភូមិពូទុង ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អោយទៅឈ្មោះ ប៉ាង បូរិន និងឈ្មោះ សុង អុីរុន ហើយខ្លួនបានវាស់វែងជាប្រព័ន្ធដោយក្រុមការងារសូរិយោដី ទើបខ្លួនហ៊ានលក់ដីត្រង់ចំណុចនេះ ខ្លួនបានធ្វើលិខិតកាន់កាប់និងផ្ទេរសិទ្ធិដីធ្លីពីឈ្មោះ ង៉ែត សាញ់ មកខ្លួននៅក្នុងឆ្នាំ២០១១ ការរៀបចំធ្វើលិខិតផ្ទេរសិទ្ធដីនេះគឺជំទប់ទី០១ឃុំឈ្មោះ អ៊ុត ភឿន គឺជាអ្នកធ្វើឯកសារ ។ 

បន្ទាប់ពីបានលិខិតកាន់កាប់និងផ្ទេរសិទ្ធហើយ ខ្លួនបានវាស់វែងជាប្រព័ន្ធជាមួយក្រុមការងារសូរិយោដីដោយពុំបានប្រាប់ទៅឈ្មោះ ឃឹម សំអាត ហៅតាបារាំង ឡើយហើយឈ្មោះ ឃឹម សំអាត ហៅតាបារាំង ក៏ពុំបានដឹងដែរ ។ 

ចំពោះការធ្វើលិខិតផ្ទេរសិទ្ធិពីខ្លួនលក់ទៅអោយឈ្មោះ ប៉ាង បូរិន និងឈ្មោះ សុង អុីរុន គឺឈ្មោះ ជូន ភឿន និងឈ្មោះ វ៉ាញ ឆេងអ៊ួង ជាអ្នករៀបចំធ្វើឯកសារទាំងអស់ ខ្លួនពុំបានដឹងឡើយ។

យោងតាមចម្លើយសារភាពជនសង្ស័យខាងលើនេះ អ្នកពាក់ព័ន្ឋក្លែងឯកសារលក់ដីអ្នកដទៃ មិនត្រឹមមានតែម្នាក់(ធូ ខ្លឹង)ប៉ុណ្ណោះទេ ពោលគឺនៅមានអ្នករៀបចំឯកសារពីរនាក់ទៀត គឺឈ្មោះ ជូន ភឿន(ស្លាប់) និងឈ្មោះ វ៉ាញ ឆេងអ៊ួង ជាជំទប់ឃុំចុងផ្លាស់ ជាអ្នករៀបចំនិងចុះហត្ថលេខាលើឯកសារដីធ្លីខាងលើនេះ៕

អ្នកនាំពាក្យសាលាដំបូងខេត្តមណ្ឌលគីរី បើកសវនាការជនសង្ស័យលួចលក់ដី

Post a Comment

Previous Post Next Post

Kdaily-news ads